ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន៤ មានទុនជាង៣០លានដុល្លារ គ្រោងបង្កើតរោងចក្រ នៅខេត្តព្រះសីហនុ ស្វាយរៀង និងក្រចេះ រូបបានពីCDC
× ភ្នំពេញ៖ ក្រុមហ៊ុនថ្មីចំនួន៤ ដែលមានទុនវិយោគសរុប ៣៤លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ក្នុងការបើករោងចក្ររបស់ខ្លួន នៅខេត្តព្រះសីហនុ ស្វាយរៀង និងខេត្តក្រចេះ។ បើតាមសេចក្តីជូនដំណឹងរបស់CDC ថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០១៩ រោងចក្រទាំង៤នេះ អាចផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋជាង ១ ៦០០កន្លែង។
ក្រុមហ៊ុនទាំង៤ ដែលCDCបានអនុម័តនោះ មាន ក្រុមហ៊ុន FASHION HOUSEWARE (CAMBODIA) និងក្រុមហ៊ុន TUBAO (CAMBODIA) DECORATION MATERIAL មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ។ ក្រុមហ៊ុនទាំងពីរនេះ មានទុនវិនិយោគ ១១,៥លានដុល្លារ ដោយក្រុមហ៊ុន FASHION HOUSEWARE គ្រោងបង្កើតរោងចក្រផលិតសម្ភារៈក្នុងផ្ទះ គ្រឿងតុបតែងក្នុងពិធីបុណ្យណូអែល សម្ភារៈសម្រាប់ម៉ាស៊ីនដេរ និងសម្ភារៈផ្សេងៗទៀត។ ដោយឡែក ក្រុមហ៊ុន TUBAO (CAMBODIA) គ្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងរក្តាបន្ទះ។
រូបបានពីCDC
រីឯក្រុមហ៊ុន ZHONGQI LIHUI CABLE មានទុនវិនិយោគចំនួនជាង ២០លានដុល្លារ គ្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង និងខ្សែកាប នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសយូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ និងក្រុមហ៊ុនWINTIME (CAMBODIA) គ្រោងបង្កើតរោងចក្រផលិតដើមណូអែល គ្រឿងលម្អ និងអំពូលភ្លើងលម្អគ្រប់ប្រភេទ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង ជាមួយនឹងដើមទុនវិនិយោគ ២,៤៣លានដុល្លារ។ នេះបើតាមCDC៕
© រក្សាសិទ្ធិដោយ thmeythmey.com