អត្ថបទពាណិជ្ជកម្ម
Metfone ដំណើរ​១០​ឆ្នាំ ឆ្ពោះទៅកាន់​ជីវិត​រីកចម្រើន​
15, Feb 2019 , 3:22 pm        
រូបភាព
តាំងពី​ថ្ងៃទី​១៩​ខែ កុម្ភៈ ឆ្នាំ​២០០៩ រហូតដល់​ថ្ងៃទី​១៩ ខែ កុម្ភៈ ឆ្នាំ​២០១៩  មិត្ត​ហ្វូ​ន បានធ្វើ​ដំណើរ​ជាមួយ​ការចងចាំ និង​ការខិតខំ​ប្រឹងប្រែង​ហើយ​ទទួលបាន​សមិទ្ធផល​ជាច្រើន​។ មិត្ត​ហ្វូ​ន បានផ្តល់​សេវាកម្ម​ចល័ត​ជា​ផ្លូវការ នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០០៩ ក្រោយពី​បាន​ផ្សាយ​សាកល្បង អស់​រយៈពេល​ជិត​មួយឆ្នាំ​កន្លះ​ដែល​បាន​បង្កើត​កំណត់ត្រា​មួយ​ដ៏​អស្ចារ្យ​បំផុត​។

នៅពេលនោះ​ដោយសារតែ​មិត្ត​ហ្វូ​ន​ផ្តល់​សេវាកម្ម​ដែលមាន​ល្បឿន​លឿន​ជាង​ដៃ គូប្រកួត​ប្រជែង​១០​ដង ក្នុងប្រទេស​កម្ពុជា​។ មិត្ត​ហ្វូ​ន​បាន​ស្តែង​ឲ្យ​ឃើញ និង​នាំយក​ការ​គ្របដណ្តប់​សេវាកម្ម​ដ៏​ធំ​ទូលាយ​បំផុត មាន​សញ្ញា​ច្បាស់​ល្អ ហើយ​មានតម្លៃ​សមរម្យ ដែល​អាច​ទទួលយកបាន​សម្រាប់​ប្រជាជន​កម្ពុជា​។ 
 
​ការរក្សា​ល្បឿន​ឲ្យ​លឿន ដូចជា​រុក​កែ​ត​អស់​រយៈពេល​១០​ឆ្នាំ មិត្ត​ហ្វូ​ន បាន​ពង្រីក​ប្រតិបត្តិការ​គ្របដណ្តប់​ទូទាំង ២៥​ខេត្ត​ក្រុង ជាមួយនឹង​កម្លាំង​ថាមពល 11 000BTS ហើយក៏​បានផ្តល់​នូ​វប្រ​ព័ន្ធ 2G 3G 4G និង 4.5G នៅក្នុង​ប្រទេស​កម្ពុជា​ទាំងមូល​។ 


 
​មិត្ត​ហ្វូ​ន ជា​ប្រព័ន្ធ​ទូរគមនាគមន៍​តែមួយគត់ ដែល​បាន​ផ្គត់ផ្គង់​នូវ​សេវាកម្ម​សម្បូរបែប នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​ដូចជា Mobile Service, Broadband Internet, Leased Line, IT Solutions និង​ការទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​(Emoney)​ជាដើម​។ ក្រោយ​ប្រតិបត្តិការ​រយៈពេល​១០​ឆ្នាំ មិត្ត​ហ្វូ​ន ទទួលបាន​អតិថិជន ប្រើប្រាស់​សេវាកម្ម​ច្រើនជាង​៩​លាន​នាក់ ដែល​ធ្វើ​ឲ្យ​ចំណូល​កើន​ទ្បើង ២.២៥​ប៊ី​លាន​ដុល្លារ​។  ហើយ​ជាពិសេស ទទួលបាន​នៅក្នុង​ឆ្នាំ​២០១៨ ហើយ​ចំណូល​របស់​មិត្ត​ហ្វូ​ន​គឺ​២៥៥​លាន​ដុល្លារ ដែលមាន​តម្លៃ​ស្មើគ្នា​ទៅនឹង GDP របស់​កម្ពុជា​១.២%​។ មិន​ត្រឹមតែ​បាន​ជួយ​ទៅដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មិត្ត​ហ្វូ​ន ថែមទាំង​ជួយ​បង្កើត​ការងារ​ឲ្យ​និ​យោ​ជិ​ក​ដែល​ធ្វើការ​ពេញ​ម៉ោង​ច្រើនជាង ២.០០០​នាក់ ហើយ​និយោជិត​ដែល​ធ្វើការ​ក្រៅ​ម៉ោង​ប្រមាណ ១០.០០០​នាក់​។​
 
​ដើម្បី​ជីវិត​រីកចម្រើន "Toward a progressive life" គឺ​យើង​យកចិត្តទុកដាក់​ដល់​ស​ហគ​មន៍​។ មិត្ត​ហ្វូ​ន​បាន​ចូលរួមចំណែក​នូវ​កម្ម​វិធី​សង្គម ដែលមាន​ភាព​ប្លែក​ខុសគ្នា ដែល​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ទ្បើង​នូវ​គុណភាព​ជីវិត​នៃ​ប្រជាពលរដ្ឋ​កម្ពុជា​។ ការឆ្លងកាត់​រយៈពេល​ទាំងអស់នោះ មិត្ត​ហ្វូ​ន​បាន​បរិច្ចាគ​ប្រហែល ៧៧​លាន​ដុល្លារ សម្រាប់​កម្មវិធី​ដូចជា​៖ ផ្តល់ជូន​ឲ្យ​ប្រើប្រាស់​នូវ​សេវាកម្ម​អ៊ីនធឺណិត​មិន​គិតថ្លៃ​សម្រាប់​សាលារៀន​ជាង​១៥០០​កន្លែង​, ជួយ​ស្វែងរក​សាច់ញាតិ​ដែល​បាន​បាត់បង់​ជិត​៩០​គ្រួសារ , វះកាត់​ជូន​កុមារ​ដែល​ឆែប​ក្រអូមមាត់ ៤៧២​នាក់​,  ផ្តល់​ការពិនិត្យ​សុខភាព និង​ថ្នាំសង្កូវ​សម្រាប់​ប្រជាជន​ក្រីក្រ តាមរយៈ TYDA ដោយ​ឥតគិតថ្លៃ​ជាដើម​។​
 
​ទោះបីជា​សម្រេចបាន សមិទ្ធផល​ច្រើនយ៉ាង​ណាក៏ដោយ មិត្ត​ហ្វូ​ន មិនដែល​បោះបង់ចោល​នោះដែរ ។ ក្រុមហ៊ុន បាន​រក្សា​ការផ្លាស់ប្តូរ និង​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ទ្បើង​ជា​លំដាប់​។ នៅក្នុង​ឆ្នាំ​២០១៨ Metfone បាន​ផ្លាស់ប្តូរ​អត្តសញ្ញាណ​សារ​ជីវ​កម្ម ក្នុង​គោលបំណង​ឲ្យ​ក្រុមហ៊ុន មាន​រូបភាព​ថ្មី​ទ្បើង​វិញ ដើម្បី​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា  និង​សាក​សមជា​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​។​នៅ​ឆ្នាំ​បន្ទាប់ ក្រុមហ៊ុន​នឹង​យកចិត្តទុកដាក់ ទៅលើ​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​ឲ្យ​ក្រុមហ៊ុន​នៅតែ​ឈរ​លំដាប់ថ្នាក់​លេខ​១ ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍​។ គោលបំណង​របស់​មិត្ត​ហ្វូ​ន​នៅក្នុងពេល​ឆាប់ៗ​នេះ​គឺ​បង្កើត​រចនាសម្ព័ន្ធ​ទូរគមនាគមន៍​ទំនើប សម្រាប់​ការផ្គត់ផ្គង់​សេវា 5G, Narrowband IoT, Big Data និង AI ជាដើម​។ លើសពីនេះទៅទៀត មិត្ត​ហ្វូ​ន​សន្យា​ផងដែរ​ថា នឹង​បន្ត​ផ្តល់នូវ​សេវាកម្ម​ដែល​មានគុណ​ភាពល្អ​បំផុត និង ផលិតផល​ដែលមាន តំលៃ​សមរម្យ​អាច​ទទួលយកបាន​។ 
 
​ការផ្តោត​សំខាន់​របស់​មិត្ត​ហ្វូ​ន គឺ​ផ្តល់​ឲ្យ​មាននូវ​ដំណោះស្រាយ​ផ្នែក​បច្ចេកវិទ្យា សម្រាប់​រាជរដ្ឋាភិបាល ក្រុមហ៊ុន អង្គការ និង​តាម​ផ្ទះ​ជាដើម​។ ជា​ចុងក្រោយ សារ​របស់​ក្រុមហ៊ុន "Caring Innovator" មិត្ត​ហ្វូ​ន​នឹង​នាំយក​នូវ​អ្វីដែល​ថ្មីៗ នឹង​បន្ត​ជូ​យ​ដល់​ការងារ​សង្គម​បន្តទៀត "Corporate Social Responsibility Program" ៕
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com