អត្ថបទពាណិជ្ជកម្ម
ពិព័រណ៍បេប៊ីអោតឡេត Chinatown ជោគជ័យខ្លាំង ខណៈក្រុមហ៊ុនដៃគូដែលចូលរួម លក់ផលិតផលដាច់លើសទ្វេដង
× បេប៊ីអោតឡេត ពិតជាមានចិត្តសោមនស្សរីករាយមែនទែន ចំពោះភាពជោគជ័យរបស់យើងក្នុងការរៀបចំពិព័រណ៍ បេប៊ីអោតឡេត Chinatown ដែលបានផ្តល់ភាពសប្បាយរីករាយឥតគណនាជូនអតិថិជន ទើបតែបញ្ចប់ទៅ។ នៅក្នុងរយៈពេល ៣ថ្ងៃនេះ មានបងប្អូនអតិថិជនចូលរួមយ៉ាងច្រើនកុះករ នៅទីតាំងរៀបចំពិព័រណ៍ គឺនៅហាងបេប៊ីអោតឡេត សាខាទួលគោក ដែលនេះបញ្ជាក់ឲ្យឃើញពីជំនឿចិត្តរបស់បងប្អូនអតិថិជន មកលើហាងបេប៊ីអោតឡេតយើងខ្ញុំ។
សូមទស្សនាកិច្ចសម្ភាសខ្លីៗពីក្រុមការងាររបស់ហាងបេប៊ីអោតឡេត និងតំណាងលក់ផលិតផលនីមួយៗ អំពីកំណើនលក់ផលិតផលរបស់ពួកគាត់ ក្នុងអំឡុងពេលនៃការរៀបចំពិព័រណ៍បេប៊ីអោតឡេត Chinatownនេះ៖
បេប៊ីអោតឡេតយើងខ្ញុំ ក៏សូមថ្លែងអំណរគុណ ចំពោះក្រុមហ៊ុនលក់ផលិតផលប្រើប្រាស់សម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារទាំងអស់ រួមទាំងក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនផងដែរ ដែលបានចូលរួមចែករំលែកព័ត៌មាននានា ទាក់ទងនឹងផលិតផលរបស់ខ្លួន នៅក្នុងពិព័រណ៍បេប៊ីអោតឡេត Chinatownនេះ។
ទន្ទឹមនឹងភាពជោគជ័យ នៃការរៀបចំពិព័រណ៍ លើកដំបូងបំផុតរបស់ហាងបេប៊ីអោតឡេត នៅក្នុងឆ្នាំ២០១៩នេះ ហាងបេប៊ីអោតឡេតយើងខ្ញុំ ក៏ប្តេជ្ញាស្វែងរក និងរៀបចំកម្មវិធីសប្បាយៗ ក៏ដូចជាកម្មវិធីផ្តល់ចំណេះដឹងថ្មីៗ ប្លែកៗ ជូនបងប្អូនអតិថិជនជាបន្តបន្ទាប់ទៀតផងដែរ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com