ជាតិ
សង្គមជាតិ
ស៊ីម៉ាក់ រកឃើញគ្រាប់បែកដ៏ធំប្រភេទ «MK82» នៅខេត្តព្រះសីហនុ រូបភាពពីលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់
× ភ្នំពេញ៖ ក្រុមជំនាញដោះមីនរបស់លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ (CMAC) បានរកឃើញគ្រាប់បែករបស់អាមេរិកប្រភេទ «MK82» ដែលបានទម្លាក់មកលើទឹកដីកម្ពុជា ក្នុងសម័យសង្គ្រាម។ បើតាមព័ត៌មានដែលផ្តល់ដោយលោក ហេង រតនា រហូតមកដល់ពេលនេះ ក្រុមជំនាញបានបោសសំអាត និងដោះចេញពីកន្លែងរកឃើញនោះហើយ ដែលស្ថិតនៅការដ្ឋានទឹកស្អាតក្បាលឆាយ ខេត្តព្រះសីហនុ។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា កិច្ចការដែលលោកត្រូវធ្វើបន្តទៀតនោះគឺ ការបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីធានាបានសុវត្ថិភាពជាចម្បងចំពោះអ្នកធ្វើការ និងដើម្បីបញ្ចៀសការខាតបង់ទ្រព្យសម្បត្តិនៃការវិនិយោគផងដែរ។
កាលពីថ្ងៃទី២៦ ខែមករា មានជនរងគ្រោះ២នាក់ រងរបួសធ្ងន់ធ្ងរ ដោយសារយកគ្រាប់មីនមិនទាន់ផ្ទុះទៅកែច្នៃ។ អ្នកទាំងពីរ រងគ្រោះក្នុងកន្លែងផ្សេងគ្នា ម្នាក់នៅខេត្តព្រះវិហារ និងម្នាក់ទៀតនៅខេត្តរតនគីរី។ ដើម្បីជៀសវាងកុំឲ្យគ្រោះថ្នាក់បាត់បង់ជីវិត ដោយសារគ្រាប់មីន លោក ហេង រតនា អំពាវនាវឲ្យពលរដ្ឋជៀសឲ្យឆ្ងាយពីការលេង និងការច្នៃគ្រាប់មិនទាន់ផ្ទុះ៕
Tag:
គ្រាប់បែក
ស៊ីម៉ាក់
© រក្សាសិទ្ធិដោយ thmeythmey.com