ជាតិ
លោក ជា សុផារ៉ា ប្រាប់ឲ្យអភិបាលខេត្តព្រះសីហនុ រៀបចំចិញ្ចើមផ្លូវឲ្យមានសោភ័ណភាព
× រដ្ឋមន្រី្តក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រាប់ឲ្យអភិបាលខេត្តព្រះសីហនុ រៀបចំចិញ្ជើមផ្លូវសាធារណៈ ឲ្យមានសោភ័ណភាព ដើម្បីទាក់ទាញភ្ញៀវទេសចរ និងលើកកម្ពស់ការធ្វើដំណើរថ្មើរជើង។
លោក ជា សុផារ៉ា ដែលបានផ្ញើលិខិតទៅលោក យន្ត មីន បានប្រាប់ឲ្យអភិបាលខេត្តរូបនេះ ណែនាំដល់ម្ចាស់ សណ្ឋាគារ ភោជនីដ្ឋាន អគារការិយាល័យ អគារស្នាក់នៅ សំណង់ ដីឡូត៍ និងអ្នកពាក់ព័ន្ធទាំងអស់ អនុវត្តតាមវិធានការរបស់ក្រសួងឲ្យបានត្រឹមត្រូវ។
វិធានការក្រសួង ដែលបានដាក់ចេញនោះ មាន៣ចំណុច រួមមាន៖ ទី១ រៀបចំចិញ្ចើមផ្លូវនៅមុខដីឡូត៍ ឬអចលនវត្ថុរបស់ខ្លួន ដោយក្រាលថ្មក្រានីត ដែលមាននីវ៉ូគោលស្មើគ្នា ដោយរៀបចំឲ្យមានផ្លូវថ្មើរជើង និងគន្លងផ្លូវទោចក្រយាន សម្រាប់សាធារណជន និងជនពិការ អាចធ្វើចរាចរណ៍បាន ប្រកបដោយសមធម៌។ ទី២ យកចិត្តទុកដាក់ខ្ពស់អមពីការធ្វើសមាហរណកម្ម និងការតភ្ជប់ពីផ្លូវមួយទៅផ្លូវមួយ ស្របតាមបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងទីតាំងភូមិសាស្ត្រ និងទី៣ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យ សោភ័ណភាព បរិស្ថានល្អ និងសុខដុមរមនាជាមួយនឹងអ្នកជិតខាង និងសាធារណជន៕
© រក្សាសិទ្ធិដោយ thmeythmey.com