ជាតិ
លោកស្រី ប៉ាង ដា​នី ឡើងកាន់តំណែង​ជា​អភិបាលរង​ខេត្តកំពង់ចាម​
30, Jan 2019 , 11:58 am        
រូបភាព
លោកស្រី ប៉ាង ដានី ទទួល​លិខិត​តែងតាំងពីលោក លេង វី។ រូបថត រដ្ឋបាលខេត្តកំពង់ចាម
លោកស្រី ប៉ាង ដានី ទទួល​លិខិត​តែងតាំងពីលោក លេង វី។ រូបថត រដ្ឋបាលខេត្តកំពង់ចាម
ដោយ: ថ្មីៗ
​លោកស្រី ប៉ាង ដា​នី បាន​ចូលកាន់​តំណែង​ជា​អភិបាលរង​ខេត្តកំពង់ចាម ក្នុង​ពិធី​ផ្លូវការ​មួយ​ដែល​រៀបចំ​នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃ​ពុធ ទី​៣០ ខែមករា ក្រោម​អធិបតីភាព​លោក លេង វី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។​

 
​លោកស្រី ប៉ាង ដា​នី ដែលជា​ឱសថការី ត្រូវ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតាំង​ជា​អភិបាលរង​ខេត្ត តាមរយៈ​អនុក្រឹត្យ​ចុះ​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៨ ដោយ​លោកស្រី​ជា​អតីត​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ដែលមាន​ឋានន្តរស័ក្តិ​មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​ដើមខ្សែ​ពិសេស ថ្នាក់​លេខ​៦ ។​
 
​រដ្ឋបាលខេត្ត​កំពង់ចាម បាន​ឲ្យ​ដឹងថា លោកស្រី ប៉ាង ដា​នី ចូល​ជំនួស​តំណែង​របស់​លោកស្រី ស្រី គឹម​ឆ​យ ដែល​បាន​ជាប់​ជា​តំណាងរាស្ត្រ​ខេត្តកំពង់ចាម​៕
 

Tag:
 ប៉ាង ដា​នី
© រក្សាសិទ្ធិដោយ thmeythmey.com