កីឡាជាតិ
ជាតិ
Tae Woong kim សម្រេច​ចាកចេញ​ពី​ភ្នំពេញ​ក្រោ​ន ក្រោយ​រួមរស់​បាន​២​ខែ​
14, Feb 2019 , 7:59 am        
រូបភាព
កីឡាករ Tae Woong Kim អំឡុងពេលបង្ហាញខ្លួនជាមួយក្លិបភ្នំពេញក្រោនកាលពីពេលកន្លងទៅ, រូបភាពពីក្លិបបាល់ទាត់ភ្នំពេញក្រោន
កីឡាករ Tae Woong Kim អំឡុងពេលបង្ហាញខ្លួនជាមួយក្លិបភ្នំពេញក្រោនកាលពីពេលកន្លងទៅ, រូបភាពពីក្លិបបាល់ទាត់ភ្នំពេញក្រោន
ដោយ:
​ខ្សែបម្រើ​កូរ៉េខាងត្បូង​កីឡាករ Tae Wong Kim បានសម្រេច​ចាកចេញ​ពី​ក្លិប​ភ្នំពេញ​ក្រោ​ន​មុន​កិច្ចសន្យា ក្រោយ​រួមរស់​ជាមួយគ្នា​បាន​ប្រមាណ​២​ខែ​។ ក្លិប​ភ្នំពេញ​ក្រោ​ន​អះអាងថា ការចាកចេញ​របស់​កីឡាករ​រូបនេះ គឺមាន​ការឯកភាព​ទាំងសងខាង តែ​ក្លិប​មិនបាន​បញ្ជាក់​លម្អិត​ពី​មូលហេតុ​នៃ​ការចាកចេញ​នេះឡើយ​។

 
​កីឡាករ​កូរ៉េខាងត្បូង Tae Woong Kim ដែល​បាន​ចូលរួម​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន​កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៩ បានសម្រេច​ចាកចេញ​ពី​ភ្នំពេញ​ក្រោ​ន​មុន​កិច្ចសន្យា​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​។ គេហទំព័រ​ក្លិប​ភ្នំពេញ​ក្រោ​ន​បាន​បញ្ជាក់ថា ការចាកចេញ​របស់​ខ្សែបម្រើ​ប្រយុទ្ធ​កូរ៉េខាងត្បូង​រូបនេះ គឺ​ឈរលើ​គោលការណ៍​ពិភាក្សា​រវាង​ភាគី​ទាំងពីរ ដែល​បាន​ឯកភាពគ្នា​។  
 
​ប៉ុន្តែ​ក្លិប​ជើងឯក​លី​ក​កំពូល​៥​សម័យកាល​មួយ​នេះ មិនបាន​បញ្ជាក់​លម្អិត​ពី​មូលហេតុ​នៃ​ការចែក​ផ្លូវ​គ្នា​ទាំង​មិនទាន់​បើក​រដូវ​កាល​ថ្មី​នេះឡើយ គ្រាន់តែ​អះអាងថា ក្រោម​ហេតុផល​ផ្ទាល់ខ្លួន​មួយចំនួន​។ ក្លិប​ភ្នំពេញ​ក្រោ​ន​បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​កីឡាករ​កូរ៉េខាងត្បូង​រូបនេះ​បានសម្រេច​ចិត្ត​ចាក​ចេញពី​ក្លិប​ភ្នំពេញ​ក្រោ​ន ជាមួយនឹង​ហេតុផល​ផ្ទាល់ខ្លួន​មួយចំនួន និង​ដោយ​មានការ​ព្រមព្រៀងគ្នា​ក្នុងការ​បញ្ចប់​កិច្ចសន្យា​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន​ជា​ស្ថាពរ​»​។ 
 
​ជាមួយ​ការ​អរគុណ​ដល់​ការខិតខំ​ប្រឹង​ប្រឹង​របស់​កីឡាករ Tae Woong Kim ក្រោយ​រួមរស់​មួយរយៈ​ពេល​ខ្លី ក្លិប​ភ្នំពេញ​ក្រោ​ន ក៏បាន​ជូនពរ​ឲ្យ​កីឡាករ​រូបនេះ​ជោគជ័យ​ក្នុង​អាជីព​នា​អនាគត​ទៀតផង​។ ក្រោយ​ការចាកចេញ​របស់​កីឡាករ​រូបនេះ ភ្នំពេញ​ក្រោ​ន​ត្រូវការ​ជ្រើសរើស​បរទេស​ម្នាក់​ជាដាច់ខាត ដើម្បី​បំពេញ​កូតា​កីឡាករ​អាស៊ី សម្រាប់​ត្រៀម​ប្រជែង​ក្នុង​រដូវ​កាល​ថ្មី​៕    

Tag:
 បាល់ទាត់​
  ភ្នំពេញ​ក្រោ​ន​
  Tae Woong Kim
© រក្សាសិទ្ធិដោយ thmeythmey.com