ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩៖ ដើម្បីអបអរខួបគម្រប់២ឆ្នាំ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ក្រុមហ៊ុន ផាយ ផេ (Pi Pay) ដែលផ្តល់នូវកម្មវិធីទូទាត់ មិនប្រើក្រដាសប្រាក់ឈានមុខគេនៅកម្ពុជា បានរៀបចំនូវកម្មវិធីផ្សងសំណាង«កម្មវិធីរាប់ថយក្រោយដើម្បីអបអរខួប២ឆ្នាំ»ដោយផ្ដល់ជូននូវរង្វាន់ធំៗជាច្រើន ដល់អ្នកប្រើប្រាស់ ផាយ ផេ ទាំងអស់។
ចាប់ពីថ្ងៃនេះទៅ អ្នកប្រើប្រាស់ដែលបានទាញយកកម្មវិធី ផាយ ផេ ហើយចុះឈ្មោះប្រើប្រាស់គណនី គ្រាន់តែបញ្ចូលលេខកូដ PP314 នៅក្នុងកម្មវិធី នោះនឹងមានសិទ្ធិចូលរួមការផ្សងសំណាងនេះ។
រាល់ការទូទាត់តាមរយៈកម្មវិធី ផាយ ផេ ចាប់ពី ១ដុល្លារឡើងទៅ ដែលរួមមានដូចជាការបញ្ចូលទឹកប្រាក់ទូរស័ព្ទ ផ្ញើប្រាក់ទៅកាន់សាច់ញាតិក្នុងខេត្ត ចាក់សាំង ទិញកាហ្វេ ទិញសំបុត្រទ្បានក្រុង ឬកក់សណ្ឋាគារ អ្នកប្រើប្រាស់ទាំងអស់ នឹងទទួលបានសំបុត្រឆ្នោតមួយក្នុងប្រព័ន្ធ ដើម្បីផ្សងសំណាង ក្នុងការឈ្នះរង្វាន់ជាសាច់ប្រាក់ប្រចាំថ្ងៃ ចំនួន៣១៤ដុល្លារ រង្វាន់ប្រចាំសប្ដាហ៍ចំនួន ៣១៤០ដុល្លារ និងរង្វាន់ធំដល់ទៅ ៣១៤០០ដុល្លារ (ហើយការចាប់រង្វាន់ធំនេះនឹងចាក់ផ្សាយបន្តផ្ទាល់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩)។
លោក ថូម៉ាស ផូកូនី នាយកប្រតិបត្តិក្រុមហ៊ុន ផាយ ផេ មានប្រសាសន៍ថា៖ «ស្របពេល ដែលវិស័យឌីជីថលនៅក្នុងប្រទេសកម្ពុជាបន្តរីកចម្រើនលូតលាស់ ផាយ ផេ មានមោទនភាពក្នុងការបំពេញតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយផ្តល់នូវដំណោះស្រាយដ៏មានសុវត្ថិភាព និងងាយស្រួលសម្រាប់ការរស់នៅប្រចាំថ្ងៃ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបដោយមិនប្រើក្រដាសសាច់ប្រាក់នេះ។ មិនថាអ្នកស្ថិតនៅក្នុងក្រុងភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ឬទីកន្លែងផ្សេងទៀតក្នុងប្រទេសកម្ពុជា ឬការទិញទំនិញតាមអនឡាញ សូមបញ្ចូលលេខកូដខាងលើ ដើម្បីមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យពីក្រុមហ៊ុន ផាយ ផេ»។
លោក ផូកូនី ក៏បានលើកឡើងដោយប្រយោលថា នឹងមានវិធីជាច្រើនផ្សេងទៀតដើម្បីឈ្នះរង្វាន់នឹងដាក់ប្រកាសនៅប៉ុន្មានថ្ងៃខាងមុខនេះ រួមមានដូចជាលេខកូដពិសេស ដែលនឹងផ្ដល់ឱកាសឈ្នះរង្វាន់ពិសេស ដែលផ្ដល់ជូនដោយផ្ទាល់ពីពាណិជ្ជករ និងតារាល្បីៗ។
ខណៈពេលដែល ផាយ ផេ មិនទាន់បញ្ចេញរូបរាងដ៏អស្ចារ្យនៃការអបអរការគម្រប់ខួបរបស់ខ្លួន នៅថ្ងៃទី១៤ មីនា ខាងមុខនេះក្ដី យើងសង្កេតឃើញថា កាលពីឆ្នាំមុន ផាយ ផេ បានរៀបចំព្រឹត្តិការណ៍បញ្ចុះតម្លៃ ៣១.៤% ពិសេសសម្រាប់អ្នកប្រើប្រាស់កម្មវិធី ផាយ ផេ ដ៏កក្រើកពេញផ្សារទំនើបអុីអនម៉លសាខាភ្នំពេញ ដែលមានការចូលរួមពីសំណាក់ដៃគូសហការ និងតារាល្បីល្បាញជាច្រើន។
ចាប់តាំងពីដាក់ដំណើរការក្រុមហ៊ុនជាផ្លូវការ កាលពី២ឆ្នាំមុន ផាយ ផេ បានបង្កើនភាពងាយស្រួល និងរហ័ស ក្នុងការទូទាត់ដោយមិនប្រើក្រដាសប្រាក់នៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងអ្នកប្រើប្រាស់ជាង ២៥០.០០០នាក់ នៅទូទាំងប្រទេសកម្ពុជា ផាយ ផេ កំពុងតែនាំមុខគេ ក្នុងវិស័យទូទាត់មិនប្រើក្រដាសប្រាក់នៅកម្ពុជា។ ជាមួយនឹងការផ្ទេរប្រាក់ជាង ១៥០លានដុល្លារ ចូលក្នុងកម្មវិធី ផាយ ផេ ធ្វើ ឲ្យ ផាយ ផេ ក្លាយជាកម្មវិធីទូទាត់ប្រាក់ ដោយប្រើបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ដ៏ជោគជ័យជាងគេក្នុងប្រទេសកម្ពុជា។
ទាញយកកម្មវិធី ផាយ ផេ (Pi Pay) ពី Google Play Store និង Apple Store នៅថ្ងៃនេះ ហើយធ្វើតាមការណែនាំងាយៗក្នុងការចុះឈ្មោះ និងមានឱកាសឈ្នះរង្វាន់! សម្រាប់ព័ត៌មានបន្ថែមអំពីការផ្សងសំណាង«កម្មវិធីរាប់ថយក្រោយដើម្បីអបអរខួប២ឆ្នាំ» របស់ ផាយ ផេ សូមតាមដានលើ
(អត្ថបទពាណិជ្ជកម្ម)