អត្ថបទពាណិជ្ជកម្ម
ធនាគារ FTB រៀបចំ​គម្រប់​ខួប​៣៩​ឆ្នាំ ឈានចូល​៤០​ឆ្នាំ នៃ​ប្រតិបត្តិការ​អាជីវ​កម្ម​របស់ខ្លួន​
29, Jan 2019 , 3:56 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា (FTB)  បានរៀបចំ​កម្មវិធី​អបអរ​ខួប​អនុស្សាវរីយ៍​គម្រប់​៣៩​ឆ្នាំ ឈានចូល​៤០​ឆ្នាំ​កម្មវិធី​អបអរ​ខួប​អនុស្សាវរីយ៍​គម្រប់​៣៩​ឆ្នាំ ឈានចូល​៤០​ឆ្នាំ​របស់ខ្លួន កាលពី​ថ្ងៃទី​២៨ ខែមករា នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ​ភូ​គី​ត្រា ក្នុង​រាជធានី​ភ្នំពេញ​។ ពិធី​អបអរ​ខួប ៤០​ឆ្នាំនេះ រៀបចំឡើង​ដើម្បី​រំលឹក និង​ដឹងគុណ​ដល់​ស្ថាបនិក ថ្នាក់ដឹកនាំ​ធនាគារ ក៏ដូចជា​បុគ្គលិក​គ្រប់ផ្នែក ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​ធុរកិច្ច និង​អតិថិជន​ទាំងអស់ ដែល​បាន​គាំទ្រ និង​ជឿជាក់ លើ​ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា (FTB) កន្លងមក​។ កម្មវិធី​អបអរ​ខួប​អនុស្សាវរីយ៍​គម្រប់​៣៩​ឆ្នាំ ឈានចូល​៤០​ឆ្នាំនេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា , ភាគ​ទុ​និក ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ​បុគ្គលិក​របស់​ធនាគារ FTB, ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​ធុរកិច្ច និង​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ​ជាច្រើនរូប​ទៀត​។
 
​ក្នុងនាម​ជា​ធនាគារពាណិជ្ជ​ដំបូង និង​នាំមុខគេ​ក្នុងប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៧៩ ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា (FTB) បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ចូលរួម​លើកកម្ពស់ និង​អភិវឌ្ឍ​ទីផ្សារ​សេដ្ឋកិច្ច និង​សង្គមជាតិ តាមរយៈ​ការជំរុញ គាំទ្រ និង​ជួយផ្តល់​សេវា​ហិរញ្ញវត្ថុ​ជា​មូលដ្ឋាន​ចាំបាច់ ដល់​អតិថិជន អាជីវករ និង​ពាណិជ្ជករ​ក្នុងស្រុក​។​






 
​ផ្អែកលើ​មូលដ្ឋានគ្រឹះ​អាជីវកម្ម​ដ៏​រឹងមាំ សមិទ្ធផល​ជាច្រើន និង​បទពិសោធន៍​ក្នុង​ដំណើរ​ការចូលរួម​ជួយ​អភិវឌ្ឍ​ទីផ្សារ និង​សេដ្ឋកិច្ចជាតិ រយៈពេល​៣៩​ឆ្នាំ​កន្លងមកនេះ ទ្រព្យសកម្ម​សរុប​រប​ស់ធ​នាគារ បាន​កើនឡើង​ជាង ១,០០០​លាន​ដុល្លារ​។ ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា (FTB) បានកំណត់​ទិសដៅ​អាជីវកម្ម​រយៈពេល​វែង​មួយ​ច្បាស់លាស់ ក្រោម​ចក្ខុវិស័យ ជំរុញ​អោយ​ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា (FTB) ក្លាយជា​ធនាគារពាណិជ្ជ ដែល​ទទួលបាន​ការពេញចិត្ត​ជាងគេ នៅក្នុង​ប្រទេស​កម្ពុជា​។ 






 
​ស្របតាម​ទិសដៅ​អភិវឌ្ឍន៍​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​របស់​ធនាគារជាតិ​នៃ​កម្ពុជា និង​ដើម្បី​ឈាន​សម្រេចបាន​នូវ​ទិសដៅ​រយៈពេល​វែង​ដែល​បានកំណត់ ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា (FTB)  នឹង​បន្ត​ពង្រីក​សកម្មភាព​ប្រតិបត្តិកា​របស់ខ្លួន និង​លើកកម្ពស់​កម្រិតស្តង់ដា​រ​ផ្តល់​សេវាកម្ម ផលិតផល​ថ្មីៗ ដែលជា​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដ៏​សមស្រប​ជូន​ដល់​អតិថិជន និង​ទីផ្សារ​។ ទន្ទឹមគ្នានេះ ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា (FTB) ក៏​នឹង​បន្ត​ចូលរួម​យ៉ាងសកម្ម ក្នុង​ការជួយ​លើកស្ទួយ​ការប្រើប្រាស់​ប្រាក់រៀល និង​បន្ត​ដើរតួនាទី​សំខាន់​របស់ខ្លួន ក្នុងការ​ចូលរួម​ជួយ​អភិវឌ្ឍ លើកកម្ពស់​ទីផ្សារ សេដ្ឋកិច្ចជាតិ និង​ជួយ​គាំទ្រ​អតិថិជន​ដៃគូ​ក្នុងស្រុក​ទាំងអស់ ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត ឲ្យ​ស្របទៅតាម​គន្លង និង​ទិសដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com