រថយន្ត
អន្តរជាតិ
Fernando Alonso ឈ្នះ​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​២៤​ម៉ោង​នៅ Daytona
28, Jan 2019 , 8:39 pm        
រូបភាព
Alonso (រូបទីពីរ) និងមិត្តរួមក្រុមក្រោយឈ្នះជើងឯក Rolex 24។ រូបថត AP
Alonso (រូបទីពីរ) និងមិត្តរួមក្រុមក្រោយឈ្នះជើងឯក Rolex 24។ រូបថត AP
ដោយ: ធីតា
​កីឡាករ Fernando Alonso អតីត​ជើងឯក Formula 1 ពីរ​សម័យកាល បាន​ជ័យលាភី​បន្ថែម​មួយទៀត​ក្នុង​អាជីព​របស់ខ្លួន​ជាមួយនឹង​តំណែង​ជើងឯក Rolex 24 នៅ​ក្រុង Daytona រដ្ឋ Florida សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​២៧ ខែមករា​។

 
Alonso វ័យ​៣៧​ឆ្នាំ ដែល​បាន​ចូលនិវត្តន៍​ពី​ព្រឹត្តិការណ៍ Formula 1 ទៅហើយនោះ នៅតែ​បន្ត​អាជីព​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​ផ្សេងៗ​ទៀត​។ ក្នុង​ព្រឹ​តិ្ត​ការណ៍ Rolex 24 នេះ Alonso បើកបរ​ឲ្យ​ក្រុម Wayne Taylor Racing Cadillac ជាមួយ Renger van der Zande, Kamui Kobayashi និង Jordan Taylor​។​
 
 
​ការប្រកួត​រយៈពេល​២៤​ម៉ោង​ពេញ មានការ​លើក​ទង់​ក្រហម​រហូតដល់​ទៅ​២​ដងដោយ​សារ​ភ្លៀង​ធ្លាក់​ខ្លាំង​។ សម្រាប់​កីឡាករ​ជើងចាស់​អេ​ស្ប៉ា​ញ នេះ​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ​បន្ថែមទៀត​។ «​យើង​មានការ​ប្រកួតប្រជែង​គ្រប់បែបយ៉ាង ស្ងួត សើម យប់ ថ្ងៃ​»​។​
 
​ជ័យជម្នះ​នេះ នាំ​ឲ្យ Alonso ក្លាយជា​កីឡា​ករទី​បី​ដែល​បានឈ្នះ​ជើងឯក Formula 1 ផង និង Rolex 24 ផង​។ កីឡាករ​ពីររូប​ផ្សេងទៀត គឺ Mario Andretti និង Phil Hill ដែល​សម្រេចបាន​កាលពី​ឆ្នាំ​១៩៦៤ នា​ព្រឹត្តិការណ៍​ប្រកួត​ចម្ងាយ​២០០០​គីឡូម៉ែត្រ​នៃ Daytona Continental៕




 

© រក្សាសិទ្ធិដោយ thmeythmey.com