ជាតិ
អត្ថបទពាណិជ្ជកម្ម
បុរី ARATA ប្រគល់​គេហដ្ឋាន​ផ្នែក​ទី​១​ជូន​អតិថិជន​
27, Jan 2019 , 3:51 pm        
រូបភាព
ដោយ:
​កាលពី​ថ្ងៃទី ២៦ ខែមករា ឆ្នាំ​២០១៩ គម្រោង​ទី​១​នៃ បុរី ARATA បានធ្វើ​ពី​ធី​ប្រគល់​គេហដ្ឋាន​ជូន​អតិថិជន ដែល​ក្នុងនោះ​មានផ្ទះ​សរុប ២៣៧​ផ្ទះ ដោយមាន​ទាំង ផ្ទះ​រោង វីឡា​កូនកាត់ និង​វីឡា​ភ្លោះ​។ កម្មវិធី​នេះ​មានកា​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ បុគ្គលិក និង ភ្ញៀវកិត្តិយស​ជាច្រើន​ផងដែរ​។ អ្វីដែល​ពិសេស​នោះ​មានការ​ប្រគល់ជូន​រង្វាន់​ជាច្រើន​ជូន​ដល់​ម្ចាស់ និង​ការចាប់​ឆ្នោត​យក​រង្វាន់​ជាច្រើន​ផងដែរ​។​

​អា​រ៉ា​តា ហ្គា​ដិ​ន រ៉េ​ស៊ី​ដិ​នស៍ (​បុរី​អា​រ៉ា​តា​) គឺជា​គម្រោង​មួយ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​របស់​ជប៉ុន​គ្រី​ដ គ្រុប (Creed Group) ដែល​បានបញ្ចប់​គម្រោង​ប្រមាណ ១០០​គម្រោង​នៅក្នុង​តំបន់​អាស៊ី ដែល​រួមមាន​ប្រទេស​ជប៉ុន កម្ពុជា វៀតណាម ឥណ្ឌូណេស៊ី ឡាវ បង់​ក្លា​ដេ​ស មី​យ៉ាន់​ម៉ា និង​ម៉ាឡេស៊ី ដែល​គម្រោង​ទាំងអស់​មានតម្លៃ​សរុប​១,៦​ប៊ី​លាន​ដុល្លារ​។ 


 
​រីឯ​នៅក្នុង​ប្រទេស​កម្ពុជា​វិញ ក្រុមហ៊ុន គ្រី​ដ គ្រុប បាន​អភិវឌ្ឍ​គម្រោង​ចំនួន ៣​ធំៗ គឺ គម្រោង​ទី​១ ខុន​ដូ​បូ​ដាយ​ជូ​(Bodaiju) គម្រោង ទី​២ បុរី​មហា​សែន​សុខ (Borey Maha Scnsok) ដែល​គម្រោង​ទាំងពីរ នេះ​បានទទួល​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​អតិថិជន ព្រមទាំង​បាន​លក់​អស់​កាលពី​ឆ្នាំ​កន្លងទៅនេះ​។ 


 
​ដោយឡែក គម្រោង​ទី​៣ អា​រ៉ា​តា​ហ្គា​ដិ​ន រ៉េ​ស៊ី​ដិ​នស៍ (Borey ARATA) គម្រោង​បុរី​លំនៅឋាន​ជប៉ុន បុរី អា​រ៉ា​តា បាន​វិនិយោគ​គម្រោង​សាងសង់​របស់ខ្លួន​ក្នុងភូមិ​បន្លា​ស្អិត សង្កាត់​ឈ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​បុរី​អា​រ៉ា​តា បាន​បោះទុន​វិនិយោគ​នៅលើ​ផ្ទៃដី​ទំហំ ៧​ហិច​តា ដែលមាន​ផ្ទះ​សរុប​ចំនួន ៧៣៧​ផ្ទះ ដោយ​ផ្នែក​ទី​១ មានផ្ទះ​សរុប​ចំនួន ២៣៣​ផ្ទះ ផ្នែក​ទី​២ មានផ្ទះ​សរុប​ចំនួន ២៦៩​ផ្ទះ និង​ផ្នែក​ទី​៣ មានផ្ទះ​សរុប​ចំនួន ២៣៥​ផ្ទះ​។​


 
​លោក EguchiTakachi បាន​ថ្លែង​សុន្ទរកថា​៖ «​នៅក្នុង​កម្មវិធី​ប្រគល់​គេហដ្ឋាន​ផ្នែក​ទី​១​ជូន​អតិថិជន អា​រ៉ា​តា​ហ្គា​ដិ​ន រ៉េ​ស៊ី​ដិ​ន​ស៏​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា ការប្តេជ្ញាចិត្ត​ក្នុងការ​នាំមក​ជូន​នូវ​គុណភាព​ដ៏​ល្អឥតខ្ចោះ​ពី​ក្រុមការងារ​សាងសង់ ជា​គន្លឹះ​មួយ​ដ៏​សំខាន់​សម្រាប់​ជោគជ័យ​មួយ​នេះ​។ ប្រសិនបើ​មិនមាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​សស្រាក់សស្រាំ និង​ការគ្រប់គ្រង​គុណភាព​យ៉ាង​ល្អ​នោះទេ គម្រោង​មួយ​នេះ​ច្បាស់​ជា​មិនអាច​ដំណើរការ​ទៅបាន​យ៉ាង​រលូន​នោះឡើយ​។ ដូចនេះ​ក្រុមហ៊ុន​គ្រី​ដ គ្រុប នឹង​នៅតែ​បន្ត​ខិតខំ​ប្រឹងប្រែង​យ៉ាង​យកចិត្តទុកដាក់​ថា គម្រោង​អភិវឌ្ឍ​ទាំងអស់​របស់​យើង​នឹង​ស្ថិតនៅក្រោម​ការគ្រប់គ្រង និង​ត្រួតពិនិត្យ​គុណភាព​ឱ្យបាន​រឹងមាំ​នូវ​គ្រប់​ដំណាក់កាល​ទាំងអស់​»​។​


 
​គួរបញ្ជាក់​ផងដែរ​ថា គម្រោង​បុរី​ជប៉ុន អា​រ៉ា​តា គឺជា​ប្រភេទ​ផ្ទះ​លំនៅដ្ឋាន​វីឡា​ទោល វីឡា​កូនភ្លោះ វីឡា​កូនកាត់ និង​ផ្ទះ​ហាង​ដែលមាន​រចនាបថ​បែប​សម័យ​ទំនើប អម​ជាមួយ​ធម្មជាតិ​បៃតង ដែលជា​ស្ថាបត្យកម្ម​ជប៉ុន​ដ៏​ល្អឥតខ្ចោះ និង​គុណភាព​គំរូ​បទដ្ឋាន​ដែល​គ្រប់គ្រង​ដោយ​អ្នកជំនាញ​ជប៉ុន​ដែលមាន​បទពិសោធ​ច្រើន​ឆ្នាំ ដោយ​វិ​ស្វ​រក​ដ៏​ជំនាញៗ​របស់​បុរី​អាវ៉ា​តា​ប្តេជ្ញា​ចិត្តនឹង​នាំយកមក​នូវ​គុណភាព​ពី​ប្រទេស​ជប៉ុន​មកកាន់​ប្រទេស​កម្ពុជា​។ តាមរយៈ​ការខិតខំ​ប្រឹង និង​យកចិត្ត​ទុក​ពី​ក្រុមការងារ​សាងសង់ និង​គណៈ​គ្រប់គ្រង​បុរី​អាវ៉ា​តា ជឿជាក់ថា​អតិថិជន​របស់​បុរី​ជប៉ុន​អា​រ៉ា​តា​ពិតជា​មិន​ខកបំណង​ឡើយ​ក្នុង​ការគាំទ្រ​លើ​គម្រោង​បុរី​ជប៉ុន​មួយ​នេះ​។​បន្ថែម​ពីនេះ​ទៅទៀត ដោយ​ផ្អែក​តាម​ប្រសាសន៍​របស់លោក​អគ្គនាយក​ក្រុមហ៊ុន​គ្រី​ដ ខេ​ម​បូ​ឌៀ​រ​៕






















 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com