ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ធនាគារ អ៊ឹមប៊ី ក្នុងការផ្តល់ជូននូវផលិតផលនិងសេវាកម្មធនាគារប្រកបដោយគុណភាពខ្ពស់ដល់អតិថិជន ធនាគារមួយនេះនឹងបើកសម្ពោធការិយាល័យកណ្តាលថ្មីរបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា។
ដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជន អគារការិយាល័យកណ្តាលថ្មីនេះ នឹងផ្តល់នូវភាពងាយស្រួលជាមួយនឹងគុណភាពសេវាកម្មកាន់តែប្រសើរជូនអតិថិជន ដែលឈានទៅពង្រើកវិសាលភាពចែកចាយសេវាកម្មធនាគារឲ្យកាន់តែធំទូលំទូលាយ។
ការិយាល័យកណ្តាលថ្មីនេះក៏ផ្តល់ជូននូវសេវាកម្មធនាគារពិសេស VIP សម្រាប់អតិថិជនរបស់ខ្លួន។
លោក Trinh Duc Cuong នាយកប្រតិបត្តិធនាគារ អ៊ឹមប៊ី ប្រចាំប្រទេសកម្ពុជានិងលោក Chai Wei Chhen ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឃីស្តូន ឌីវេឡុបម៊ិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលអគារ រវាងធនាគារ អ៊ឹមប៊ី និងក្រុមហ៊ុន ឃីស្តូន ឌីវេឡុបម៊ិន ការិយាល័យកណ្តាលរបស់ធនាគារ អ៊ឹមប៊ី នឹងមានទីតាំងនៅអគារ ឃីស្តូន ឌីវេឡុបម៊ិន ផ្ទះលេខ146 មហាវិថីនរោត្តម សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។
ធនាគារ អ៊ឹមប៊ី គឺជាធនាគារបុត្រសម្ព័ន្ធរបស់ អ៊ឹមប៊ីគ្រុប នៅប្រទេសវៀតណាម។ នៅក្រោមស្លាកសញ្ញា ធនាគារ អ៊ឹមប៊ីកម្ពុជា ក៏ជាធនាគារដ៏រឹងមាំក្នុងការអភិវឌ្ឍសេវាកម្មធនាគារឌីជីថលជាពិសេសសេវាធនាគារលើបណ្តាញទូរគមនាគមន៍ហើយធនាគារ អ៊ឹមប៊ី ក៏ជាធនាគារឈានមុខក្នុងការណែនាំនិងដាក់ឱ្យប្រើប្រាស់នូវប្រតិបត្តិការធនាគារតាមរយៈទូរស័ព្ទដូចជា eMoney សម្រាប់អតិថិជននិងអាជីវកម្ម។ សេវាកម្មធនាគារ កម្ចីអេឡិចត្រូនិក និងសេវាកម្មផ្សេងៗទៀតដូចជាគណនីប្រាក់សន្សំនិង គណនីបញ្ញើតាមពេលជាក់ស្តែង ប្រាក់សន្សំចល័តតាមទូរសព្ទ័រដៃដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ប្រាក់កម្ចីទិញរថយន្ត ប្រាក់កម្ចីទិញផ្ទះ ប្រាក់កម្ចីអាជីវកម្ម សំរាប់បុគ្គល សហគ្រាសធុនតូចនិងមធ្យម។
អំពីធនាគារ អ៊ឹមប៊ី នៅប្រទេសកម្ពុជា
ធនាគារ អ៊ឹមប៊ី បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី 20 ខែធ្នូឆ្នាំ 2011 ហើយបច្ចុប្បន្ន ធនាគារ អ៊ឹមប៊ី មានទីតាំងស្ថិតនៅលេខ 439 ផ្លូវមហាវិថីមុនីវង្សនៅផ្លូវលេខ 214 សង្កាត់បឹងព្រលិតខណ្ឌ 7 មករារាជធានីភ្នំពេញ កម្ពុជា។
ធនាគារ អ៊ឹមប៊ី ក៏ជាធនាគារដ៏រឹងមាំនៅក្នុងការអភិវឌ្ឍសេវាកម្មធនាគារទំនើបជាពិសេសសេវាធនាគារលើរបណ្ដាញទូរគមនាគមន៍ហើយធនាគារ អ៊ឹមប៊ី ក៏ជាធនាគារឈានមុខក្នុងការណែនាំនិងដាក់ឱ្យប្រើប្រាស់នូវសេវាធនាគារតាមរយៈកម្មវិធីទូរស័ព្ទអេឡិចត្រូនិកដូចជា eMoney សម្រាប់អតិថិជននិងអាជីវកម្ម សេវាធនាគារ សេវាកម្មឥណទាននិងសេវាកម្មផ្សេងៗទៀត៕
(អត្ថបទពាណិជ្ជកម្ម)