អត្ថបទពាណិជ្ជកម្ម
ព្រះសង្ឃ​មួយអង្គ និង​កូនសិស្សលោក​ម្នាក់ ត្រូវ​រង្វាន់​ធំ​ទឹកប្រាក់ ១០០​លាន​រៀល ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ​
31, Jan 2019 , 4:53 pm        
រូបភាព
ដោយ:
​ទឹកប្រាក់ ១០០​លាន​រៀល ដែលជា​រង្វាន់​ធំ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ  បាន​បន្ត​ឈ្នះ​ដល់​ព្រះសង្ឃ​មួយអង្គ ព្រះនាម ឃី ឧត្ដម គង់នៅ​វត្ត​រលាំងគ្រើល ភូមិ​រលាំង​គ្រឿ​ល ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។
 
​នៅ​ចំពោះមុខ​ក្រុមការងារ ជា​អ្នកតំណាង​ក្រុមហ៊ុន​ចុះទៅ​ប្រគល់​ទឹកប្រាក់​ចំនួន ១០០​លាន​រៀល ព្រះអង្គ​បាន​មាន​សង្ឃដីកា​ថា កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ព្រះអង្គ​បាន​ទៅ​សូត្រមន្ត​នៅផ្ទះ​អ្នកភូមិ ហើយ​ម្ចាស់ផ្ទះ​បាន​ប្រគេន ភេសជ្ជៈ ខា​រ៉ា​បាវ ចំនួន​2​កំប៉ុង​។ លុះ​ពេល​ត្រលប់​មកដល់​វត្ត​វិញ ព្រះអង្គ​បានអោយ​ភេសជ្ជៈ ខា​រ៉ា​បាវ​មួយ​កំប៉ុង​ទៅ​សិស្ស​របស់​ព្រះអង្គ ដែលមាន​ឈ្មោះ ផូ ភា អាយុ​16​ឆ្នាំ គាស់​ឆាន់​រួមគ្នា លុះ​ពេល​គាស់​ក៏​ឃើញ​មាន​រង្វាន់ 100 លាន​រៀល តែម្ដង​។ ព្រះអង្គ​បាន​បន្ត​សង្ឃដីកា​ទៀតថា​៖​បន្ទាប់ពី​ទទួលបាន​ប្រាក់រង្វាន់​ធំ ១០០​លាន​រៀល​នេះ ព្រះអង្គ​នឹង​ចែក ៥0​លាន​រៀល​ទៅអោយ​សិស្ស​ដែលជា​អ្នក​គាស់ ហើយ​នៅសល់ ៥០​លាន​រៀល​ទៀត ព្រះអង្គ​នឹង​ចែក​ទៅអោយ​ក្រុមគ្រួសារ​របស់​ព្រះអង្គ​ដោះស្រាយ​ជីវភាព និង​ទុក​សម្រាប់​ប្រើប្រាស់​ផ្ទាល់​ព្រះអង្គ​។ 






 
​សូមបញ្ជាក់​ផងដែរ​ថា ជាការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ​រហូតដល់ ១០០​លាន​រៀល ចំនួន​៦០ រង្វាន់ , ម៉ូតូ HONDA Dream ចំនួន​៦០ រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន​៦០ រង្វាន់ រួមជាមួយ​ការផ្តល់ជូន​រង្វាន់​1​ក​ប៉ុង រាប់លាន​កំប៉ុង ដោយ​គ្មាន​ការកំណត់​នោះទេ ។ សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺមាន​តែ​នៅ​សម្បក​កំប៉ុង ដែលមាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែប៉ុណ្ណោះ ៕

(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com