ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អស់​បារម្ភ​! ព្យាបាល​អាកា​រ«ពងបែក​លើ​បបូរមាត់​»ឆាប់រហ័ស ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ​
09, Feb 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រមាណ​ជា ២ ភាគ៣ នៃ​ចំនួន​មនុស្សពេញវ័យ​ទាំងអស់​លើ​ពិភពលោក​ មាន​ផ្ទុក​វី​វុ​ស​ដែល​បង្ក​អាកា​រពង​បែក​នៅលើ​មាត់ ឬ​ជុំវិញ​មាត់​។ ពេលដែល​វីរុស​នេះ ​ចូលទៅក្នុង​រាងកាយ​ហើយ​នោះ វា​នឹងមិន​ទៅណា​ឡើយ គឺ​រស់នៅក្នុង​កោសិកា​សរសៃប្រសាទ​រប​ស់​អ្នក​។ ទោះជា​យ៉ាងណា មនុស្ស​មួយចំនួន​នឹងមិន​ជួបប្រទះ​នូវ​រោគសញ្ញា​ណាមួយ​ឡើយ ខណៈដែល​អ្នក​ខ្លះទៀត​ឧស្សាហ៍​ជួបប្រទះ​អាកា​រពង​បែក​មាត់​ជា​ញឹកញាប់ ​ហើយវា​ក៏បង្ក​ការឈឺចាប់ និង​ការរំខាន​មិនតិច​ដែរ​។


 
​កុំ​បារម្ភ​! ខាងក្រោម​នេះ​ យើងនឹង​បង្ហាញ​ឱ្យដឹង ពី​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ​ដោះស្រាយ​បញ្ហា​ពងបែក​មាត់​បាន​ឆាប់រហ័ស ៖
 
១. ខ្ទឹមស​
 
​ខ្ទឹមស ជា​ប្រភព​នៃ​សារធាតុ​ប្រយុទ្ធ​ប្រឆាំង នឹង​ពពួក​វីរុស​មេរោគ​ដ៏​មាន​ឥទ្ធិពល ហើយ​អាច​ជួយ​បំបាត់​អាកា​រ​ហើម និង​ព​ន្លឿ​ន​រយៈពេល​នៃ​ការ​ជាសះស្បើយ​ផងដែរ​។ អ្នក​អាច​ប្រើប្រាស់​ខ្ទឹម​ស លាប​ដោយផ្ទាល់​លើ​ពងបែក​តែម្ដង​។​
 
២. ប្រេង​ជី​អង្កាម និង​ប្រេង​ដើម​តែ​
 
​ប្រេង​ជី​អង្កាម ក៏ដូចជា​ប្រេង​ដើម​តែ មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំង​វីរុស​, បាក់តេរី និង​មេរោគ​យ៉ាង​ប្រសើរ​។ ប្រេង​ទាំងនេះ​អាច​បញ្ឈប់​ពងបែក ឬ​ដំបៅ​មាត់ ​មិនឱ្យ​រីក​រាលដាល​ប្រសិនបើ​អ្នកប្រើប្រាស់​វា ​ក្នុងកំឡុងពេល​ដំណាក់កាល​ដំបូង​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​រំលាយ​ប្រេង​ជី​អង្កាម ឬ​ប្រេង​ដើម​តែ​ចំនួន ១ ទៅ ២ ដំណក់​ក្នុង​ប្រេងដូង ឬ​ប្រេង​អូ​លីវ ១ ស្លាបព្រា​កាហ្វេ​។ កូរ​ឱ្យ​សព្វ សឹម​ប្រើប្រាស់​សំឡី​ជ្រលក់​ចូល​ល្បាយ​នេះ ហើយ​លាប​ផ្ដិត​ថ្នមៗ​លើ​ពងបែក​។ ប្រើប្រាស់​រូបមន្ត​នេះ ​កំឡុងពេល​ទើបនឹង​ឈឺ​ឆៀបៗ ដើម្បី​ជៀសវាង​ការ​ក្រហាយ​។​

៣. វីតាមីន 
 
​ឆាប់​ជាសះស្បើយ និង​ជៀស​ផុតពី​បញ្ហា​ពងបែក​មាត់ ​តាមរយៈ​ការពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ​ឱ្យ​កាន់តែ​ប្រសើរឡើង​។ វីតាមីន C ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ជួយ​ជំរុញ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ព្យាយាម​ទទួលទាន​អាហារ​ ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C​។​
 
៤. ប្រទាល​កន្ទុយក្រពើ​
 
​ប្រទាល​កន្ទុយក្រពើ​ជួយ​បំបាត់​ការឈឺចាប់ និង​ព​ន្លឿ​ន​រយៈពេល​នៃ​ការ​ជាសះស្បើយ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​យក​ជែ​ល ឬ​សាច់​ប្រទាល​កន្ទុយក្រពើ ​មក​ដា​ក់លើ​ពងបែក​ ដែលមាន​នៅលើ​បបូរមាត់ ឬ​ជុំវិញ​មាត់ ហើយ​ទុកចោល​សម្រាប់​រយៈពេល​ប្រហែល ២០ នាទី​។ អនុវត្ត​សារ​ឡើងវិញ ​ឱ្យបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​។​
 
៥. វីតាមីន E
 
​វីតាមីន E ជួយ​ជួសជុល​កោសិកា​ស្បែក​ដែល​ខូចខាត​ បណ្ដាលមកពី​អាកា​រពង​បែក និង​បង្កើត​នូវ​កោសិកា​ស្បែក​ថ្មី​។ មាន​វិធី​ពីរ​យ៉ាង​ក្នុង​ការទទួល​វា អ្នក​អាច​លាបប្រេង​វីតាមីន E ដោយផ្ទាល់​នៅលើ​ស្បែក​ដែល​ទទួលរង​ការបំផ្លាញ ឬ​ទទួលទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន E៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com