ជាតិ
សង្គមជាតិ
ស្ពានជ្រោយចង្វារនឹងដាក់ឲ្យប្រើជាបណ្តោះអាសន្នមុនបុណ្យចូលឆ្នាំខែ្មរ
× ស្ពានមិត្តភាពកម្ពុជា-ជប៉ុន នឹងដាក់អោយដំណើរការជាបណ្តោះអាសន្នមុនថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ក្រោយជួសជុលសម្រេចបាន ៩៣ភាគរយ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
គម្រោងជួសជុលស្ពានជ្រោយចង្វារទី១នេះ ចំណាយទឹកប្រាក់ប្រហែល៣៣លានដុល្លារអាមេរិក ដែលទទួលបានជំនួយហិរញ្ញប្បទានឥតសំណងរបស់ រដ្ឋាភិបាលជប៉ុន។ ក្រុមហ៊ុនជប៉ុនចំនួនពីរ ទទួលបានសិទ្ធិក្នុងការជួសជុល គឺក្រុមហ៊ុន Obayashi ជាក្រុមហ៊ុនទទួលបានសិទ្ធិ ក្នុងការជួសជុលសាងសង់ និងក្រុមហ៊ុន Central Consultant Inc ជាក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេស ដែលចាប់ផ្តើមកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។
គួររម្លឹកថា ស្ពានជ្រោយចង្វារកសាងក្នុងឆ្នាំ១៩៦៣ បើគិតមកដល់ពេលបច្ចុប្បន្ននេះមានអាយុកាល ៥០ឆ្នាំ។ ស្ពាននេះបានជួសជុលរួចម្ដងហើយកាលពីឆ្នាំ ១៩៩២ ក្រោយពីរងការខូចខាតកាលពីសង្គ្រាមស៊ីវិល៕
© រក្សាសិទ្ធិដោយ thmeythmey.com