ជាតិ
រថយន្ត
អត្ថបទពាណិជ្ជកម្ម
ក្រសួងពាណិជ្ជកម្ម បាន​កត់ត្រា​ទទួលស្គាល់​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​រថយន្ត​Mercedes នៅ​កម្ពុជា​របស់​ក្រុមហ៊ុន ស្តារ​អូ​តូ​(​ខេ​ម​បូ​ឌា​)
11, Feb 2019 , 3:24 pm        
រូបភាព
ដោយ: ថ្មីៗ
​រថយន្ត Mercedes-Benz ជា​ម៉ាក​រថយន្ត​ដែល​ល្បីល្បាញ​មិន​ត្រឹមតែ​នៅ​កម្រិត​ពិភពលោក​នោះទេ ក៏​ជា​ម៉ាក​មួយ​ដ៏​ល្បី​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។ នៅក្នុង​ប្រទេស​កម្ពុជា មានតែ​ក្រុមហ៊ុន ស្តារ​អូ​តូ (​ខេ​ម​បូ​ឌា​) តែមួយគត់ ដែល​ទទួលបាន​សិទ្ធិផ្តាច់មុខ​ក្នុងការ​នាំចូល និង​ចែកចាយ រថយន្ត Mercedes-Benz ដ៏​ពេញនិយម​នេះ​។
 
​យោងតាម​លិខិត ចុះ​ថ្ងៃទី ៨​ខែកុម្ភៈ ដែល​ក្រុមហ៊ុន ស្តារ​អូ​តូ​យើងខ្ញុំ​ទទួលបាន ក្រសួងពាណិជ្ជកម្ម បាន​សរសេរ​ដូច្នេះ​ថា​៖«​ក្រសួងពាណិជ្ជកម្ម  ឯកភាព​កត់ត្រា​ទទួល​ស្គាល់​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​លើ​រថយន្ត​ពាក់​ម៉ាក​ខាងលើ​(Mercedes-Benz) នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​រប​ស់​ក្រុមហ៊ុន ស្តារ​អូ​ខូ​(​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ដែល​ទទួលបាន​ពី​ក្រុមហ៊ុន Daimler AG ដូច​មាន​ចែក​ក្នុង​លិខិត​ប្រគល់​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​ដែល​ក្រសួង​បាន​តម្កល់ទុក​រួចហើយ​»​។​
 
 
​លិខិត​ខាងលើនេះ មានន័យថា មានតែ​ក្រុមហ៊ុន​ស្តារ​អូ​តូ​(​ខេ​ម​បូ​ឌា​) តែមួយគត់ ដែលមាន​សិទ្ធិ​នាំចូល និង​ចែកចាយ​រថយន្ត​ថ្មី​ម៉ាក Mercedes-Benz  ចូលមក​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​ស្តារ​អូ​តូ​(​ខេ​ម​បូ​ឌា​) យើងខ្ញុំ នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ក្រុមហ៊ុន ឬ​បុគ្គល​ណា ដែល​បំពាន​ច្បាប់ លួចលាក់​នាំចូល​រថយន្ត​ថ្មី Mercedes-Benz ដែលជា​សិទ្ធិផ្តាច់មុខ​របស់​ក្រុមហ៊ុន ស្តារ​អូ​តូ​នោះ​។ 






 
​សូមជម្រាបថា ក្រុមហ៊ុន​ស្តារ​អូ​តូ​(​ខេ​ម​បូ​ឌា​) មាន​ទីតាំង​ស្ថិតនៅ​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ សម្រាប់​ព័ត៌មាន​បន្ថែម លោកអ្នក​អាច​ទំនាក់ទំនង​ទៅកាន់​លេខ 017-231-488 | 023-231-488 ៕










 

© រក្សាសិទ្ធិដោយ thmeythmey.com