ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ប្រធាន​ផ្សារ​ដើម​គ​៖«​ទៅ​ពេលខាងមុខ មិនមែន​សមត្ថភាព​ល្មមៗ​អាច​គ្រប់គ្រង​អង្គភាព​មួយ​បាន​នោះទេ​»
14, Feb 2019 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅ​ឆ្នាំ​២០០៤ លោក ឈួន ឆាយា​រិ​ទ្ធិ បាន​ផ្លាស់ប្ដូរ​ការងារ​ពី​គ្រូបង្រៀន មកជា​ប្រធាន​គណៈកម្មការ​ផ្សារ​ដេប៉ូ ហើយ​ដល់​ឆ្នាំ​២០១៧ លោក​ត្រូវបាន​ប្ដូរ​មក​គ្រប់គ្រង​ផ្សារ​ដើម​គរ​វិញ​ម្ដង​រហូតមកដល់​សព្វថ្ងៃ​នេះ​។ លោក ឆាយា​រិ​ទ្ធិ មាន​សញ្ញាបត្រ​គរុកោសល្យ បរិញ្ញាបត្រ​ព័ត៌មានវិទ្យា (IT) និង​បរិញ្ញាបត្រ​ច្បាប់ មុន​លោក​បញ្ចប់​អនុបណ្ឌិត​ច្បាប់​នៅ​ឆ្នាំ​២០០៦ ។ មានបទពិសោធន៍​១៥​ឆ្នាំ លោក ឈួន ឆាយា​រិ​ទ្ធិ លើកឡើងថា ការដែល​លោក​បាន​រៀនសូត្រ​ខ្ពស់ និង​មានបទពិសោធន៍​មួយចំនួន​នេះហើយ ដែល​ធ្វើ​ឲ្យ​លោក​អាច​គ្រប់គ្រង​ផ្សារ​បានល្អ​។ លោក​ប្រាប់ថា ជា​អ្នកគ្រប់គ្រង​ផ្សារ​សំខាន់បំផុត​គឺ​យល់​ពី​អារម្មណ៍ យល់​ពី​ការចង់បាន​របស់​អាជីវ​ករ និង​ដោះស្រាយ​ទាន់ពេលវេលា​។​


​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ឈួន ឆាយា​រិ​ទ្ធិ ប្រធាន​គ្រប់គ្រង​ផ្សារ​ដើម​គ ដូចតទៅ​នេះ​៖
 


 
«​អ្វីដែល​ខ្ញុំ​សប្បាយចិត្ត​បំផុត គឺ​បងប្អូន​អាជីវករ​ផ្សារ​មិនដែល​បានធ្វើ​កូដកម្ម ធ្វើបាតុកម្ម​នោះទេ អ្វី​ដែលជា​ផល​លំបាក​របស់​អា​ជីករ ខ្ញុំ​បាន​ដោះស្រាយ​ជូន​អាជីវករ​ភ្លាមៗ​នៅនឹងកន្លែង​»​។ នេះ​ជា​ប្រសាសន៍​របស់លោក ឈួន ឆាយា​រិ​ទ្ធិ ។ លោក​បន្ថែមថា មកដល់​ប​ច្ច​ប្បន្ន​នេះ ក៏ដូចជា​ទៅ​អនាគត មិន​ថា​អ្នកគ្រប់គ្រង​អង្គភាព​ផ្សារ ឬ​អង្គភាព​ផ្សេងៗ​ទៀត គឺ​ទាមទារ​អ្នកមាន​ការរៀនសូត្រ​យល់ដឹងបាន​ខ្ពស់ មានបទពិសោធន៍ សមត្ថភាព ទើប​អាច​សម្របសម្រួល​កិច្ចការ​អង្គភាព​របស់ខ្លួន​បាន​រលូន​។​
 
​អ្នកមាន​បទពិសោធន៍​គ្រប់គ្រង​ផ្សារ​អស់​រយៈពេល ១៥​ឆ្នាំ​រូបនេះ ឲ្យ​ដឹងថា ខ្លួន​មាន​គោលបំណង​ធ្វើ​កិច្ចការ​អាជ្ញាធរ​ដែនដី បើ​ត្រូវបាន​ផ្ដល់ឱកាស​ទៅ​ពេលខាងមុខ​។ ជាមួយគ្នានេះ លោក​ជំរុញ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ត្រូវតែ​ប្រឹងប្រែង​ពង្រឹងសមត្ថភាព​របស់​ខ្លួន ទើប​អាច​រុញច្រាន​ការអភិវឌ្ឍ​ប្រទេស​របស់ខ្លួន​ទៅមុខ​បាន​៕
 

Tag:
 ឈួន ឆាយា​រិ​ទ្ធិ​
  ផ្សារ​ដើម​គរ​
  អង្គភាព​
© រក្សាសិទ្ធិដោយ thmeythmey.com