ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម បកស្រាយ​រឿង​សែន​ចិន​ក្នុង​ក្រសួង
04, Feb 2019 , 11:55 am        
រូបភាព
​អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​អះអាងថា កម្មវិធី​សែនព្រេន​ក្នុង​ក្រសួង​ព្រឹក​នេះ ជា​ពិធី​ដែល​ធ្វើឡើង​តាម​ប្រពៃណី​ខ្មែរ (​សែន​ជំនាង​ក្រសួង​) មិនមែន​តែ​សែន​ចូលឆ្នាំ​ចិន​នោះទេ ។​

 
​លោក អ៊ុំ សុថា បាន​និយាយថា កម្មវិធី​ព្រឹក​នេះ​ជា​ពិធី​សែន​ព្រះ​ភូមិ​របស់​ក្រសួង ដើម្បី​សុំ​សេខ​ក្តី​សុខ​ដល់​មន្ត្រីរាជការ​ទាំ​ង​អស់​។ ហើយ​ពិធី​នេះ​មិនមែនជា​ពិធី​ធំដុំ​ទេ ពេល​មន្ត្រី​ក្រសួង​អុច​ធូប​រួច ពួកគេ​ទៅធ្វើ​ការ​វិញ​ជាធម្មតា​។ 
 
​អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម​រូបនេះ បាន​និយាយថា​៖«​ដោយសារ​ក្រសួង​យើង​មាន​រាន​ទេវតា យើង​អុច​ធូ​បបន់ស្រន់​តាម​ប្រពៃណី យើង​យក​ថ្ងៃ​នឹង​មក​សែន​គេ​ថា​ចិន​ដែរ តាមពិត​ពិធី​នឹង​យើង​មិន​ធ្វើជា​ចិន​ទេ ខ្មែរ​យើង​មាន​រាន​ទេវតា​។ យើង​យក​ថ្ងៃខែដាច់ មក​សែន​មាន​ខុស​អី​»​។ 
 
​លោក​បាន​បញ្ជាក់ថា ក្រសួង ដែល​ចង់​អញ្ជើញ​មន្ត្រីរាជការ​ក្នុង​ក្រសួង​ទាំងអស់​មក​ធ្វើបុណ្យ​ជុំគ្នានេះ គឺដោយសារ​មិន​ចង់​ឲ្យ​គេ​ថា​ធ្វើបុណ្យ​តែម្នាក់ឯង ដូច្នេះដើម្បី​បង្កើន​ភាព​សាមគ្គី​គ្នា ក៏​ជូនដំណឹង​ទៅ​។ ហើយ​ការអញ្ជើញ​នេះ​មិនមាន​ការបង្ខិតបង្ខំ​នោះទេ​។ 
 
​លោក​បាន​និយាយថា​៖«​បើ​មិន​ជូនដំណឹង​យើង​អុច​ធូប​តែឯង​ក៏​វា​មិន​សម​ដែរ យើង​ចង់​ជុំគ្នា ប៉ុន្តែ​មិនមែន​បង្ខំ​ដាច់ខាត​ត្រូវតែ​មក​ឯណា នេះ​គ្រាន់​ជាការ​ឲ្យ​ដឹង ។ អ្នកណា​មិន​មក​ក៏​អត់​ទៅ អ្នកណា​សែន​នៅផ្ទះ​ក៏​សែន​ទៅ អ្នកណា​ទំនេរ​ក៏​មក​អុច​ធូប ហើយ​ចូលធ្វើការ​វិញ​ទៅ​»​។​
 
​គួររម្លឹកថា តាមរយៈលិខិតមួយ ចុះ​ថ្ងៃទី ៣០ ខែមករា ឆ្នាំ​២០១៩ បានសរសេរថា សូម​គោរព​អញ្ជើញ​មន្ត្រី​ក្រសួងតាំងពី​ថ្នាក់ រដ្ឋលេខាធិការ ដល់​ប្រធាន អនុប្រធាន​ការិយាល័យ ចូលរួម​ពី​ធី​សែន​ចូលឆ្នាំ​ចិន ក្រោម​អធិប​តិ​ភាព​ដ៏​ខ្ពង់ខ្ពស់ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​៕ 

Tag:
 ចូលឆ្នាំ​ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com