កីឡាជាតិ
ជាតិ
FFC រើស​គ្រូបង្វឹក​ជាច្រើនរូប ដើម្បី​បង្ហាត់​យុវជន​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី​
12, Feb 2019 , 8:59 pm        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC)​នៅ​រសៀល​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បានចេញ​លិខិត​មួយ ប្រកាស​ស្វែងរក​គ្រូបង្វឹក​ជាច្រើនរូប ដើម្បី​បង្វឹក​ក្រុមយុវជន​នៃ​សាលា​បាល់ទាត់​ជាតិ​បាទី​។ ការប្រកាស​ស្វែងរក​គ្រូបង្វឹក​នេះ គឺ​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​កម្ពុជា សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

 
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ប្រកាស​ស្វែងរក​គ្រូបង្វឹក​ដែលមាន​សញ្ញាបត្រ​កម្រិត​ចាប់ពី C-License ជាច្រើនរូប​ដើម្បី​ចូលរួម​បង្វឹក​ក្រុមយុវជន​នៃ​សាលា​បាល់ទាត់​ជាតិ​បាទី​។ តែ​យ៉ាងណា សហព័ន្ធ​មិនបាន​បញ្ជាក់​លម្អិត​ពី​ចំនួន ដែល​ត្រូវ​ជ្រើសរើស​ឡើយ ដោយ​គ្រាន់តែ​ប្រាប់​ឲ្យ​គ្រូបង្វឹក​ដែល​ចង់​ចូលរួម ត្រូវ​ភ្ជាប់​មកជា​មួយ​ប្រវត្តិរូប​សង្ខេប​តែប៉ុណ្ណោះ​។​
 
​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ចេញ​តាំងពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​សរសេ​យ៉ាង​ដូច្នេះ​ថា​៖«​ស្ថិតក្នុង​ផែនការអភិវឌ្ឍន៍​បាល់ទាត់​រយៈពេល​វែង និង​ក្នុងទិសដៅ​ឆ្ពោះទៅកាន់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុ​ជាមាន​ផែនការ​ជ្រើសរើស​គ្រូបង្ហាត់​កីឡាបាល់ទាត់​មួយចំនួន ដែលមាន​សញ្ញាបត្រ​បង្ហា​ត់​ចាប់ពី​កម្រិត C-License ឡើងទៅ ដើម្បី​ចូលរួម​សហការ​បង្ហាត់​ក្រុម​កីឡាករ នៃ​សាលា​បាល់ទាត់​ជាតិ​បាទី​»៕   

Tag:
 ​បាល់ទាត់​
  FFC
  សាលា​បាល់ទាត់​ជាតិ​បាទី​
© រក្សាសិទ្ធិដោយ thmeythmey.com