ជាតិ
វីដេអូ
សហគមន៍គំរូ នឹងធ្វើឲ្យកសិករចេះដឹកនាំដោយនិរន្តរភាព ទោះបីគ្មានអ្នកផ្ដល់ជំនួយ
× ភ្នំពេញ៖ មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា អង្គការសេដាក បានជំរុញ និងបង្កើតឲ្យមានជាសហគមន៍គំរូ ដើម្បីឲ្យកសិករចេះដឹកនាំដោយមាននិរន្តភាព បើទោះបីគ្មានអង្គការ និងម្ចាស់ជំនួយជួយក៏ដោយ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកបណ្ឌិត យ៉ង សាំងកុមារ អតីតប្រធានអង្គការសេដាកបានមានប្រសាសន៍ថា៖ «ការបង្កើតជាសហគមន៍គំរូនេះ នឹងជួយឲ្យកសិករបន្តនូវសកម្មភាពរបស់ខ្លួន ទាំងការងារផលិត, ការងារសន្សំទុន និងការងារផលិតផ្សារភ្ជាប់នឹងទីផ្សារជាដើម ដើម្បីឲ្យជីវភាពកសិករធូរធារ ជាពិសេសចេះដឹកនាំដោយខ្លួនឯង»។
សហគមន៍គំរូនេះ បានលេចចេញជារូបរាងនៅតាមបណ្ដាខេត្តមួយចំនួន ដូចជា តាកែវ កំពត កំពង់ឆ្នាំង និងខេត្តផ្សេងទៀត ដែលជាកសិកររបស់អង្គការសេដាក។ បើតាមលោក យ៉ង សាំងកុមារ សហគមន៍គំរូនេះ ធ្វើយ៉ាងណាឲ្យកសិករចេះជួយខ្លួនឯង រកថវិកាមកទ្រទ្រង់សេវាដោយខ្លួនឯង តាមរយៈការចូលរួមពីកសិករ។ ជាមួយគ្នានេះ សហគមន៍គំរូ នឹងមានអ្នកជំនាញបន្តអភិវឌ្ឍន៍សកម្មភាពរបស់ខ្លួន ដែលអាចជួយឲ្យកសិករបន្តដោយនិរន្តភាពក្នុងការងារអភិវឌ្ឍន៍ និងធ្វើឲ្យសហគមន៍កាន់តែប្រសើរ។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោកបណ្ឌិត យ៉ង សាំងកុមារ ស្ថាបនិកអង្គការសេដាកដូចតទៅ៖
Tag:
កសិករ
កសិកម្ម
សហគមន៍
© រក្សាសិទ្ធិដោយ thmeythmey.com