ជាតិ
ដំណឹង​ល្អ​! កូន​ផ្សោត​កម្រ​មួយ​ក្បាល​ទើបនឹង​ចាប់កំណើត​នៅ​ខេត្តក្រចេះ
30, Jan 2019 , 10:19 pm        
រូបភាព
រូបភាព បានពី WWF in Cambodia
រូបភាព បានពី WWF in Cambodia
​ភ្នំពេញ​៖  កូន​ផ្សោត​មួយ​ក្បាល​ដែល​ទើបនឹង​កើត ត្រូវ​អ្នកចម្លង​ទូក​ទេសចរណ៍ ប្រទះឃើញ ក្នុង​អន្លង់​ផ្សោត​កាំ​ពី ក្នុងភូមិ​កាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។ យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​អង្គការ WWF-Cambodia  កូន​ផ្សោត​នេះ បានកើត កាល​ថ្ងៃទី​២៧ មករា ឆ្នាំ​២០១៩​។​

 
​អង្គការ​WWF-Cambodia បាន​សរសេរ​ដូច្នេះ  តាមរយៈ​ការអង្កេត​ជាក់ស្តែង កូន​ផ្សោត​ថ្មី​នេះ ស្ថិតនៅក្នុង​ក្រុម​ហ្វូង​ផ្សោត​ធំ​ចំនួន​ប្រមាណ​ប្រាំមួយ​ក្បាល​។ កូន​ផ្សោត​ដែល​ទើប​កើត​នេះ បាន​ឆ្លុះ​ប​ញ្ជាំ​ង ពី​ភាព​វិជ្ជមាន​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ក្នុង​ការងារ​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ រវាង​អង្គការ WWF- Cambodia និង​ដៃគូ​អភិរក្ស​នានា​។ 
 
​សូម​រម្លឹក​ផងដែរ ចាប់ពី​ខែមករា ដល់​ខែតុលា ឆ្នាំ​២០១៨ មាន​សត្វ​ផ្សោត​ចំនួន​៥​បាន​ងាប់ ប៉ុន្តែ​មាន​សត្វ​ផ្សោត​ដែល​បាន​កើតមាន​ចំនួន​៩​។ ហើយ​នៅ​ឆ្នាំ​២០១៨ កំណើន​នៃ​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រូវបានគេទទួលស្គាល់​ថា​ជា​ប្រភេទ​សត្វ​ផ្សោត Irrawaddy Dolphins លើកដំបូង​បង្អស់​ក្នុងប្រទេស​កម្ពុជា​។ បច្ចុប្បន្ន​សត្វ​ផ្សោត​ទន្លេមេគង្គ​មាន​ចំនួន​៩២​ក្បាល​៕


 

Tag:
 ធនធាន​
  ផ្សោត​
  ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com