អត្ថបទពាណិជ្ជកម្ម
ម៉ាស៊ីន​បោកគក់​សម្លៀកបំពាក់​សាម​សុង ៣​ម៉ូ​ឌែ​ល ដែល​ផ្តល់​ទំនុកចិត្ត​ខ្ពស់ និង​សន្សំសំចៃ​បំផុត​
25, Jan 2019 , 5:15 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​លោកអ្នក​កំពុង​ស្វែងរក​ម៉ាស៊ីន​បោកគក់​សម្លៀកបំពាក់ ដែលមាន​គុណភាព​ល្អ អាច​បោក​សម្លៀកបំពាក់​បាន​ស្អាត សន្សំសំចៃ​អគ្គិសនី​ខ្ពស់ ចំណាយពេល​វេលា​តិច ថែមទាំង​មាន​បច្ចេកវិទ្យា​ទំនើប​ទៀត​មែន​ទេ​? ដើម្បី​ងាយស្រួល​ដល់​លោកអ្នក ក្នុងការ​ជ្រើសរើស​ម៉ាស៊ីន​បោកគក់​ដែល​ល្អ ហើយ​គ្មាន​ការ​ខកបំណង​នៅ​ថ្ងៃក្រោយ យើង​សូម​ណែនាំ​ម៉ាស៊ីន​បោកគក់​ស៊េរី​ទំនើប​ចំនួន ៣​ម៉ូ​ឌែ​ល ពី​សាម​សុង ដែល​ផ្តល់ជូន​លោកអ្នក នូវ​ការបោក​គក់​បាន​យ៉ាង​ស្អាត​អស្ចារ្យ ផ្តល់នូវ​ផាសុកភាព មាន​ភាព​សន្សំសំចៃ​ទាំង​ពេលវេលា និង​ថវិកា​ដោយសារ​តែមាន​បច្ចេកវិទ្យា Inverter ជួយ​សន្សំសំចៃ​អគ្គិសនី​បាន​ខ្ពស់បំផុត និង​ប្រើប្រាស់​ធន់​ថែមទៀត​។
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ បើ​លោកអ្នក​ជាវ​ឥឡូវនេះ នឹងមាន​ប្រ​ម៉ូ​សិន ទិញ​បាន​អាំង​ប៉ាវ​ត្រលប់​មកវិញ​ភ្លាមៗ​ពី​សាម​សុង ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​ខាងមុខនេះ​។ តើ​ម៉ាស៊ីន​បោកគក់​ទាំង ៣​ម៉ូ​ឌែ​ល​នោះ មាន​លក្ខណៈសម្បត្តិ​ដូច​ម្ដេចទៅ​? សូម​មើល​ការរៀបរាប់​ខាងក្រោម​៖
 
1/ ម៉ាស៊ីន​បោកគក់ Samsung AddWash™
Samsung AddWash™ ជា​ម៉ាស៊ីន​បោក​ទំនើប​ស៊េរី​ថ្មី មាន​ទ្វារ​ខាងមុខ ផ្តល់​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់ និង​ភ្ជាប់​មកជា​មួយ​ទ្វារ​តូច​មួយ​ដែល​បំពាក់​បន្ថែ​។ ទ្វារ​នេះ វា​មាន​តួនាទី​ជួយ​សម្រួល​ដល់​ការបន្ថែម​ខោអាវ ដែល​លោកអ្នក​ភ្លេច នៅពេលដែល​ម៉ាស៊ីន​កំពុងដំណើរការ​។ Samsung AddWash™ ទទួលបាន​វិ​ញ្ញាប​ន​ប័ត្រ​ពី ENERGY STAR® ផ្តល់ជូន​នូវ​ការ​សន្សំសំចៃ​ភ្លើងអគ្គិសនី​ខ្ពស់បំផុត​។ Samsung AddWash™ មាន​សំឡេង​ស្ងាត់ មិន​ផ្តល់នូវ​ការរំខាន ជាពិសេស​ភ្ជាប់​មកជា​មួយ​នូវ​មុខងារ Super Speed ដែល​អាច​ឲ្យ​អ្នកពិនិត្យមើល និង​គ្រប់គ្រង​ម៉ាស៊ីន​បោកគក់ តាមរយៈ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​ផ្ទាល់​ផងដែរ​។ ចំពោះ​មុខងារ Smart Care វិញ គឺ​សម្រាប់​វិភាគ​ទៅលើ​បញ្ហា​នៃ​ម៉ាស៊ីន​បោកគក់ និង​ផ្តល់ជូន​ដំណោះស្រាយ​ត្រឡប់មកវិញ ចេញពី​ទូរស័ព្ទដៃ​ផ្ទាល់​តែម្តង​។ 




 
2/ ម៉ាស៊ីន​បោកគក់ Samsung ActiveDual wash™
Samsung ActiveDual wash™ ភ្ជាប់​ជាមួយនឹង​កា​ធន​ជ័រ រាង​អង្កាញ់ៗ សម្រាប់​ដុស និង​ត្រាំ​សម្លៀកបំពាក់ មុននឹង​ដាក់​បោកគក់​ក្នុង​ម៉ាស៊ីន វា​ជួយ​ឲ្យ​អ្នកប្រើប្រាស់​អាច​ដុស និង​ត្រាំ​សម្លៀកបំពាក់ នៅក្នុង​ម៉ាស៊ីន​បោកគក់​តែម្តង ដោយ​មិន​រញ៉េរញ៉ៃ និង​កាត់បន្ថយ​ពេលវេលា និង​បន្ថយ​ភាព​នឿយហត់​របស់​អ្នក​។ Samsung ActiveDual wash™ ភ្ជាប់​ជាមួយនឹង​ស្លាបចក្រ ៦ សម្រាប់​វាយ​បំបែក​ម្សៅ​សាប៊ូ ឲ្យ​រលាយ​បានល្អ​នៅក្នុង​ទឹក បង្កើតបានជា​ពពុះ​សាប៊ូ ហើយ​ជ្រាប​ចូលទៅ​ជម្រះ​ស្នាម​ប្រឡាក់​ក្នុង​សាច់​ក្រណាត់​បាន​យ៉ាង​ល្អ​។ អ្នក​ក៏​អាច​បញ្ជា និង​គ្រប់គ្រង​ម៉ាស៊ីន​បោកគក់ Samsung ActiveDual wash™ តាមរយៈ​កម្មវិធី Smart Check ចេញពី​ទូរស័ព្ទដៃ ដោយ​មិនចាំបាច់​អង្គុយ​អាន​សៀវភៅ​ណែនាំ​នោះទេ​។​

  
 
3/ ម៉ាស៊ីន​បោកគក់ Samsung Drum 
Samsung Drum គឺជា​ប្រភេទ​ម៉ាស៊ីន​បោកគក់​ទ្វារ​ចំហៀង​ដ៏​ស្រស់ស្អាត ដែល​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប ជាមួយនឹង​មុខងារ​ឆ្លាត​វៃ​ជាច្រើន ដែល​ធ្វើ​ឲ្យ​ការបោក​គក់​បាន​ស្អាត កាន់តែ​ងាយស្រួល និង​សន្សំសំចៃ​អគ្គិសនី​ខ្ពស់បំផុត (Digital Inverter)​។ Samsung Drum ប្រើប្រាស់​នូវ​បច្ចេកវិទ្យា Steam Cycle ជាការ​បោកគក់​ដោយ​ប្រើ​ចំហាយ​ទឹក​ក្តៅ ហើយ​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​សម្លាប់​មេរោគ ដូចជា​បាក់តេរី មេរោគ​ផ្សិត និង​អាឡែកហ្ស៊ី​ផ្សេងៗ បាន​រហូតដល់ 99.9%​។ លើសពីនេះ​វា​ក៏បាន​បំពាក់​មកជា​មួយ​នូវ​បច្ចេកវិទ្យា Eco bubble ដោយ​រួមបញ្ចូល​គ្នា​នៃ​កម្លាំង​ខ្យល់ ទឹក និង​ពពុះ​សាប៊ូ​ដែល​អាច​ជ្រាបចូល​ទៅក្នុង​សាច់​ក្រណាត់​បាន​យ៉ាង​លឿន ជាង​ទឹកសាប៊ូ​ធម្មតា​ដល់​ទៅ ៤០​ដង​។ វា​ក៏​ភ្ជាប់​ជាមួយនឹង​ទ្វារ​តូច​មួយ សម្រាប់​សម្រួល​ដល់​ការបន្ថែម​សម្លៀកបំពាក់ ចូលទៅក្នុង​ម៉ាស៊ីន​ដែល​កំពុងតែ​ដំណើរការ​ផងដែរ​។ រឹតតែ​អស្ចារ្យ​ជាងនេះទៀត​នោះ មុខងារ Bedding និង Baby Care គឺ​ល្អ​ខ្លាំង សម្រាប់​អ្នក​ម្តាយ ដែលមាន​បុត្រ​ធីតា​តូចៗ ព្រោះ​ក្មេង​តូច​មាន​ស្បែក​ខ្ចី ដែលជា​ហេតុ​ធ្វើ​ឲ្យ​ស្បែក​គាត់​ងាយ​នឹងមាន​ប្រតិកម្ម នៅពេល​ស្លៀក​សម្លៀកបំពាក់​ដែល​បោក​មិន​ស្អាត​។ 


 
*** ម៉ាស៊ីន​បោកគក់ សាម​សុង គឺជា​ជម្រើស​ល្អ​បំផុត​សម្រាប់​អ្នក​។ 
​អ្នក​ស្រឡាញ់​សុខភាព អនាម័យ និង​គិតដល់​ពេលវេលា​ជា​ចម្បង ជឿជាក់​បាន លើ​ម៉ាស៊ីន​បោកគក់​សាម​សុង​ទាំងនេះ​។ សូម​អញ្ជើញ​ទៅ​ទស្សនា​ដោយផ្ទាល់ នៅតាម​បណ្តា​ហាង​ទំនើប​សាម​សុង និង​ដេប៉ូ​ចែកចាយ​របស់​សាម​សុង​ណាមួយ ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​តាមរយៈ​លេខ​៖ 1800-203232៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com