ជាតិ
រថយន្ត
កំណប់អាថ៌កំបាំងលើដែនដីភូមិភាគឦសាននៃប្រទេសកម្ពុជា
× កាលពីខែមិថុនា ឆ្នាំ២០១៨ បេសកកម្មលើកទី៣ នៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» បានធ្វើដំណើរទៅដល់ខេត្តរតនគិរី។ នៅក្នុងបេសកកម្មនេះ ក្រុមការងារបានទៅដល់ភូមិជនជាតិដើមភាគតិច ដើម្បីសិក្សា និងស្វែងយល់ពីវប្បធម៌ និងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋនៅស្រុកអូរជុំ រួមទាំងចុះទៅដល់ស្រុកវើនសៃ ដែនដីចម្រុះជាតិសាសន៍ខ្មែរ ឡាវ ចិន វៀតណាម និងជនជាតិដើមភាគតិច ដែលសុទ្ធសឹងជាតំបន់ទេសចរណ៍វប្បធម៌នៃខេត្តរតនគិរី។
ទន្ទឹមនឹងនេះ ក្រុមការងារនៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ដែលរៀបចំ និងឧបត្ថម្ភដោយក្រុមហ៊ុន Star Auto Cambodia សហការរៀបចំដោយសារព័ត៌មានអេឡិចត្រូនិកថ្មីៗ (ThmeyThmey.com) និងអង្គភាពសារព័ត៌មាន Fresh News បានចុះទៅរមណីយដ្ឋានប្រវត្តិសាស្ត្របឹងយក្សឡោម និងទឹកជ្រោះកាទៀតជាដើម។ ជាពិសេស បានស្វែងយល់ពីជីវិតសត្វដំរី៤ក្បាលចុងក្រោយ ដែលសមាគមអភិរក្សសត្វដំរីអៃរាវត្តា កំពុងយកចិត្តទុកដាក់មើលថែកុំឲ្យផុតពូជពីខេត្តរតនគិរី។ ទិដ្ឋភាពដែលកម្មវិធីយើងបានចុះទៅដល់ និងផ្តិតមក គឺសុទ្ធសឹងតែជាកំណប់ទេសចរណ៍ធម្មជាតិ, ទេសចរណ៍វប្បធម៌ ដែលមាននៅខេត្តរតនគិរី ទឹកដីភូមិភាគឦសាននៃប្រទេសកម្ពុជា។
សូមអញ្ជើញទស្សនាវីដេអូសកម្មនានានៅក្នុងបេសកកម្មលើកទី៣ នៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ទៅខេត្តរតនគិរីខាងក្រោមនេះ៖
© រក្សាសិទ្ធិដោយ thmeythmey.com