ជាតិ
សង្គមជាតិ
រថយន្ត​ធុន​ធ្ងន់ បុក​រថភ្លើង​នៅ​ព្រះសីហនុ តែ​មិនមាន​អ្នករបួស
11, Feb 2019 , 3:12 pm        
រូបភាព
ដោយ: ថ្មីៗ
​រថយន្ត​ធុន​ធ្ងន់​មួយគ្រឿង បាន​បុក​រថភ្លើង ដែល​កំពុងធ្វើដំណើរ​ពី​ខេត្ត​ព្រះសីហនុ ទៅកាន់​រាជធានី​ភ្នំពេញ បណ្ដាល​ឲ្យ​ធ្លាក់​ក្បាលរថភ្លើង​ចេញ​ពីលើ​ផ្លូវដែក និង​រថយន្ដ​រង​ការខូចខាត​ធ្ងន់ធ្ងរ ផងដែរ​។ ឧបទ្ទវ​ហេតុនេះ បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១១​កុម្ភៈ​នេះ នៅ​ភូមិ​ព្រែក​ទល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។


 
​បើតាម​ការចុះផ្សាយ​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ លោក អ៊ី សុខា ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ បាន​និយាយថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ បាន​បង្កដោយ​រថយន្ត​បែន​ដឹក​ដី​មួយគ្រឿង ម៉ាក HYUNDAI ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ ដោយមាន​ទិសដៅ​ពី​លិចទៅ​កើត លុះដល់​ចំណុចកើតហេតុ បាន​បុក​រថភ្លើង ដែលមាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ទៅ​ភ្នំពេញ​។​
 
​លោក បញ្ជាក់ថា ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​នេះ មិនបាន​បណ្តា​ឲ្យ​មាន​មនុស្ស​រងរបួស និង​គ្រោះថ្នាក់​ទេ​។ ប៉ុន្តែ អ្នកបើកបរ​រថយន្ត បាន​រត់​គេចខ្លួនបាត់​ក្រោយពេល​កើតហេតុ​។ រីឯ វត្ថុតាង ដែលជា​រថយន្ត​បង្កហេតុ​បាន​យក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​៕
 

Tag:
 រថភ្លើង​
  រថយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com