ជាតិ
២៥ខេត្ត/រាជធានី
ផ្លូវការ​៖ ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់ មាន​២​ឃុំ គឺ​ឃុំ​តា​លោ និង​ឃុំ​ផ្ទះ​រុង​
29, Jan 2019 , 3:42 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​អនុក្រឹត្យ​មួយ​ចុះ​កាលពី​ថ្ងៃទី​៨ ខែមករា បានសម្រេច​បាន​បង្កើត​ស្រុក​តោ​លោ​សែន​ជ័យ​នៃ​ខេត្តពោធិ៍សាត់​។​



​តាម​អនុក្រឹត្យ​ដដែល ឃុំ​ចំនួន​២​ត្រូវ​កាត់​បញ្ចូល​ក្នុងស្រុក​តា​លោ​សែន​ជ័យ ដែល​ក្នុងនោះ​មាន​ឃុំ​តា​លោ ពី​ស្រុក​បាកាន និង​ឃុំ​ផ្ទះ​រុង​នៃ​ស្រុក​ភ្នំ​ក្រវ៉ា​ញ​។ ជាមួយគ្នានេះ ភូមិ​ចំនួន​២ គឺ​ភូមិ​កោះ​ស្វាយ និង​ភូមិ​កោះ​វត្ត ពី​ឃុំ​ខ្នារ​ទទឹង​ក្នុងស្រុក​បាកាន ក៏ត្រូវ​បញ្ចូល​ក្នុង​ឃុំ​តោ​លា នៃ​ស្រុក​តា​លោ​សែន​ជ័យ​ផងដែរ​។​

​ទីតាំង​សាលាស្រុក​តា​លោ​សែន​ជ័យ ត្រូវ​ស្ថិតក្នុង​ឃុំ​ផ្ទះ​រុង​។​

​ស្រុក​តា​លោ​សែន​ជ័យ នឹងមាន​ក្រុមប្រឹក្សា​ចំនួន​១៥​នាក់ ដែល​លើស​ស្រុក​វាលវែង តែ​តិចជាង​ស្រុក​បាកាន ស្រុក​ក្រគរ ក្រុង​ពោធិ៍សាត់ ស្រុក​ភ្នំក្រវាញ និង​ស្រុក​កណ្តៀង នៃ​ខេត្តពោធិ៍សាត់​៕


Tag:
 ស្រុកតាលោសែនជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com