ជាតិ
អភិបាលខេត្ត​កោះកុង បាន​ឲ្យ​អាជ្ញាធរ ចុះ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ ខ្វះ​ទឹកស្អាត​ប្រើប្រាស់
01, Feb 2019 , 4:16 pm        
រូបភាព
រូបពីហ្វេសប៊ុកអភិបាលខេត្តកោះកុង
រូបពីហ្វេសប៊ុកអភិបាលខេត្តកោះកុង
​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ទឹកស្អាត​នៅ​តំបន់​អាង​ស្តុ​ប​ទឹកជ្រោះ​តា​ប៉ន កំពុង​ខ្វះ​ទឹកស្អាត​ប្រើប្រាស់ ដោយសារ​កត្តា​អាកាសធាតុ​មិនមាន​ភ្លៀង និង​តម្រូវការ​ប្រើប្រាស់​ទឹក​មានការ​កើនឡើង​។ ប្រជាពលរដ្ឋ​ខ្វះ​ទឹកស្អាត​ប្រើប្រាស់​៤​ថ្ងៃ​មកហើយ​។ អាជ្ញាធរ​កំពុង​ដោះស្រាយ​បញ្ហា​នេះ​។​

 
​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អាជ្ញាធរ​កំពុង​ចុះ​ដោះស្រាយ​បញ្ហា​ទឹក សម្រាប់​ពលរដ្ឋ​ប្រើប្រាស់​ទាំង​ពេល​ថ្ងៃ រហូតដល់​ពេលយប់​ហើយ​។  
 
​អភិបាលខេត្ត​កោះកុង បាន​អះអាងថា ៖«​យើង​នឹងមាន​វិធានការ​បន្ថែម​ប្រសិន បើ​នូវតែមាន​ការខ្វះ​ទឹក​បន្តទៀត ដោយ​អាជ្ញាធរខេត្ត​នឹង​រក​ប្រភពទឹក​ជូន​ប្រជាពលរដ្ឋ​»​។​
 
​ជាមួយគ្នានេះ អភិបាលខេត្ត​កោះកុង ក៏​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ ដែរ ដើម្បី​ការពារ​នៅពេល​អាជ្ញាធរ មិនអាច​ត្រៀម​ទឹកស្អាត​ទុក​បាន​គ្រប់គ្រាន់​។ បើតាម​លោកស្រី មិថុនា ភូ​ថង ម​ន្រី្ត និង​អ្នកពាក់ព័ន្ធ​ទាំងអស់ នឹងធ្វើ​ការប្រជុំ​រក​ដំណោះស្រាយ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com