ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា​-​ថៃ រួមគ្នា​បន្ត​រក្សា​ស្ថិរភាព​តាម​ព្រំដែន​
14, Feb 2019 , 2:34 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិកម្ពុជា និង រដ្ឋមន្រ្តីក្រសួងការពារប្រទេសថៃ ក្នុងកិច្ចប្រជុំលើកទី១៤នៃគណៈកម្មាធិការព្រំដែនកម្ពុជា-ថៃ។ រូបពីក្រសួងការពារជាតិ
រដ្ឋមន្រ្តីការពារជាតិកម្ពុជា និង រដ្ឋមន្រ្តីក្រសួងការពារប្រទេសថៃ ក្នុងកិច្ចប្រជុំលើកទី១៤នៃគណៈកម្មាធិការព្រំដែនកម្ពុជា-ថៃ។ រូបពីក្រសួងការពារជាតិ
ដោយ: ថ្មីៗ
​ក្រសួងការពារជាតិ​ក​ម្ពុ​ជា​និង​ក្រសួង​ការពារ​ប្រទេស​ថៃ បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ដោយ​ប្តេជ្ញា​រួមគ្នា​ក្នុង​ការបន្ត​ថែរក្សា​សន្តិភាព​និង​ស្ថិរភាព​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។

 
​សេចក្តីថ្លែងការណ៍​នេះ ធ្វើឡើង​ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​លើក​ទី​១៤ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ក្រោម​អធិបតីភាព​របស់​សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា និង​នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​វីត វង្ស​សុវណ្ណ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​ថៃ​។ សេចក្តីថ្លែងការណ៍ បាន​បញ្ជាក់ថា កិច្ចប្រជុំ​នេះ គឺ​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​និង​សន្តិភាព​តាម​ព្រំដែន​កម្ពុជា​-​ថៃ ក៏ដូចជា​ការពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​រវាង​កង​ទ័ព​នៃ​ប្រទេស​ទាំងពីរ​។   
 
​កិច្ចប្រជុំ​លើក​ទី​១៤​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ បានចាប់ផ្តើម​ពីថ្ងៃ​ទី​១៣-១៤ ខែកុម្ភៈ ឆ្នាំ​២០១៩​។ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​វីត វង្ស​សុវណ្ណ ក៏បាន​ចូលជួប​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន​៕ 
 

Tag:
 កម្ពុជា​-​ថៃ​
  ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com