កំណាព្យ
ជាតិ
អុី​ប៊ី​អេ (EBA) គង់តែ​បាត់​
15, Feb 2019 , 11:38 am        
រូបភាព
រូបថត AFP៖ (ស្តាំ) ប្រធានគណៈកម្មការអឺរ៉ុប លោក ហ្សង់ ក្លូដ ចាំងគើ (Jean-Claude Juncker) ចាប់ដៃស្វាគមន៍សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) នៅចំពោះមុខលោកប្រធានក្រុមប្រឹក្សាអឺរ៉ុប ដូណាល់ ទុស (Donald Tusk) (កណ្តាល) នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនៅទីក្រុងព្រុចសែល កាលពីថ្ងៃទី១៨ខែតុលាឆ្នាំ២០១៨។

កំណាព្យ​និពន្ធ​ដោយ​៖ លោក ង៉ោ សុថា​ត
 
១.​ ​ឥឡូវ​កម្ពុជា​ធូរធារ​ជាង​មុន​ ​កាតព្វកិច្ច​ពន្ធ​ត្រូវ​ពិនិត្យ​ហើយ​
​មិនយូរ​មិនឆាប់​ចៀស​មិន​រួច​ឡើយ​ ​ត្រៀមខ្លួន​ឱ្យ​ហើយ​ពេលនេះ​តែម្ដង​។ 
 
២.​ ​រឿង​EBA​គង់តែ​បាត់បង់​ ​ត្រូវ​កែទម្រង់​ផ្ទៃក្នុង​ទ្វេដង​
​ដើម្បី​ឯករាជ្យ​អធិបតេយ្យ​ផង​ ​ដោះស្រាយ​គ្រប់គ្រង​ភាពខ្វះ​ចន្លោះ​។ 
 
៣.​ ​អឺរ៉ុប​ធ្លាប់ជួយ​គ្រា​យើង​ក្រក្រី​ ​កុំ​ខកចិត្ត​ថ្វី​ឬ​ស្ដី​លើសលោះ​
​តប​តាម​បច្ចេកទេស​ពាក្យពេចន៍​ពីរោះ​ ​រក្សា​កិត្តិយស​មិត្តភាព​នឹង​គ្នា​។ 
 
៤.​ ​បើ​ត្រូវ​សម្រេច​ផ្ដាច់​EBA​ ​អឺរ៉ុប​គួរតែ​យល់​ដល់​ប្រជា​
​គូរ​គិត​ពិនិត្យ​លទ្ធភាព​រួមគ្នា​ ​រៀបចំ​ផែនការ​បញ្ចប់​សមរម្យ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com