អត្ថបទពាណិជ្ជកម្ម
មជ្ឈមណ្ឌល​សេវា​ធនាគារ​អាជីវកម្ម​ថ្មី​របស់ ABA ជា​កន្លែង​ដោះស្រាយ​បញ្ហា​អាជីវកម្ម​គ្រប់​ប្រភេទ​
14, Feb 2019 , 12:39 pm        
រូបភាព
ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់ខ្លួន ធនាគារ ABA បាននិងកំពុង​ពង្រីក​ផលិតផល និង​សេវាកម្ម ដើម្បី​គាំទ្រ​ដល់​ការកើនឡើង​នៃ​តម្រូវការ​សេវាកម្ម និង​តម្រូវការ​ចម្រុះ ពី​សំណាក់​អតិថិជន ក្នុង​វិស័យ​ផ្សេងៗ ជាពិសេស​អតិថិជន​ផ្នែក​អាជីវកម្ម​។  ជាក់ស្តែង កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ធនាគារ ABA បានប្រកាស​ដាក់​ឲ្យ​ដំណើរការ​ផ្លូវការ មជ្ឈមណ្ឌល​សេវា ធនាគារ អាជីវកម្ម ដំបូង​របស់ខ្លួន ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ព្រះសីហនុ​។
 
​មជ្ឈមណ្ឌល​ថ្មី​នេះ អតិថិជន​អាច​ទទួលបាន​ការប្រើប្រាស់​សេវា​របស់​ធនាគារ ABA យ៉ាង​សម្បូរបែប រួមមាន​ការ​គណនី​ចរន្ត និង​សន្សំ​, ការផ្ទេរ​ប្រាក់​ក្នុងស្រុក និង​ក្រៅ​ស្រុក​, រតនាគារ​, ឥណទាន និង​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​, ការគ្រប់គ្រង​សាច់ប្រាក់​, កាត​ឥណ​ពន្ធ​/​ឥណទាន​សម្រាប់​អាជីវកម្ម​, បង់​សេវាកម្ម​ផ្សេងៗ​, សេវា​ប្រមូលប្រាក់ និង​ការបង់ប្រាក់​, ធនាគារ​អន​ឡាញ​សម្រាប់​អាជីវកម្ម និង​អត្ថប្រយោជន៍​ជាច្រើន​ទៀត​សម្រាប់​អាជីវកម្ម​។​


 
​គួរ​បញ្ជាក់ថា មជ្ឈមណ្ឌល​សេវា​ធនាគារ​អាជីវកម្ម​របស់ ABA ចាប់​បើក​ដំណើរការ ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ ចាប់ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៤​រសៀល​។ បុគ្គលិក​ផ្នែក​ប្រឹក្សា និង​បេឡាករ​ប្រកបដោយ​វិជ្ជាជីវៈ និង​មាន​ជំនាញ​ច្បាស់លាស់​ជាង​២០​រូប បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​បម្រើ​អតិថិជន​ផ្នែក​អាជីវកម្ម ក៏ដូចជា​ផ្ដល់​ការប្រឹក្សា​យោបល់​ប្រកបដោយ​គុណភាព លើ​ដំណោះស្រាយ​សមស្រប សម្រាប់​តម្រូវការ​ផ្នែក​សេវា​ធនាគារ​ពី ABA​។​


 
​លោក ឈន ម៉​ង់​ឌី ប្រធាន​នាយកដ្ឋាន​សេវា​ធនាគារ​អាជីវកម្ម បាន​មានប្រសាសន៍ថា ធនាគារ ABA បាន​ប្រឹងប្រែង​អភិវឌ្ឍ និង​បោះជំហាន​ជា​លំដាប់ ក្នុងការ​ពង្រីក​វិសាលភាព​មួយកម្រិត​ទៀត​សម្រាប់​អតិថិជន​របស់ខ្លួន ដោយ​បង្កើត​ចេញ​បានជា​រូបរាង មជ្ឈមណ្ឌល​សេវា​ធនាគារ ប្រកបដោយ​វិជ្ជាជីវៈ និង​ទំនុកចិត្ត មាន​ទីតាំងនៅ​ចំ​អគារ​ការិយាល័យ​កណ្តាល​របស់​ធនាគារ​។ លោក ឈន ម៉​ង់​ឌី បានចាត់ទុក  ការបង្កើត​ឲ្យ​មាន​មជ្ឈមណ្ឌល​សេវា​ធនាគារ​អាជីវកម្ម​នេះ ថា ជា​សមិទ្ធផល​ដ៏​គួរ​ឲ្យ​កត់សម្គាល់​មួយទៀត​របស់ ធនាគារ​ABA​។ បើតាម​លោក ឈន ម៉​ង់​ឌី ដដែល គោលបំណង​សំខាន់​នៃ​ការអភិវឌ្ឍ​របស់​មជ្ឈមណ្ឌល​នេះ គឺ​ផ្តោតលើ​ការផ្តល់ជូន​នូវ​បទពិសោធន៍​កាន់តែ​ប្រសើរឡើង ក៏ដូចជា​ដើម្បី​ឲ្យ​អតិថិជន​កាន់តែ​ពេញចិត្ត ជាមួយ​ដំណោះស្រាយ​ធនាគារ​អា​ជីក​ម្ម ប្រកបដោយ​ការគិតគូរ​ខ្ពស់ រួមជាមួយ​រចនាសម្ព័ន្ធ​ដែលមាន​ភាពបត់បែន សម្រាប់​អតិថិជន តាម​ប្រភេទ​អាជីវកម្ម និង​តម្រូវការ​ធនាគារ​រប​ស់​ពួកគាត់​។ 


 
​លោក ម៉ី ប៉ូ​លីន នាយក​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្នុងឱកាស​នោះ​ថា  ធនាគារ ABA ទទួលបាន​កំណើន​អតិថិជន​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​អត្រា​ជា​មធ្យម​៣៦​ភាគរយ នា​រយៈពេល​៥​ឆ្នាំ​កន្លងមកនេះ និង​បានរួម​ចំណែក នាំមក​នូវ​ផលប​ត្រ​បញ្ញើ​ចុងក្រោយ​សរុប ចំនួន ២.១៧ ពាន់​លាន​ដុល្លារ នៅ​ដំណាច់ឆ្នាំ​២០១៨​។ លោក ម៉ី ប៉ូ​លីន  បញ្ជាក់​បន្តទៀតថា​៖«​កំណើន​អតិថិ​ជននេះ បាន​តម្រូវ​ឲ្យ​ធនាគារ ABA បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន ចាប់តាំងពី​ធនធានមនុស្ស រហូតដល់​ផលិតផល និង​បែបបទ​ដំណើរការ ដើម្បី​បន្ត​ផ្តល់ និង​បំពេញ​តាម​ការរំពឹងទុក​រប​ស់​អតិថិជន​។ ជ​ម្ឈ​មណ្ឌល​សេវា​ធនាគារ​អាជីវកម្ម ត្រូវបាន​រៀបចំឡើង​ដោយ​អ្នកឯកទេស ដើម្បី​ផ្តល់នូវ​សេវា​ពិគ្រោះ​យោបល់ និង​ចែករំលែក​បទពិសោធន៍ ដែលមាន​គុណភាព​សម្រាប់​អតិថិជន​គោលដៅ ដែល​កំណត់ដោយ​មជ្ឈមណ្ឌល​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)  
 

© រក្សាសិទ្ធិដោយ thmeythmey.com