ជាតិ
អត្ថបទពាណិជ្ជកម្ម
vivo APEX 2019 មាន​លក្ខណៈពិសេស​ទាំង​អេក្រង់ តួខ្លួន រ៉េ​ម​ទំហំ​12GB និង​ប្រើ​ឆ្នាំង​សាក​ម៉ាញ៉េ​ទិច​
26, Jan 2019 , 3:50 pm        
រូបភាព
​បន្ទាប់ពី​ការរង់ចាំ​អស់​រយៈពេល​មួយ​សប្តាហ៍​មក ក្រុមហ៊ុន vivo បានធ្វើការ​ប្រកាស​បង្ហា​ញ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ចុងក្រោយ​បំផុត​របស់ខ្លួន​គឺ vivo APEX 2019 ជា​ផ្លូវការ​ហើយ​។ ស្មា​ត​ហ្វូ​ន​នេះ គឺ​មិន​ត្រឹមតែ​មានការ​រចនា​រូបរាង​យ៉ាង​ពិសេស​ប្លែក​ពី​គេ​នោះទេ ប៉ុន្តែ​លក្ខណៈសម្បត្តិ​របស់​វា គឺ​ពិតជា​ខ្លាំងក្លា​មែនទែន​នៅក្នុង​ចំណោម​ស្មា​ត​ហ្វូ​ន​ជាច្រើន​នៅ​ឆ្នាំ 2019 នេះ​។​

​ការ​រចនា​រូបរាង 
​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី vivo APEX 2019 នេះ មាន​រូបរាង​ធ្វើ​ពី​កញ្ចក់​យ៉ាង​ស្រស់ស្អាត គ្មាន​គែម​ដែល​ធ្វើ​ពី​លោហធាតុ​នោះទេ ដែល​នេះ​គឺ​ស្រដៀង​គ្នា​ទៅនឹង​ម៉ូ​ដែល​ស្មា​ត​ហ្វូ​ន Mi MIX series របស់​ក្រុមហ៊ុន Xiaomi អញ្ចឹង​ដែរ​គឺមាន​តួខ្លួន​ធ្វើ​ពី​សេ​រ៉ា​មិច​។ ក្រុមហ៊ុន​vivo បាន​ហៅ​ការ​រចនា​នេះ​ថា គឺជា Super Unibody​។ ស្មា​ត​ហ្វូ​ន​ដ៏​ស្រស់ស្អាត​នេះ គឺ​មិនមាន​ប៊ូ​តុង​សម្រាប់​ចុច​នោះទេ ប៉ុន្តែ​វា​មាន​ប៊ូ​តុង​ដែលជា​ប្រភេទ Touch ។  ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី APEX 2019 នេះ ក៏មាន​រន្ធ Speaker ដែរ​ដោយសារតែ​វា​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​សំឡេង​នៅលើ​អេក្រង់​តែម្តង​។ បច្ចេកវិទ្យា​នេះ គឺ​ប្រើប្រាស់​ដូចគ្នា​ផងដែរ​នៅលើ​ផ្នែក​ខាងក្រោយ​របស់​ស្មា​ត​ហ្វូ​ន​នេះ​សម្រាប់​ការចាក់​សំឡេង​លឺ Loudspeaker ។​


 
​អ្វីដែល​កាន់តែ​អស្ចារ្យ​ជាងនេះទៀត​នោះ ស្មា​ត​ហ្វូ​ន​ដ៏​ស្រស់ស្អាត​នេះ ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​ក្រោម​អេក្រង់​ជំនាន់​ចុងក្រោយ​បំផុត​របស់ vivo ដែល​ការ​ស្កេ​ន​ដោះ​សោរ គឺ​នៅ​កន្លែង​ណា​ក៏បាន​ដែរ​នៅលើ​អេក្រង់​នេះ​។ មិន​ថា​លោកអ្នក​ដាក់​ម្រាមដៃ​នៅត្រង់​កន្លែង​ណា​នៅលើ​អេក្រង់​នេះ​ទេ ស្មា​ត​ហ្វូ​ន​នេះ​អាច​ដោះ​សោរ​បាន​។ វា​ក៏​ទ្រទ្រង់​នូវ​ការ​ដោះ​សោរ​ទូរស័ព្ទ​ដោយ​ប្រើប្រាស់​ម្រាមដៃ​ពីរ​ផងដែរ​។ ដោយសារតែ​ស្មា​ត​ហ្វូ​ន​នេះ​មិនមាន​ភ្ជាប់​ជាមួយនឹង​រន្ធ​ប្រហោង​អ្វី​នោះ អ្នក​ប្រហែលជា​ឆ្ងល់​ថា​តើ​ស្មា​ត​ហ្វូ​ន​នេះ​ត្រូវ​បញ្ចូល​ថាមពល​ថ្ម​ដោយ​របៀប​ណា​ទៅ​។ 


 
​ក្រុមហ៊ុន vivo ត្រូវបាន​គេ​មើលឃើញថា គឺ​បាន​ដើរ​ផ្លូវ​ថ្មី​ប្លែក​ពី​ស្មា​ត​ហ្វូ​ន Meizu Zero ជាជាង​ការប្រើប្រាស់​នូវ​បច្ចេកវិទ្យា​បញ្ចូល​ថាមពល​ថ្ម​ឥត​ខ្សែ wireless charging ដោយ​ស្មា​ត​ហ្វូ​ន APEX 2019 គឺ​បាន​ប្រើប្រាស់​នូវ​រន្ធ​ដោត​ម៉ាញ៉េ​ទិច magnetic charging connector pins ដែល​ស្រដៀង​គ្នា​ទៅនឹង​អ្វីដែល​អ្នក​ធ្លាប់​មើលឃើញ​នៅលើ​ស្មា​ត​វ៉​ច​។ សម្រាប់ Connector Pins នេះ​ក៏​ប្រើប្រាស់​សម្រាប់​ការបញ្ជូន​ទិន្នន័យ​ផងដែរ​។ ស្មា​ត​ហ្វូ​ន vivo APEX 2019 នេះ​មាន 3 ពណ៌​សម្រាប់ធ្វើ​ការជ្រើសរើស​គឺ​ពណ៌​ទឹកប្រាក់ ពណ៌​ខ្មៅ និង​ពណ៌​ស​។​



​លក្ខណៈសម្បត្តិ​
​ស្មា​ត​ហ្វូ​ន​នេះ មាន​អេក្រង់​ទំហំ 6.39-inch AMOLED display ជាមួយនឹង​កម្រិត​ភាពច្បាស់ 2340x1080pixel​។  vivo APEX 2019 ប្រើប្រាស់​នូវ​បន្ទះ​ឈី​ប Snapdragon ជាមួយ​រ៉េ​ម​ទំហំ 12GB និង​ម៉េ​មូ​រី​ទំហំ 512GB​។ ស្មា​ត​ហ្វូ​ន​នេះ ទ្រទ្រង់​នូវ​បច្ចេកវិទ្យា 5G សម្រាប់ n41, n78 និង n79​។ តាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន vivo បានអោយដឹងថា ការប្រើប្រាស់​នូវ​បច្ចេកវិទ្យា 5G នឹងធ្វើ​អោយ​ស្មា​ត​ហ្វូ​ន​មានការ​កើនឡើង​កំដៅ ដូចនេះ ស្មា​ត​ហ្វូ​ន​នេះ ក៏​ប្រើប្រាស់​នូវ​ស្រទាប់​ក្រាហ្វិក ច្រើន​ជាន់​ដើម្បី​ទប់​កម្តៅ និង​បច្ចេកវិទ្យា​ត្រជាក់  liquid-cooling technology ដើម្បី​កាត់បន្ថយ​ទៅលើ​កំដៅ​នៅលើ​ស្មា​ត​ហ្វូ​ន​នេះ​។​

​ស្មា​ត​ហ្វូ​ន​នេះ ប្រើប្រាស់​កាមេរ៉ា​ភ្លោះ​ខាងក្រោយ​ទំហំ 12MP+13MP ប៉ុន្តែ​វា​មិនទាន់មាន​ការលើកឡើង​អំពី​កាមេរ៉ា​ខាងមុខ​របស់​ស្មា​ត​ហ្វូ​ន​នេះ​នៅឡើយ​ទេ​។ យើង​នៅ​មិនទាន់​ដឹង​អំពី​ព័ត៌មាន​លម្អិត​នៃ​កាមេរ៉ា​ខាងមុខនេះ​ទេ ប៉ុន្តែ​ក្រុមហ៊ុន vivo ប្រហែលជា​បំពាក់​តែមួយ​គ្រាប់​តែប៉ុណ្ណោះ​។ សម្រាប់​ទំហំ​ថាមពល​ថ្ម និង OS Version ក៏​មិនទាន់​ដឹង​ដែរ​។​


 
តម្លៃ និង​កាលបរិច្ឆេទ​នៃ​ការ​ដាក់លក់​
​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី vivo APEX 2019 នៅ​មិនទាន់​ដឹងថា​ដាក់លក់​នៅពេលណា​នោះទេ ហើយ​នេះ គឺជា​ហេតុផល​ដែល​ក្រុមហ៊ុន vivo នៅ​មិនទាន់​ទម្លាយ​នូវ​លក្ខណៈ សម្បត្តិ​ទាំងស្រុង​របស់​ស្មា​ត​ហ្វូ​ន​នេះ​។ ជាទូទៅ​ក្រុមហ៊ុន vivo មិនដែល​បង្ហាញ​នូវ​ស្មា​ត​ហ្វូ​ន APEX នោះទេ ហើយ​កាលពីពេល​មុននេះ ក្រុមហ៊ុន​នេះ បញ្ចេញ​នូវ​ស្មា​ត​ហ្វូ​ន​មួយ​ឈ្មោះ​ផ្សេង​គឺ vivo NEX​។​


​យើង​ជឿជាក់ថា រឿងនេះ នឹង​កើតឡើង​សារជាថ្មី​ម្តងទៀត​នៅ​ឆ្នាំនេះ​។ នៅពេលនេះ លោកអ្នក​ប្រហែលជា​មិនអាច​រក​ទិញ​ស្មា​ត​ហ្វូ​ន vivo APEX 2019 បាន​នៅឡើយ​ទេ ប៉ុន្តែ​អ្នក​អា​ចរក​ទិញ​ស្មា​ត​ហ្វូ​ន NEX ស៊េរី​ថ្មី​បាន​។ សម្រាប់​បច្ចេកវិទ្យា​ជាច្រើន ដែល vivo បង្ហាញ​នៅថ្ងៃនេះ គឺ​ពិតជា​នឹង​ដំណើរការ​នៅលើ​ស្មា​ត​ហ្វូ​ន​ជាច្រើន​ម៉ូ​ដែល​ទៀត​របស់ខ្លួន​នៅក្នុង​ឆ្នាំនេះ​ជាក់​ជាមិនខាន​។​



© រក្សាសិទ្ធិដោយ thmeythmey.com