អត្ថបទពាណិជ្ជកម្ម
ក្រៅពី​ទទួលបាន​ចំណេះដឹង​លើ​មុខជំនាញ​ហើយ ការសិក្សា​នៅក្រៅ​ប្រទេស​ក៏​បង្រៀន​យើង​នូវ​បទពិសោធន៍​ទូទៅ​យ៉ាងច្រើន​សម្រាប់​ជីវិត​ដែរ​
29, Jan 2019 , 4:27 pm        
រូបភាព
ដោយ:
​តើ​អ្នកដឹង​ទេ​? ការសិក្សា​នៅ​បរទេស​ជា​បទពិសោធន៍​ដ៏​មានតម្លៃ​។ អ្វីដែល​គួរអោយ​ចាប់អារម្មណ៍​បំផុត គឺ​ការបើក​ទំព័រ​ថ្មី​នៃ​ជីវិត ទទួលយក​មិត្តភក្តិ​ថ្មី និង​បរិយាកាស​រស់នៅ​ថ្មី ហើយ​អ្នកនឹង​មើលឃើញ​ពី​ភាព​រីកចម្រើន​នៃ​បច្ចេកវិទ្យា​របស់​ពិភពលោក ដែល​កាន់តែ​ធ្វើ​ឲ្យ​អ្នក​មានគំនិត​ទូលំទូលាយ​និង​បង្កើន​ភាព​ច្នៃប្រឌិត​បន្ថែមទៀត​។ អ្នកនឹង​ផ្លាស់ប្ដូរ​ផ្នត់គំនិត និង​ការគិត​បែប​ថ្មី​ដែល​ធ្វើ​ឲ្យ​អ្នក​យល់​កាន់តែច្បាស់​អំពី​ខ្លួនឯង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​អ្នក​មានឱកាស​ជាច្រើន​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ថែម​មួយកម្រិត​ទៀត ដែល​អាច​ក្លាយជា​ធនធាន​ដ៏​មាន​ប្រយោជន៍​សម្រាប់​ការអភិវឌ្ឍ​ន៏​ប្រទេសជាតិ ។​ជាមួយគ្នា​នោះដែរ អ្នក​អាច​យល់ដឹង​ពី​វប្បធម៌​បរទេស​កាន់តែច្បាស់ និង​អំពី​របៀប​រស់នៅ​របស់​ជាតិ​សាស​ន៏​នីមួយៗ​។​
 
​បន្ថែម​ពីនេះ អ្នក​អាច​បំប៉ន​សមត្ថភាព​ភាសាបរទេស​របស់​អ្នក​ឲ្យ​បាន​កាន់តែ​ល្អ​ជាមួយនឹង​បរិយាកាស​ថ្នាក់រៀន​បែប អន្តរជាតិ​ដែលមាន សិស្ស និស្សិត​មកពី​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភពលោក​ដែល​អ្វី​ទាំងនោះ​សុទ្ធតែជា​បទពិសោធន៍​ជីវិត​ដែល​មិនអាច​កាត់ថ្លៃ​បាន​និង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ឱកាស​ការងារ​នៅពេល​ខាងមុខ​ផងដែរ​។ 



​ដូច្នេះ​ការជ្រើសរើស​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អនាគត​របស់​អ្នក ឬ បុត្រ​ធីតា​របស់​លោកអ្នក​។ 
 
​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន (CAM-ASEAN) បាន​បង្កើត មជ្ឈមណ្ឌល​សិក្សា​បរទេស ឬ Study Abroad Center សម្រាប់​ផ្តល់ព័ត៌មាន​អាហា​រូបកណ៍​បរទេស និង​ការសិក្សា​បង់ថ្លៃ ដល់​សិស្ស​និស្សិត​កម្ពុជា​ដែលមាន​បំណង​បន្ត​ការសិក្សា​នៅ​បរទេស​។​
 
​មជ្ឈមណ្ឌល​នេះ​ត្រូវបាន​បង្កើតឡើង​ដោយសារ​សង្កេតឃើញថា សិស្ស និស្សិត​កម្ពុជា ជាច្រើន​មាន​គោលបំណង​ចង់ទៅ​សិក្សា​នៅ​បរទេស ប៉ុន្តែ​ពួកគេ​ទទួលបាន​នូវ​ព័​ត៍​មាន​ដែលមាន​កម្រិត ក៏ដូចជា​មាន​ចម្ងល់​និង​មិនមាន​ទំនុកចិត្ត​ទៅលើ ព័ត៌មាន និង​សេវាកម្ម​ទាំងនោះ​។​


 
​ដូចនេះហើយ វិទ្យាស្ថាន CAM-ASEAN បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល សាលា​និង​សាកលវិទ្យាល័យ​ល្បីៗ ជាច្រើន​នៅ​បរទេស​ដែល​អាច​ទទួល​សិស្ស និស្សិត​កម្ពុជា​ទៅ​សិក្សា​បាន​។ ការសិក្សា​នៅ​សាកលវិទ្យាល័យ​បរទេស​មិនមែនជា​កង្វល់ របស់​សិស្ស និស្សិត​កម្ពុជា​ទៀត​ទេ​។ 
 
​ខាងក្រោម​នេះ​គឺជា​បណ្តា​ប្រទេស​ដែល​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​សិស្ស និស្សិត​កម្ពុជា​៖ សហរដ្ឋអាមេរិក អូស្ត្រាលី ចក្រភព​អង់គ្លេស នូ​វែ​ល​សេ​ឡង់ សិង្ហ​បុរី កាណាដា ថៃ និង​ប្រទេស​នានា​ជុំវិញ​ពិភពលោក​។  
 
​ដើម្បី​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​បន្ត​ការសិក្សា​នៅ​បរទេស ពួកយើង​សូម​ណែនាំ​ឲ្យ​សិស្ស និស្សិត​ទាំងអស់ គួរ​មាននូវ​ឯកសារ​សំខាន់ៗ​ដូចជា ១) ឯកសារ​ផ្ទាល់ខ្លួន ២) ឯកសារ​ការសិក្សា និង ៣) ឯកសារ​ហិរញ្ញវត្ថុ​។​
 
​មជ្ឈមណ្ឌល​សិក្សា​នៅ​បរទេស មាន​ផ្តល់​សេវាកម្ម​ប្រឹក្សា​យោបល់ ទទួល​រៀបចំ​ពាក្យសុំ​ចូលរៀន និង​ទិដ្ឋាការ​សម្រាប់ សិស្ស និស្សិត​ដែលមាន​គោលបំណង​ទៅ​សិក្សា​នៅ​បរទេស តាមរយៈ​ដៃគូ​អន្តរជាតិ​ជាមួយនឹង​ជម្រើស​កម្មវិធីសិក្សា​ល្អៗ និង​ពិសេស​ជាច្រើន​។​
 
>> អាច​ទំនាក់ទំនង​តាម :
 
CAM-ASEAN អាស័យដ្ឋាន​នៅ​អគារ​លេខ ១៨B ផ្លូវ ២០៥ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន ខាងត្បូង​ភោជនីយដ្ឋាន ខ្មែរ​-​ថៃ ចម្ងាយ ៥០ ម៉ែត្រ បត់​ចូល​តាម​ហាង​លក់​ផ្លែឈើ ស្រីមុំ​អូ​ទ្បាំ​ពិ​ក​។ 
 
​ទូរស័ព្ទ​លេខ​៖ 093 900 779 / 093 900 740 
 គេហទំព័រ​៖ www.cam-asean.com
 

© រក្សាសិទ្ធិដោយ thmeythmey.com