កីឡាជាតិ
ជាតិ
AFF U22៖ FFC ចាប់​ដាក់លក់​សំបុត្រ​សម្រាប់​ជំនួប​បើកឆាក​កម្ពុជា​-​ម៉ាឡេស៊ី​
14, Feb 2019 , 8:19 pm        
រូបភាព
លោក Felix (កាន់កុំព្យូទ័រ)បង្ហាញយុទ្ធសាស្ត្រលេងដល់កីឡាករអំឡុងពេលហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិ, រូបភាពពី​ FFC
លោក Felix (កាន់កុំព្យូទ័រ)បង្ហាញយុទ្ធសាស្ត្រលេងដល់កីឡាករអំឡុងពេលហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិ, រូបភាពពី​ FFC
ដោយ:
​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា ត្រូវ​ប្រជែង​ជាមួយ​ក្រុម U22 ម៉ាឡេស៊ី នា​ជំនួប​បើកឆាក​ក្នុង​ពានរង្វាន់ AFF U22 LG Cup 2019 ដែល​គ្រោង​រៀបចំ​ចន្លោះ​ពីថ្ងៃ​ទី​១៧-២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ សំបុត្រ​ចូលរួម​ទស្សនាការ​ប្រកួត​ទាំងពីរ​ប្រភេទ នឹងដាក់​លក់​ចាប់​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

 
​តាម​កម្មវិធី​ប្រកួត​ដែល​បង្ហាញ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ ក្រុម​ជម្រើសជាតិ U22 កម្ពុជា ត្រូវ​ប្រជែង​ជាមួយ​ក្រុម​ម៉ាឡេស៊ី នា​ជំនួប​បើកឆាក​ក្នុង​ព្រឹត្តិការណ៍ AFF U22 LG Cup 2019 នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ  នា​ពហុ​កីឡដ្ឋាន​ជាតិ​។ បន្ទាប់មក​ក្រុម​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន Felix Gonzalez Dalmas បន្ត​ប៉ះ​ជាមួយ U22 មី​យ៉ាន់​ម៉ា​ក្នុងជំនួប​ទី​២​នៅ​ថ្ងៃទី​២០ ខែកុម្ភៈ មុន​ជួប U22 ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ដែលជា​ជំនួប​ចុងក្រោយ​ប្រចាំ​ពូ​ល B​។​
 
​មុន​ជំនួប​បើកឆាក​របស់​កម្ពុ​ជាមួយ​ថ្ងៃ ពោលគឺ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រុម​កីឡាករ​ជម្រើសជាតិ U22 វៀតណាម ប្រជែង​ជាមួយ​ក្រុម U22 ហ្វីលីពីន នា​ជំនួប​បើកឆាក​ពូ​ល A មុន U22 ថៃ ប៉ះ​ទី​ម័​រ​ខាងកើត​។ ការប្រកួត​ទាំងពីរ​នេះ រៀបចំ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា​។ 
 
​សំបុត្រ​ទស្សនា​ការប្រកួត​ព្រឹត្តិការណ៍​ខាងលើ ដាក់លក់​ចាប់ពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ​តទៅ នៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​។ សំបុត្រ​ទស្សនា​មាន​ពីរ​ប្រភេទ គឺ​តម្លៃ​១​ម៉ឺន​រៀស​សម្រាប់​កន្លែង​មាន​ដំបូល និង​៥​ពាន់​រៀលកន្លែង​គ្មាន​ដំបូល​។ 
 
​ក្រោយ​ការដកខ្លួន​របស់​សិង្ហ​បុរី ព្រុយ​ណេ និង​ឡាវ ការប្រកួត AFF U22 LG Cup នៅសល់តែ​៨​ក្រុម​ប៉ុណ្ណោះ​។ ក្នុងនោះ​ពូ​ល A មាន​វៀតណាម ថៃ ហ្វីលីពីន និង​ទី​ម័​រ​ខាងកើត ខណៈ​ពូ​ល B មាន​ម្ចាស់ផ្ទះ​កម្ពុជា ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា និង​ឥណ្ឌូណេស៊ី​។ ការប្រកួត​រៀបចំ​ចន្លោះ​ពីថ្ងៃ​ទី​១៧-២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ 
 
​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ទាំង​២៧​រូប​រួមមាន​៖ កីឡាករ គឹម ឆៃ​យ៉ា​, កែន ច័ន្ទ​សុភ័ក្ត្រ​, ម៉ាត់ សា​ក់រវី​, ឆេង ម៉េង​, ទៀត គឹម​ហេង​, ស៊ិន សុ​ផា​ណាត់​, សាន គឹម​ហេង​, អ៊ិន សូ​ដា​វីដ​, ស៊ិន កក្កដា​, អ៊ុក សុវណ្ណ​, កែវ សុខ​សិលា​, សឿត បារាំង​, យ៉ើ មូស្លីម​, សា​វែង សំណាង​, យ៉ើ សា​ហ្វី​, អ៊​ន ចាន់​ប៉ូ​លីន​, ប្រាក់ ធី​វា​, ហ៊ុល គឹម​ហ៊ុយ​, ទេស ស​ម្ប​តិ្ត​, លី វ៉ា​ហេ​ទ​, សេត រ៉​ស៊ី​ប​, ឡុង ភា​រ៉ាត់​, ឈ​ង់ ប៊ុន​ណាត​, ណា​រ៉ុង កក្កដា​, ឃៀង ម៉េង​ហ៊ួ​, កែវ សា​រ៉ា​ត និង សៀង ច​ន្ធា​៕    
 

Tag:
 បាល់ទាត់​
  AFF U22 Championship
© រក្សាសិទ្ធិដោយ thmeythmey.com