កីឡាអន្តរជាតិ
អន្តរជាតិ
១៦​ក្រុម​ជើង​ទីមួយ UCL៖ Man Utd ស្វាគមន៍ PSG ខណៈ Porto ទៅ​ដី Roma
12, Feb 2019 , 5:17 pm        
រូបភាព
Manchester United នឹង​បើកទ្វារ​កីឡដ្ឋាន Old Trafford ដើម្បី​ទទួល​ក្រុម Paris Saint-Germain សម្រាប់​ជំនួប​ជើង​ទីមួយ វគ្គ​១/៨​ផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Chapions League  នៅ​ថ្ងៃទី​១២ ខែកុម្ភៈ​នេះ វេលា​ម៉ោង ៣:០០​នាទី​ទៀបភ្លឺ [​ម៉ោង​នៅ​កម្ពុជា​]​។ ចំណែក AS Roma ក៏ត្រូវ​ស្វាគមន៍ FC Porto នៅ​ម៉ោង​ដំណាលគ្នា​នេះដែរ​។​


 
 ក្រុម​រហស្សនាម​បិសាច​ក្រហម​ចាប់តាំងពី​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក Ole Gunnar Solskjaer បាន​ផ្តើម​មាន​ទម្រង់​លេង​ល្អ​ឡើងវិញ​ជាមួយនឹង​ការបង្ហាញ​ខ្លួន​៩​ប្រកួត​ក្នុង​ក្របខណ្ឌ Premier League ឈ្នះ​៨ និង​ស្មើ​មួយ និង​ឈានដល់​ចំណាត់ថ្នាក់​ទី​៤​ក្នុង​តារាង​ទៀតផង​។​
 
​ការបង្ហាញ​បង្ហាញ​ភាពខ្លាំង​របស់ខ្លួន​នេះ​បាន​នាំ​ឲ្យ​កីឡាករ Man Utd ទាំងអស់ មាន​ទំនុកចិត្ត​ខ្ពស់​ផងដែរ​នៅពេល​តទល់​ជាមួយ​ក្រុម​យក្ស​បារាំង PSG សម្រាប់​ពានរង្វាន់​កំពូល​អឺរ៉ុប​នៅ​យប់​នេះ​។​


 Edinson Cavani ដែលរងរបួសនាពេលកន្លងមក

​យ៉ាងណាក៏ដោយ បើ​ទោះ​ម្ចាស់​ការពារ​ជើងឯក Ligue 1 មួយ​នេះ​ត្រូវបានគេទទួលស្គាល់​ថា​ជា​ក្រុម​សម្បូរ​ទៅដោយ Super Star និង​កំពុង​នាំមុខគេ​ក្នុង​តារាង​លី​គ​ក្នុងស្រុក​ក្តី ប៉ុន្តែ​ពេលនេះ​ពួគគេ​កំពុងមាន​វិបត្តិ​កីឡា​សំខាន់ៗ​របួស​ផងដែរ​។ ខ្សែបម្រើ​ឆ្មើ​ម Neymar ខ្សែប្រយុទ្ធ​មុត​ស្រួច Edinson Cavani រូ​ម​ទាំង​ខ្សែការពារ Thomas Meunier សុទ្ធតែ​របួស​មិន​អាចជួយ​ក្រុម​បានទេ​ក្នុងជំនួប​ជើង​ទី​១​ទល់នឹង Man Utd​។​
 
​ផ្ទុយទៅវិញ កូនក្រុម​របស់លោក Solskjaer ដែល​កំពុង​ឡើង​ជើង​ហើយ​មិនមាន​បញ្ហា​កីឡាករ​របួស​ទៀត​នោះ ជា​ក្រុម​មានប្រៀប​ជា​គូប្រកួត​សម្រាប់​ជំនួប​នេះ​។​
​ដោយឡែក ក្រុម​ពី​អ៊ីតាលី Roma នឹង​បើកទ្វារ​ទីលាន Stadio Olimpico ទទួល Porto សម្រាប់​ជំនួប​ជើង​ទី​១​នេះ​។ ក្រុម​ទាំងពីរ​សុទ្ធតែ​មានការ​ជឿជាក់​ដូចគ្នា ដ្បិត​មិនមាន​កីឡាករ​រូប​ណា​របួស​ឡើយ​៕

Tag:
 បាល់ទាត់​
  UEFA Chapions League
  Manchester United
  PSG
© រក្សាសិទ្ធិដោយ thmeythmey.com