ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការចងចាំ​ចុះខ្សោយ អាច​បណ្តាលមកពី …
12, Feb 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ គឺជា​រឿង​ទូទៅ​ដែល​អាច​បណ្តាលអោយ​ចុះខ្សោយ​ការចងចាំ ៖


 
– ថ្នាំ៖ ថ្នាំ​ទាំង​មាន​វេជ្ជបញ្ជា និង​ថ្នាំ​ដែល​អាច​ទិញ​នៅតាម​ទីផ្សារ អាច​បណ្តាលអោយ​ចុះខ្សោយ​ការចងចាំ​បាន​។ ថ្នាំ​ទាំងនោះ​រួមមាន ថ្នាំ​ប្រឆាំងនឹង​ការធ្លាក់​ទឹកចិត្ត ថ្នាំ​ប្រឆាំងនឹង​អ៊ី​ស្តា​មីន ថ្នាំ​ប្រឆាំងនឹង​ការ​ថប់​អារម្មណ៍ ថ្នាំ​បន្ធូរ​សាច់ដុំ ថ្នាំ​រំងាប់​អារម្មណ៍ ថ្នាំ​ឲ្យ​គេង និង​ថ្នាំ​បំបាត់​ការឈឺចាប់​ដែល​ត្រូវបាន​ឲ្យ​ក្រោយពី​វះកាត់​។​

– ស្រា បារី៖ ការផឹក​ស្រា​ច្រើន ត្រូវបាន​គេ​ស្គាល់​ថា​ជា​មូលហេតុ​នៃ​ការចុះ​ខ្សោយ​ការចងចាំ​។ ការជក់បារី​ប៉ះពាល់​ការចងចាំ​ដោយ​បន្ថយ​បរិមាណ​អុកស៊ីសែន​ដែល​ចូលទៅក្នុង​ខួរក្បាល​។ ការស្រាវជ្រាវ​បានបង្ហាញ​ថា អ្នក​ដែល​ជក់បារី​បាន​រកឃើញថា​ពិបាក​ស្គាល់ឈ្មោះ​អ្នកដទៃ​ជាង​អ្នក​ដែល​មិន​ជក់បារី​។​

– ការផ្លាស់ប្តូរ​ការ​គេង៖ ទាំង​គុណភាព និង​បរិ​មាណនៃ​ការ​គេង គឺ​សំខាន់​សម្រាប់​ការចងចាំ​។ គេង​តិចពេក ឬ​ភ្ញាក់​ច្រើនដង​ពេក​នៅពេល​គេង អាច​នាំអោយ​អស់កម្លាំង​។​
 
– ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ស្ត្រេ​ស៖ ការធ្លាក់​ទឹកចិត្ត អាច​ពិបាក​នឹង​យកចិត្តទុកដាក់ និង​គិត ដែល​នេះ​អាច​ប៉ះពាល់​ដល់​ការចងចាំ​។​
 
– កង្វះ​សារជាតិ​ចិញ្ចឹម៖ សារជាតិ​ចិញ្ចឹម​ល្អ គឺ​សំខាន់​ដើម្បី​មុខងារ​ខួរក្បាល​ត្រឹមត្រូវ​។ កង្វះ​វីតាមីន B1 និង វីតាមីន B12 អាច​ប៉ះពាល់​ដល់​ការចងចាំ​។​

– គ្រោះថ្នាក់​ក្បាល៖ ការប៉ះទង្គិច​ក្បាល​ធ្ងន់ធ្ងរ ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ដួល អាច​ប៉ះពាល់​ខួរក្បាល និ​បណ្តាល​ឲ្យ​មានការ​ចុះខ្សោយ​ការចងចាំ​ក្នុង​រយៈពេល​ខ្លី និង​រយៈពេល​វែង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com