ជាតិ
សង្គមជាតិ
ចិន​៦៩​នាក់ ត្រូវបាន​បណ្តេញ​ចេញពី​កម្ពុជា​
28, Jan 2019 , 1:34 pm        
រូបភាព
ភ្នំពេញ​៖ ជនជាតិ​ចិន​៦៩​នាក់ ក្នុងនោះ​មាន​ស្រី​១៦​នាក់ ត្រូវបាន​សមត្ថកិច្ច​ក​ម្ពុ​ជា​ផ្នែក​អន្តោប្រវេសន៍ សហការ​ជាមួយ​សមត្ថកិច្ច​ចិន បាន​ចាប់​បញ្ចូនទៅ​ប្រទេស​ចិន​វិញ នា​ថ្ងៃទី​២៨ មករា ឆ្នាំ​២០១៩​នេះ​។


 
​បើតាម​ការចុះផ្សាយ​រប​ស់អគ្គ​ស្នងការដ្ឋាន​ន​គ​របាល​ជាតិ ជនជាតិ​ចិន​ទាំង​៦៩​នាក់​នោះ ត្រូវបាន​បង្ក្រាប ដោយ​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង ដែល​ពាក់ព័ន្ធ​ករណី​ក្លែងបន្លំ តាម​ប្រព័ន្ធ​ទូរគមនាគមន៍​។ 
 
​សូម​រម្លឹក​ផងដែរ កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៨ កម្ពុជា​បាន​បញ្ជូន​ជនជាតិ​ចិន​ដែល​ប្រព្រឹត្ត​បទល្មើស​នៅ​ខេត្តតាកែវ ចំនួន​២៣២​នាក់ ទៅ​ស្រុក​វិញ​។ ក្រុម​ជនជាតិ​ចិន​ទាំងនោះ ជាប់​ពាក់ព័ន្ធ​ករណី​ឆបោក គំរាម​គំហែង ជំរិត​ទារប្រាក់ តាម​ប្រព័ន្ធ​ទូរគមនាគមន៍ (VOIP)៕
 

Tag:
 សង្គម​
  ចិន​
  ស្វាយរៀង​
© រក្សាសិទ្ធិដោយ thmeythmey.com