ជាតិ
សង្គមជាតិ
ក្រសួងសុខាភិបាល ជំរុញ​ឲ្យ​ពលរដ្ឋ​ផ្តល់​ឈាម​នៅ​ថ្ងៃ​១៤​កុម្ភៈ ដើម្បី​ជួយសង្គ្រោះ​ជីវិត​ជនរងគ្រោះ​
14, Feb 2019 , 11:53 am        
រូបភាព
រូបភាព លោក ម៉ម ប៊ុន​ហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល ថ្លែង​សន្ទរកថា​ក្នុង​យុទ្ធ​នាការ​បរិច្ចាគ​ឈាម កាលពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ២០១៨
រូបភាព លោក ម៉ម ប៊ុន​ហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល ថ្លែង​សន្ទរកថា​ក្នុង​យុទ្ធ​នាការ​បរិច្ចាគ​ឈាម កាលពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ២០១៨
ដោយ:
​ភ្នំពេញ​៖ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​នៃ​ក្រសួងសុខាភិបាល បានរៀបចំ​យុទ្ធនា​ការផ្តល់​ឈាម ដែល​ក្រោម​ពាក្យ​ស្លាក «​ផ្តល់​ឈាម ផ្តល់​ក្តី​ស្រឡាញ់​» នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ដើម្បី​ឲ្យ​មហាជន ចូលរួម​រំលែក​ក្តី​ស្រឡាញ់ និង​ជួយសង្គ្រោះ​ជីវិត​អ្នករងគ្រោះ​ដែល​ត្រូវការ​ឈាម​ក្នុងការ​ព្យាបាល និង​ជួយសង្គ្រោះ​ជីវិត​។​

 
​ក្នុង​សេចក្តីប្រកាស​របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ចាត់ទុកថា ការផ្តល់​ឈាម អាចជា​ឱកាស​ផ្តល់​ក្តី​ស្រឡាញ់​ដល់​មនុស្ស​ដែល​ជួប​គ្រោះថ្នាក់ និង​បង្កើតជា​ទម្លាប់​ល្អ​មួយ ដើម្បី​ធ្វើ​សកម្មភាព​មនុស្សធម៌ និង​ចែករំលែក​សេចក្តីស្រឡាញ់ សម្រាប់​សង្គមជាតិ​ទាំងមូល​។ 
 
​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល អំពាវនាវ​ឲ្យ​សាធារណជន​បរិ​ច្ចោ​គ​ឈាម​នៅ​ថ្ងៃទី​១៤​កុម្ភៈ​នេះ នៅ​មជ្ឈមណ្ឌល​ផ្តល់​ឈាម​នៃ​ក្រសួងសុខាភិបាល​(​ជាប់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​) ដើម្បី​ជួយ​ជីវិត​ជនរងគ្រោះ​ដែល​កំពុង​ត្រូវការ​ឈាម​ជាបន្ទាន់​។ 
 
​សូមបញ្ជាក់ថា ក្រសួងសុខាភិបាល​បាន​បង្កើត​យុទ្ធនា​ការផ្តល់​ឈាម​នេះ ចាប់តាំងពី​ឆ្នាំ​២០១៤​មក ដែល​ត្រូវ​នឹង​ថ្ងៃទី​១៤ កុម្ភៈ នៃ​ទិវា​បុណ្យ​នៃ​សេចក្តីស្រឡាញ់ ដើម្បី​ជំរុញ​ឲ្យ​យុវជន​ចែករំលែក​សេចក្តីស្រឡាញ់ តាមរយៈ​ការបរិច្ចាគ​ឈាម​។ ជាទូទៅ​មជ្ឈមណ្ឌល​ការផ្តល់​ឈាម ក្រសួង​ទទួលបាន​អំណោយ​ឈាម​ពីស​ប្បុរ​ធម៌ ប្រមាណ​ពី​២០០ ទៅ ៣០០​ប្លោក​ជា​រៀងរាល់ឆ្នាំ​៕ 

Tag:
 ក្រសួងសុខាភិបាល​
 ​ឈាម​
 ​ម៉ម ប៊ុនហេង​
© រក្សាសិទ្ធិដោយ thmeythmey.com