ជាតិ
អត្ថបទពាណិជ្ជកម្ម
កម្មវិធី​សម្ពោធ ម៉ូតូ ហុងដា PCX150 ស៊េរី​ថ្មី PRIME OF PERFECTION
27, Jan 2019 , 1:13 pm        
រូបភាព
​ភ្នំពេញ​-​ថ្ងៃទី ២៥ ខែមករា ឆ្នាំ​២០១៩៖ ក្រុមហ៊ុន N. C. X. Company Limited ជា​ក្រុមហ៊ុន​តែមួយគត់​ទទួលបាន​សិទ្ធិ​ក្នុង​ការផលិត និង​ដំឡើង​ម៉ូតូ​ម៉ាក ហុងដា និង​ជា​ក្រុមហ៊ុន​លក់​ម៉ូតូ​ឈានមុខ​គេ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​រៀបចំ​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ ម៉ូតូ​ម៉ាក ហុងដា​ស៊េរី​ថ្មី នៅ​សណ្ឋាគារ រ៉ូ​ស​វូដ​ភ្នំពេញ អគារ​វឌ្ឍនៈ ជាន់​ទី ៣៦ ថ្ងៃទី ២៥ ខែមករា ឆ្នាំ​២០១៩​។​
​ដោយមាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ប្រជាជន​កម្ពុជា ក្រុមហ៊ុន N. C. X. Company Limited នឹង​រៀបចំ​កម្មវិធី​ដ៏​អស្ចារ្យ​ដែលមាន​ការចូលរួម​ដោយ​ភ្នាក់ងារចែកចាយ​ម៉ូតូ​ម៉ាក ហុងដា ដៃគូ​ពាណិជ្ជកម្ម ភ្នាក់ងារ​ផ្សព្វផ្សាយ និង​អ្នកសារព័ត៌មាន ក្នុង​គោលបំណង​ដើម្បី​បង្កើត​ភាព​រីករាយ និង​មាន​មោទនភាព​បើកសម្ពោធ​ម៉ូតូ​ហុងដា​ស៊េរី​ថ្មី​របស់ខ្លួន​។ 


 
​ម៉ូតូ​ហុងដា PCX150 ស៊េរី​ថ្មី ជាមួយនឹង​ការ​រចនា​ដ៏​ទាក់ទាញ បាន​ឆ្លុះបញ្ចាំង​ពី​បែបផែន​ជីវិត​ពោរពេញ​ដោយ​ភាព​នាំមុខគេ​នៃ​ប្រណីតភាព មោទនភាព និង​ភាពជោគជ័យ​របស់​អ្នក ដោយ​រចនា​ថ្មី​ជាមួយ 
NEW LUXURIOUS SPORT DESIGN ដោយ UNDERSIDE PANEL ពណ៌​ក្រហម ធ្វើ​ឲ្យ​ការបើកបរ​កាន់តែ អង់អាច ក្លៀវក្លា​លើសពី​ការរំពឹងទុក និង​ជា​និមិត្តសញ្ញា​នៃ​ប្រណីតភាព​។ 
 
NEW GOLDEN CAST WHEELS ជា​កង់​មាន​កាំ​ពណ៌​មាស​ថ្មី​ដំបូង​គេ​ដែល​បំពាក់​ជាមួយ​សំបក​កង់​ម៉ាក Michelin បង្កើន​ភាព​ទាក់ទាញ​គ្រប់​ចលនា នាពេល​បើកបរ​។ 
 
DART LINER LED HEADLIGHT ចង្កៀង​មុខ បំពាក់​ដោយ LED ទំនើប​ជំនាន់​ចុងក្រោយ រចនា​ម៉ូដ​យ៉ាង​ល្អ​ប្រណីត បញ្ចេញ​ពន្លឺ​យ៉ាង​ត្រចះ ដែល​ឆ្លុះបញ្ចាំង​ពី​ភាព​ឥតខ្ចោះ​នៃ​ប្រណីតភាព​។ 
 
SUPREME LED TAIL LIGHT DESIGN ភ្លើង​កន្ទុយ​ក្រោយ LED បង្ហាញ​ពី​ពន្លឺ​ដ៏​ទំនើប បង្ហាញ​ពី​ឧត្តមភាព​គ្រប់​ជ្រុងជ្រោយ និង​បង្កើន​នូវ​ការពេញចិត្ត​ដ៏​លើសលុប​។ 
 
WELCOME LIGHT ដំបូង​គេ​បង្អស់​មានតែ​លើ​ម៉ូតូ​ហុងដា បាន​បំពាក់​លើ ម៉ូតូ​ហុងដា PCX150 ស៊េរី​ថ្មី បង្កើន​នូវ​ឧត​ម្ត​ភាព​ដ៏​លើសលុប​ជាមួយនឹង​ភ្លើង LED ដ៏​ល្អឆើត​។ 
 
CONSOLE BOX WITH POWER OUTLET កាន់តែ​ទំនើប​ឈានមុខ​គេ កន្លែង​សាក​ថ្ម ជាមួយ​ប្រអប់​ធំ​ទូលាយ​សម្រួល​ដល់​ការដាក់​ទូរស័ព្ទដៃ​គ្រប់​ប្រភេទ ធ្វើឱ្យ​ជីវិត​លោកអ្នក​រស់​រវើក អស់​បារម្ភ​ពី​ការ​អស់​ថ្ម​។ 
LUGGAGE BOX WITH SEAT STOPPER ឃ្លុប​ក្រោម​កែប​ធំ​ទូលាយ ចំណុះ 28​លីត្រ ផ្ដល់​ភាពងាយស្រួល​សម្រាប់​ផ្ទុក​មួកសុវត្ថិភាព និង​ឧបករណ៍​ផ្សេងៗ​បាន​ច្រើនសន្ធឹក​។​
 
​លើសពីនេះទៅទៀត ម៉ូតូ​ហុងដា PCX150 ស៊េរី​ថ្មី ក៏ត្រូវ​បាន​បំពាក់​មកជា​មួយ​នូវ​បច្ចេកវិទ្យា​ដ៏​ឆ្លាត​វៃ​ជាច្រើន​ទៀត​៖
 
-​ ​ESP (ENHANCED SMART POWER) ជា​បច្ចេកវិទ្យា​ទំនើប​ធ្វើឱ្យ​ម៉ាស៊ីន​មាន​ថាមពល​កាន់តែខ្លាំង ជាមួយ​សំឡេង​ស្ងាត់ និង​កាន់តែ​សន្សំសំចៃ​សាំង​។​
-​ ​COMBI BRAKE ជា​ប្រព័ន្ធ​ហ្វ្រាំង​ផ្គួប ដែល​ហ្វ្រាំង​មុខ​និង​ក្រោយ​ធ្វើ​ការព្រម​គ្នា​ក្នុងពេល​តែមួយ​អាច​ធានាបាន​នូវ​សុវត្ថិភាព​ក្នុងការ​បើកបរ​។​
-​ ​IDLING STOP SYSTEM ជា​ប្រព័ន្ធ​ដ៏​ទំនើប​ដែល​ពន្លត់​ម៉ាស៊ីន​ដោយ​ស្វ័យប្រវត្ត​នៅពេលដែល​អ្នក​ឈប់​លើសពី ៣​វិនាទី ហើយ​វា​បញ្ឆេះ​ម៉ាស៊ីន​ដោយ​ស្វ័យប្រវត្ត​នៅពេលដែល​អ្នក​មួល​ហ្គែ​ឡើង ដូច្នេះ​វា​កាន់តែ​សន្សំសំចៃ​សាំង​បន្ថែមទៀត​។​
-​ ​PGM-FI ជា​បច្ចេកវិទ្យា​ដែល​យក​ពី​ប្រភេទ​ម៉ូតូ​ធំ Scooter នៅ​ប្រទេស​ជប៉ុន ដែល​ជួយ​សន្សំសំចៃ​សាំង និង​កាត់បន្ថយ​ការប៉ះពាល់​ដល់​បរិស្ថាន​។​
​ក្រុមហ៊ុន N. C. X. Company Limited សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ភ្នាក់ងារចែកចាយ ហុងដា ដៃគូ​សហការ និង​អតិថិជន​ទាំងអស់​ដែល​តែងតែ​ស្រឡាញ់​ក៏ដូចជា​គាំទ្រ​ម៉ូតូ​ម៉ាក​ហុងដា​ទាំងអស់​។  


 
​ក្រុមហ៊ុន N. C. X. Company Limited ប្ដេជ្ញា​ថា​តែងតែ​នាំមក​ជូន​លោកអ្នក​បច្ចេកវិទ្យា​ថ្មីៗ បែបផែន​ជីវិត​បែប​ទំនើប គុណភាព ប្រណីតភាព និង​ឧត្តមភាព ពី​ក្រុមហ៊ុន ហុងដា ដើម្បី​បំពេញ​នូវ​បំណងប្រាថ្នា​របស់លោក​អ្នក និង​ធ្វើឱ្យ​ជីវិត​របស់លោក​អ្នកកា​ន់​តែមាន​ភាពងាយស្រួល​។​


 
​សម្រាប់​ព័ត៌មាន​បន្ថែម​
​សូម​ទាក់ទង​មកកាន់​៖ 010 922 922 ឫ Facebook Page៖ Honda Cambodia – NCX
 



© រក្សាសិទ្ធិដោយ thmeythmey.com