ជាតិ
សេដ្ឋកិច្ច
EBA៖ សម្តេច ហ៊ុន សែន ថា ឆ្កែចេះតែព្រុះ មនុស្សចេះតែដើរ
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA គ្រាន់តែជារឿងមុន និងក្រោយតែប៉ុណ្ណោះ។ សម្តេចបានថ្លែងបែបនេះ នាពិធីបិទសន្និបាតប្រចាំឆ្នាំនៅក្រសួងមហាផ្ទៃនារសៀលថ្ងៃទី១៤ ខែកុម្ភៈ។
ក្រោមទ្រឹស្តី ឆ្កែចេះតែព្រុះ មនុស្សចេះតែដើរ សម្តេច ហ៊ុន សែន បានស្នើដល់អ្នករកស៊ី មន្ត្រីរាជការ និងពលរដ្ឋកម្ពុជា កុំឲ្យមានការព្រួយបារម្ភ ដោយសម្តេចលើកឡើងថា «កុំខ្វល់អ្នកណានិយាយពីអ្វី»។
ទោះមាន ឬគ្មាន EBA សម្តេច លើកឡើងថា នឹងមិនធ្វើឲ្យកម្ពុជាស្លាប់ ឬក៏ក្លាយជាអ្នកមានបាននោះដែរ។ បើតាមសម្តេច កម្ពុជាកាន់តែមានលទ្ធផលក្នុងការប្រកួតប្រជែងដោយស្មើភាព បើទោះបីជាពីមុនចំណេញច្រើន ហើយប្តូរមកចំណេញតិចក៏ដោយ។
សម្តេចបានបន្ថែមថា កែទម្រង់ខាងក្នុង និងពង្រីកមិត្តខាងក្រៅ ជាផ្នែកដែលបង្ហាញពីភាពខ្លាំងរបស់កម្ពុជា ជាពិសេសសម្តេចបានបញ្ជាក់ថា ការបិទ EBA មិនអាចក្លាយជាឧបសគ្គនៃទំនាក់ទំនងរវាងកម្ពុជា និងប្រទេសជាសមាជិកនៃសហភាពអឺរ៉ុបនោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com