ជាតិ
សេដ្ឋកិច្ច
ថវិកាសម្រាប់អភិវឌ្ឍន៍ថ្នាក់ក្រោមជាតិនឹងកើនដល់ ១១ម៉ឺនដុល្លារ នៅឆ្នាំ២០២៣
× ភ្នំពេញ៖ រាជរដ្ឋាភិបាលនឹងរៀបចំផែនការថវិការសម្រាប់អភិវឌ្ឍន៍ថ្នាក់ក្រោមជាតិឡើងដល់ ១១ ម៉ឺនដុល្លារក្នុងឆ្នាំ២០២៣ ខាងមុខនេះ។
សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយថា ការដំឡើងថវិកាអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិ នឹងកើនឡើងជាលំដាប់ ដោយគិតចាប់ពីឆ្នាំ២០២០ទៅ ខណៈកញ្ចប់ថវិកាដែលថ្នាក់ក្រោមជាតិប្រើប្រាស់បច្ចប្បន្នមាន៣.៥ ម៉ឺនដុល្លារប៉ុណ្ណោះ។ ថ្លែងក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ លើកទិសដៅការងារឆ្នាំ២០១៩ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយដូច្នេះថា៖ « ថវិកាអភិវឌ្ឍន៍សម្រាប់ថ្នាក់ឃុំនឹងមានចំនួន ៧.៣ ម៉ឺនដុល្លារ ក្នុងឆ្នាំ២០២០ កើនជិត៥០ភាគរយ, ៨. ៥ម៉ឺនដុល្លារ ក្នុងឆ្នាំ២០២១, ១០ម៉ឺនដុល្លារ ក្នុងឆ្នាំ២០២២, ១១ម៉ឺនល្លារ ក្នុងឆ្នាំ២០២៣»។
សូមស្តាប់ប្រសាសន៍ សម្តេច ស ខេង៖
បើតាមសម្ដេច ស ខេង រដ្ឋាភិបាលរៀបចំគោលនយោបាយបែបនេះ ដើម្បីផ្ដល់លទ្ធភាពដល់រដ្ឋបាលថ្នាក់ឃុំ-សង្កាត់ ដែលជាអ្នកនៅជិតស្និទ្ធជាមួយប្រជាពលរដ្ឋមានថវិកា សម្រាប់អភិវឌ្ឍន៍តាមសេចក្ដីត្រូវការខ្លួនក្នុងមូលដ្ឋាន។ ជាពិសេសការរៀបចំឲ្យមានច្រកចេញ-ចូលតែមួយ តាមរាជធានី-ខេត្ត ក្រុង ជាគោលនយោបាយកាត់បន្ថយអំពើពុករលួយ, ផ្ដល់សេវារហ័ស, ប្រមូលចំណូលមានតម្លារភាព។
« យើងមានច្រកចេញចូលគ្រប់រាជធានីខេត្តក្រុងអស់ហើយ ដូច្នេះត្រូវពង្រឹង នៅតាមស្រុក ខណ្ឌ យើងមាន៥២ហើយ យើងនឹងពង្រីកថែមទៀតចាប់ពីឆ្នា២០១៩នេះទៅ ជាគោលនយោបាយមួយត្រឹមត្រូវណាស់សម្រាប់ផ្តល់សេវាជូនប្រជាពលរដ្ឋ»។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com