អត្ថបទពាណិជ្ជកម្ម
Tiger Street Football Festival 2019 ឈានចូល​វគ្គ​១៦​ក្រុម​ចុងក្រោយ នៅ​មណ្ឌល​បាត់ដំបង​
28, Jan 2019 , 4:13 pm        
រូបភាព
ដោយ:
​ខេត្តបាត់ដំបង​៖ ព្រឹត្តិការណ៍​ប្រកួត​ពានរង្វាន់ Tiger Street Football Festival 2019 នៅក្នុង​មណ្ឌល​បាត់ដំបង បាន​ឈាន​ជើង​ចូល​វគ្គ​១៦​ក្រុម​ហើយ កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩ បន្ទាប់ពី​ការប្រកួត​ពេញ​មួយ​ព្រឹក​ក្នុង​វគ្គ​៣២​ក្រុម ដើម្បី​ចម្រាញ់​យកតែ​៩​ក្រុម ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​។ ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៦ និង​ទី​១៧ មីនា ខាងមុខ​។
 
​សម្រាប់​១៦​ក្រុម​ដែល​ចម្រាញ់​ចេញពី​ការប្រកួត​យ៉ាង​ស្វិតស្វាញ នៅ​ទីលាន​ប្រកួត Tiger Street Football Festival 2019 នេះ គណៈកម្មការ​ត្រូវ​ជ្រើសរើស​យកបាន​៨​ក្រុម ដើម្បី​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ ចំណែក​មួយក្រុម​ទៀត គណៈកម្មការ​ត្រូវ​ជ្រើសរើស ចេញពី​ក្រុម​បាន​ចាញ់​ការប្រកួត​នៃ​១៦​ក្រុម​។ ការប្រកួត​កាលពី​រសៀល​ថ្ងៃទី​២៨ ខែមករា​នេះ ពួកគេ​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​រៀងៗ​ខ្លួន ទើប​ដណ្តើម​កៅអី​វគ្គ​៨​ក្រុម និង​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្តបាត់ដំបង​។ លើសពីនេះ នៅ​ជុំវិញ​បរិវេណ​កន្លែង​រៀបចំ​កម្មវិធី Tiger Street Football Festival 2019 ក៏មាន​កន្លែង​លេង​ហ្គេម​កម្សាន្ត​ដ៏​រីករាយ ដើម្បី​ទទួលបាន​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន ពី​ស្រា​បៀរ​ថៃ​ហ្គ័​រ​ផងដែរ​។ ទន្ទឹមនឹងនេះ ក៏មាន​ការដាក់​តាំង​លក់​សម្ភារ​កីឡា និង​ទទួលបាន​ការភ្ជាប់​អ៊ីនធឺណិត​ដោយ​ឥតគិតថ្លៃ (Free Wifi) នៅ​បញ្ជរ Digital Booth និង​ក្លិប​ទឹកកក ដ៏​ពេញនិយម​ដែលមាន​តារា​ល្បីៗ ប្រចាំ​កម្ពុជា​ច្រៀង​នៅ​នោះ​។ 






 
​អ្នកគាំទ្រ​ទាំងអស់ ក៏​ទទួលបាន​កម្មវិធី​លក់​ជូន​ពិសេស រ​សម្រាប់​ការ​ជាវ​ស្រា​បៀរ​ថៃ​ហ្គ័​រ​គ្រី​ស្ទាល់​(Tiger Crystal) ៦​ដប ទទួលបាន​គូ​ប៉ុង​១​សន្លឹក ដោយ​គូ​ប៉ុង​២​សន្លឹក​ទទួលបាន​វ៉ែនតា​មួយ​,​គូ​ប៉ុង​៣​សន្លឹក​ទទួលបាន​អាវធំ​មួយ និង​គូ​ប៉ុង​៤​សន្លឹក​ទទួលបាន Speaker មួយ​។ ទស្សនិកជន អាច​ទទួលទាន​បណ្តើរ ទស្សនា​ការប្រគំ​តន្ត្រី Tiger Street Football Festival 2019​។​






 
​ក្រៅពី​ការប្រកួត​បាល់ទាត់​ដ៏​អស្ចារ្យ​នោះ នាពេល​រាត្រី​យើង​ក៏មាន​កម្មវិធី​ប្រគំ​តន្ត្រី កាន់តែ​ធំ​ជាង​មុន ឆាក      តន្ត្រី​កាន់តែ​ទំនើប និង​មាន​ក្លិប​ទឹកកក​ថៃ​ហ្គ័​រ​គ្រី​ស្តា​ល់ ភ្លើងពណ៌​ចម្រុះ និង​មានការ​អញ្ជើញ​ចូលរួម​សម្តែង     ពី សំណាក់​តារា​ល្បី​ប្រចាំ​កម្ពុជា​រួមមាន លោក ព្រាប សុវត្ថិ​, កញ្ញា ឱក សុគន្ធ​កញ្ញា​,  កញ្ញា សួស វី​ហ្សា​, លោក ហ្សូ​ណូ​,  លោក វង្ស តារា​រតនា​, Khmeng Khmer និង​ឌី​ជេ Maily ផងដែរ​។ តារាចម្រៀង​ទាំងអស់ បាន​លើកយក​សុទ្ធសឹង ជា​បទ​ញ៉ាក់ កន្ត្រាក់​អារម្មណ៍​ជាហេតុ ធ្វើ​ឲ្យ​អ្នកគាំទ្រ​នៅ​ខេត្តបាត់ដំបង សប្បាយរីករាយ និង​រាំ​កម្សាន្ត​ទៅតាម​ចង្វាក់ភ្លេង យ៉ាង​សប្បាយរីករាយ​គ្រប់គ្នា​ពេញមុខ​ឆាក​តន្ត្រី​។ 






 
​ស្រា​បៀរ​ថៃ​ហ្គ័​រ រ​ជា​ស្រា​បៀ​ដែលមាន​គុណភាព​ខ្ពស់ លំដាប់ថ្នាក់​អន្តរជាតិ មាន​ដើមកំណើត​តាំងពី​ឆ្នាំ​១៩៣២ នៅ​ប្រ​ទស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើនជាង​៧០​ប្រទេស នៅ​ទូទាំង​ពិភពលោក ហើយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ឈ្នះ​ពានរង្វាន់​លំដាប់ថ្នាក់ អន្តរជាតិ​ច្រើនជាង​៤០​មេដាយ​ផ្នែក​រសជាតិ និង​គុណភាព​។​
​សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ ៖ www.facebook.com/TigerBeerKH​

ពិសា​ដោយ​ការទទួលខុសត្រូវ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com