ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្លាប់ញុាំ “ផ្លែសេដា ឬតូម៉ា” អត់? ផ្លែឈើនេះល្អណាស់ចំពោះសុខភាព
× ផ្លែសេដា ឬតូម៉ា ជាផ្លែឈើមួយប្រភេទដែលសម្បូរណាស់ដែរក្នុងប្រទេសកម្ពុជា ប៉ុន្តែមិនសូវទទួលបានការពេញនិយមប៉ុន្មានឡើយ ក៏ព្រោះភាគច្រើននៃពួកយើងមិនចូលចិត្តទទួលទាន។ ទោះជាយ៉ាងណា ផ្លែឈើនេះអាចផ្ដល់អត្ថប្រយោជន៍យ៉ាងប្រសើរចំពោះសុខភាព។
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរទទួលទានផ្លែសេដា ឬតូម៉ា ៖
១. វាមានផ្ទុកសារធាតុ Beta-Carotene
ក៏ដូចទៅនឹងផ្លែឈើមានពណ៌ទឹកក្រូចផ្សេងទៀតដែរ ផ្លែសេដា ឬតូម៉ា គឺជាប្រភពដ៏ប្រសើរនៃសារធាតុ beta-carotene ដែលចាំបាច់សម្រាប់សុខភាពភ្នែក។ វាក៏ផ្ដល់អត្ថប្រយោជន៍ចំពោះសក់ផងដែរ ដោយជួយបង្កើនភាពភ្លឺរលោងរស់ររើក និងមានទម្ងន់។ beta-carotene ក៏មានប្រសិទ្ធភាពកាត់បន្ថយហានិភ័យនៃជំងឺមហារីក រួមទាំងប្រយុទ្ធប្រឆាំងនឹងជំងឺភ្នែក, ជំងឹធ្លាក់ទឹកចិត្ត, សម្ពាធឈាមឡើងខ្ពស់ និងឈឺក្បាលផងដែរ។
២. ជាតិដែក
ផ្លែសេដា ឬតូម៉ា ក៏ជាជម្រើសនៃផ្លែឈើដ៏ល្អសម្រាប់អ្នកកំពុងជួបប្រទះបញ្ហាខ្វះគ្រាប់ឈាមក្រហម ក៏ដូចជាអ្នកខ្វះជាតិដែក។ ផ្លែសេដា ឬតូម៉ា មានផ្ទុកសម្បូរទៅដោយជាតិដែកជួយរក្សាសុខភាពឈាម និងបង្កើតកោសិកាគ្រាប់ឈាមក្រហមដឹកនាំអុកស៊ីសែនគ្រប់គ្រាន់ពេញក្នុងរាងកាយ។
៣. សារធាតុប្រឆាំងអុកស៊ីតកម្ម
ផ្លែសេដា ឬតូម៉ា ក៏ជាប្រភពដ៏ប្រសើរនជាសារធាតុប្រឆាំងអុកស៊ីតកម្ម polyphenolic ដែលល្អសម្រាប់រាងកាយ។ Polyphenols ជួយប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗ រួមបញ្ចូលទាំងជំងឺបេះដូង និងមហារីក៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com