ជាតិ
រថយន្ត
រថយន្ត Mercedes ម៉ូឌែលGLC 250 Coupe 4MATIC 2019 រចនាឡើងយ៉ាងប្រណិត និងស៊ីចស៊ី
× រថយន្ត GLC 250 Coupe 4MATIC 2019 គឺរថយន្តខ្នាតខ្ពស់ បន្ទាប់ពីរថយន្ត GLE និង GLS ដែលការការរចនាផ្នែកខាងក្រៅនៃ រថយន្ត GLC 250 Coupe 4MATIC 2019 នេះគឺមានភាពប្រណិតល្អ រឹងមាំ និងស៊ិចស៊ី។ ចំណែកឯផ្នែកខាងក្នុង ត្រូវបានរចនាឡើងឲ្យមានមានភាពធំទូលាយ មានផាសុកភាព ប្រណីតភាព និងត្រូវបានផលិតឡើងដោយការផ្ចិតផ្ចង់បំផុត សម្រាប់បុគ្គលជោគជ័យ ឬអ្នកមានគ្រួសារដែលមានសមាជិកសរុបត្រឹម៥នាក់។
រថយន្ត GLC 250 4MATIC មានទំហំស៊ីឡាំងម៉ាស៊ីន ២.០ កម្លាំងខ្លាំងស្ទុះលឿន បើកបរបានគ្រប់កាលៈទេសៈក្នុងចម្ងាយរាប់រយរាប់ពាន់ និងរាប់ម៉ឺនគីឡូម៉ែត្រ ប៉ុន្តែស៊ីប្រេងសាំងត្រឹមតែ៦.៥លីត្រតែប៉ុណ្ណោះ ក្នុងរយៈចម្ងាយ១០០គីឡូម៉ែត្រ។
ក្រុមហ៊ុនស្តារ អូតូ(ខេមបូឌា) គឺជាក្រុមហ៊ុនតែមួយគត់ ដែលទទួលសិទ្ធិផ្តាច់មុខ នាំចូល និងចែកចាយផ្តាច់មុខរថយន្ត Mercedes-benz ប្រចាំប្រទេសកម្ពុជា។
សូមអញ្ជើញទៅកាន់អគារតាំងបង្ហាញរថយន្ត Mercedes-benz នៅក្រុមហ៊ុនស្តារ អូតូ ដែលមានទីតាំងស្ថិតនៅបណ្តោយផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដើម្បីទស្សនារូបរាងដ៏ស៊ីចស៊ី ប្រណិត របស់រថយន្ត GLC 250 4MATIC 2019 និងស្វែងយល់កាន់តែលម្អិតពីលក្ខណៈពិសេសរបស់រថយន្តនេះ។ អ្វីដែលកាន់តែពិសេសនោះ គឺស្តារ អូតូ ផ្តល់តម្លៃពិសេសបំផុតសម្រាប់ម៉ូឌែលមួយនេះផងដែរ។ ព័ត៌មានបន្ថែមសូមទាក់ទងទូរសព្ទលេខ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរសព្ទលេខ 017 231488 និងលេខ 023 231 488៕
Tag:
យានយន្ត
រថយន្ត
ស្តារអូតូ
Mercedes
© រក្សាសិទ្ធិដោយ thmeythmey.com