ជាតិ
សង្គមជាតិ
ក្រសួង​វប្បធម៌​៖ យុវវ័យ​កម្ពុជា​នៅតែ​មិនទាន់​ប្រតិបត្តិ​ទិវា​បុណ្យ​នៃ​សេចក្តីស្រលាញ់​ឲ្យ​ល្អ​ត្រឹមត្រូវ​នៅឡើយ
13, Feb 2019 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បន្ទាប់ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ដល់​វេន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ម្ដង ដែល​ដាស់តឿន​រម្លឹក​ដល់​យុវជន​ឲ្យ​គោរព​ប្រពៃណី​ឲ្យ​បាន​ត្រឹមត្រូវ នៅក្នុង​ថ្ងៃបុណ្យ​នៃ​សេចក្តីស្រលាញ់ ១៤ កុម្ភៈ​។​


 
​ក្រសួង​វប្បធម៌ បាន​ក្រើនរម្លឹក​ដល់​យុវវ័យ​កុំ​យល់ច្រឡំ​ចំពោះ​បុណ្យ​នៃ​សេចក្តីស្រលាញ់​ថា ជា​បុណ្យ​សង្សារ ដែល​នាំ​ឲ្យ​មានការ​ប្រព្រឹត្ត​ខុស​ប្រពៃណី និង​បាត់បង់​តម្លៃ​ខ្លួន​។ ក្រសួង​វប្បធម៌ ពន្យល់ថា ទិវា​នៃ​ក្តី​ស្រឡាញ់​នេះ គួរតែ​ជា​ឱកាស​ក្នុងការ​ចែករំលែក​ក្តី​ស្រឡាញ់​សម្រាប់​មនុស្ស​នៅ​ជុំវិញខ្លួន​ដូចជា ក្រុមគ្រួសារ អ្នកមានគុណ​ទាំង​២ ប្តី​ប្រពន្ធ កូន ចៅ និង​ចំពោះ​មនុស្ស​នៅក្នុង​សង្គម​ដូចជា ជនពិការ កុមារកំព្រា និង​អ្នក​ដែល​ខ្សត់​ជាង​ខ្លួន​ប៉ុណ្ណោះ ពោលគឺ​មិន​ដូច​អ្វីដែល​យុវជន​មួយចំនួន​គិត​យល់ច្រឡំ​ឡើយ​។ 
 
​ដោយសារ​សង្កេតឃើញថា យុវវ័យ​កម្ពុជា​នៅតែ​មិនទាន់​ប្រតិបត្តិ​ទិវា​នេះ​ឲ្យ​ល្អ​ត្រឹមត្រូវ​នោះ ទើប​ក្រសួង​ស្នើ​ឲ្យ​យុវវ័យ​ត្រូវ​សិក្សា​ស្វែងយល់​ឲ្យ​ស៊ីជម្រៅ​ចំពោះ​វប្បធម៌ ប្រពៃណី ដែល​មរតក​ដូនតា​បាន​បន្សល់ទុក​ឲ្យ និង​ត្រូវ​សិក្សា​ឲ្យ​គ្រប់​ជ្រុងជ្រោយ ពី​ខ្លឹមសារ និង​ឥទ្ធិពល​នៃ​វប្បធម៌ ទំនៀមទម្លាប់​ខាងក្រៅ​ជាមុនសិន ដើម្បី​ជៀសវាង​ធ្វើ​ឲ្យ​យុវវ័យ​ចេះតែ​ប្រព្រឹត្ត​ខុស​ប្រពៃណី​ខ្មែរ​។​
 
​បន្ថែម​ពីនេះ​ក្រសួង​វប្បធម៌ ក៏​ស្នើ​ឲ្យ​អាណាព្យាបាល មាតា បិតា សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ជាពិសេស​យុវជន ចូល​រូ​ម​ផ្សព្វផ្សាយ​អប់រំ និង​ក្រើនរម្លឹក​ដល់​យុវជន ឲ្យ​បាន​ទូលំទូលាយ​អំពី​ការប្រើប្រាស់​ទិវា​នេះ​ឲ្យ​ស្របតាម​គន្លង​ប្រពៃណី​ដ៏​ត្រចះត្រចង់​របស់​ខ្មែរ ដើម្បីរ​ក្សាក​ត្តិ​យស​ខ្លួន គ្រួសារ និង​សង្គមជាតិ​ផងដែរ​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com