អត្ថបទពាណិជ្ជកម្ម
ទទួលបានសម្ភារកីឡាក្នុងក្តីស្រមៃ ដោយគ្រាន់តែចូលទៅកាន់ www.decathlon.com.kh
× ជាទូទៅយុវវ័យក្នុងពេលបច្ចុប្បន្ន តែងតែជ្រើសយកការលេងកីឡា ក្រោយពេលទំនេរ ពីការសិក្សារៀនសូត្រ ដើម្បីថែរក្សាសុខភាពក៏ដូចជាបង្កើតទំនាក់ទំនងជាមួយនិងមិត្តភក្តិថ្មីៗបន្ថែមទៀត។ មានប្រភេទកីឡាជាច្រើនដែលកំពុងពេញនិយមដូចជា ការលេងបាល់ទាត់ ការហែលទឹក, បាល់ទះ, ទាត់សី, ការជិះកង់ និងមានកីឡាជាច្រើនប្រភេទទៀត។
ម្យ៉ាងវិញទៀត ការលេងកីឡា អាចជួយកាត់បន្ថយសម្ពាធឈាម និងជាតិខ្លាញ់ និងជួយគ្រប់គ្រងជាតិស្ករក្នុងរាងកាយ និងគ្រប់គ្រងទម្ងន់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជួយពង្រឹងដល់សុខភាពផ្លូវចិត្ត និងអារម្មណ៍ ពង្រឹងដល់ឆ្អឹង និងសាច់ដុំ។ ជាពិសេសការលេងកីឡា អាចបង្កើនឱកាសរស់នៅរបស់អ្នកបានយូរ។
ទន្ទឹមនឹងគ្នានេះ ការជ្រើសរើសសម្ភារកីឡា ក៏ដើរតួនាទីសំខាន់ក្នុងការបំពេញបន្ថែម ដើម្បីឲ្យការលេងកីឡារបស់យើងទទួលបាននូវភាពជឿជាក់ និងផាសុខភាព។ Decathlon ជាជម្រើស និងជាហាងសម្ភារកីឡាធំមួយនៅក្នុងពិភពលោក ដែលបង្ហាញវត្តមានរបស់ខ្លួននៅកម្ពុជា កាលពី ខែសីហា ឆ្នាំ២០១៨ កន្លងទៅ នៅពេលនេះបានដាក់ឲ្យដំណើរការ វេបសាយរបស់ខ្លួនដោយអនុញ្ញាតឲ្យអតិថិជនអាចកម្ម៉ង់ ឫបញ្ជាទិញតាមអនឡាញបាន។
សម្ភារកីឡាជាង ៦០០០ ដែលមាននៅក្នុង វ៉ិបសាយ
www.decathlon.com.kh នឹងធ្វើការដឹកជញ្ជូនគ្រប់ខេត្តក្រុង។ កាន់តែពិសេស អតិថិជនមិនចាំបាច់ចំណាយថវិការ មុននោះទេ គឺលោកអ្នកអាចបង់ប្រាក់នៅពេលដែលទំនិញត្រួវបានដឹកជញ្ជូនទៅដល់កន្លែងផ្ទាល់តែម្តង។
គួរបញ្ជាក់ដែរថា ហាងលក់សម្ភារកីឡា Decathlon ក៏មានទីតាំងលក់នៅ ផ្សារទំនើប អ៊ី អន ម៉ល សែនសុខ ដោយហាងនេះមានទំហំធំរហូតដល់ទៅ ២៥០០ ម៉ែត្រការ៉េ និងមាន ៣០០ម៉ែត្រការ៉េ សម្រាប់ឲ្យកូនៗរបស់លោកអ្នកលេង នឹងសាកល្បងផលិតផលដោយស៊េរី។ មិនមែនតែសម្ភារៈក្មេងនោះទេ តែDecathlon មានគ្រប់សម្ភារកីឡាគ្រប់កម្រិត គិតចាប់ពីចាប់ផ្ដើមដំបូង រហូតដល់អាជីព។ ម្យ៉ាងវិញទៀតនៅ Decathlon ក៏មានអ្នកជំនាញតាមប្រភេទកីឡានីមួយៗ នៅរង់ចាំណែនាំ និងផ្ដល់យោបល់ដល់លោកអ្នក ក្នុងការជ្រើសរើសសម្ភារកីឡាផងដែរ។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់លេខ 099 777 519
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com