ជាតិ
២៥ខេត្ត/រាជធានី
ផ្លូវការ​៖ កោះរ៉ុង ដែល​ជា​ក្រុង​​ថ្មី​មួយទៀត​របស់​ខេត្ត​ព្រះសីហនុ​ មាន​២​សង្កាត់​
29, Jan 2019 , 3:26 pm        
រូបភាព
ដោយ: ថ្មីៗ
​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​៨ ខែមករា បានសម្រេច​បាន​បង្កើត​ក្រុង​កោះរ៉ុង ជា​ក្រុង​ថ្មី​មួយ​បន្ថែមទៀត​របស់​ខេត្ត​ព្រះសីហនុ​។​



​តាម​អនុក្រឹត្យ ក្រុង​កោះរ៉ុង មាន​សង្កាត់​ពីរ ដែល​កាត់​ចេញពី​ក្រុងព្រះសីហនុ គឺ​សង្កាត់​កោះរ៉ុង និង​សង្កាត់​កោះរ៉ុង​សន្លឹម​។

​ទីតាំង​សាលាក្រុង​កោះរ៉ុង​ស្ថិតនៅក្នុង​សង្កាត់​កោះរ៉ុង​សន្លឹម​។​

​ក្រុង​កោះរ៉ុង​នឹងមាន​សមាជិក​ក្រុមប្រឹក្សា​ចំនួន​១១​នាក់​។ ការបន្ថែម​ក្រុង​ថ្មី​នេះ នាំ​ឲ្យ​ខេត្ត​ព្រះសីហនុ មាន​រដ្ឋបាល​ក្រុង ស្រុក ចំនួន​៥ គឺ​ក្រុងព្រះសីហនុ ស្រុក​ព្រៃនប់ ស្រុក​កំពង់​សិលា ស្រុក​ស្ទឹងហាវ និង​ក្រុង​កោះរ៉ុង​៕


Tag:
 ក្រុងកោះរ៉ុង
© រក្សាសិទ្ធិដោយ thmeythmey.com