អត្ថបទពាណិជ្ជកម្ម
ហេតុផល​ពិសេស ៦​ចំណុច ដែល​ធ្វើឱ្យ Samsung Twin Cooling Plus ក្លាយជា​ទូទឹកកក​ជម្រើស​ទីមួយ​សម្រាប់​លោកអ្នក​
15, Feb 2019 , 3:46 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ តើ​លោកអ្នក​កំពុង​ធុញទ្រាន់​ជាមួយនឹង​ក្លិនឆ្អាប ឬ​ក្លិន​មិនល្អ នៅក្នុង​ទូ​ទឹក​ក​របស់​អ្នក​មែន​ទេ​? ឈប់​បារម្ភ​ទៀត​ទៅ​! ជាមួយ​ទូទឹកកក​សាម​សុង​ទា្វរ​ពីរ ម៉ូ​ឌែ​ល Twin Cooling Plus ដែលមាន​ភាពបត់បែន និង​ងាយស្រួល​បំផុត​។​
 
​ខាងក្រោម​នេះ​គឺជា​ហេតុផល និង​ចំណុច​ពិសេស ដែល​អាចធ្វើឱ្យ​អតិថិជន​ទាំងអស់ មិនអាច​ដកចិត្ត​ចេញពី​ទូទឹកកក​ស៊េរី​ថ្មី​មួយ​នេះ​បាន​។​





​មាន​ជម្រើស​នៃ​ថាមពល​ត្រជាក់ និង​ថាមពល​បង្កក ៖ លោកអ្នក​គ្រាន់តែ​ចុច​ទៅលើ​ប៊ូ​តុង​មួយ ទូទឹកកក​នេះ​នឹង​អាច​ចែកចាយ​ខ្យល់​ត្រជាក់​ឲ្យ​កក​លឿន ឬ​ត្រជាក់​ល្មម​។ ថាមពល​ត្រជាក់​លឿន ធ្វើឱ្យ​អាហារ និង​ភេសជ្ជៈ​ត្រជាក់ សម្រាប់​ញាតិមិត្ត ឬ​ភ្ញៀវ ដែល​មកលេង​ផ្ទះ​របស់​លោកអ្នក​មិនបាន​ប្រាប់​មុន ខណៈពេលដែល​ថាមពល​បង្កក​នេះ អាច​ផលិត​ទឹកកក​បាន​ទាន់​ចិត្ត​យ៉ាង​អស្ចារ្យ​។​
 
​មានមុខ​ងារ​បំ​លែង​ដ៏​វៃឆ្លាត ៖ លក្ខណៈ​ដ៏​ពិសេស​ជាងគេ​របស់​ទូទឹកកក​នេះ គឺ​អ្នក​អាច​បំ​លែង​កន្លែង​កក ឱ្យទៅជា​ត្រជាក់​ធម្មតា ដោយ​គ្រាន់តែ​ចុច​ទៅលើ​ប៊ូ​តុង​មួយ​ប៉ុណ្ណោះ​។ ចំណុច​នេះ មាន​ភាពងាយស្រួល​នៅពេលដែល​អ្នកត្រូវការ​កន្លែង​បន្ថែម ដើម្បី​ដាក់​អាហារ​ឱ្យបាន​ច្រើន នៅក្នុង​ឱកាស​ពិសេស​ណាមួយ​។ វា​បំពាក់​ដោយ​មុខងារ​ប្រាំ​យ៉ាង ដែល​អ្នក​អាច​ជ្រើសរើស​បាន​តាម​តម្រូវការ​របស់លោក​អ្នក​។​
 
​ស៊ី​ថាមពល​តិច​បំផុត ៖ ជាមួយនឹង​បច្ចេកវិទ្យា Digital Inverter ជួយ​សម្រួល​ល្បឿន​ដោយ​ស្វ័យប្រវត្តិ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ភាព​ត្រជាក់​។ វា​ចំណាយ​ថាមពល​តិច កាត់បន្ថយ​កម្រិត​សំឡេង​រំខាន និង​ធានា​លើ​ដំណើរការបាន​យូរអង្វែង​។​
 
​អាច​រក្សា​ភាព​ត្រជាក់​រហូតដល់​ទៅ​12 ម៉ោង​ក្នុងករណី​ភ្លើង​ដាច់​៖​ពិតមែន​ទេ​? គ្មានអ្វី​ព្រួយបារម្ភ ជាង​ពេល​ដែលមាន​អាហារ​ត្រៀម​ទុកជា​ច្រើន​នៅក្នុង​ទូទឹកកក ហើយ​ដាច់​ភ្លើង​នោះទេ​។ ការច្នៃប្រឌិត​ថ្មី របស់ សាម​សុង គឺ​រចនា​មក​យ៉ាង​ពិសេស ដើម្បី​ពន្យារ​សីតុណ្ហភាព​នៅពេល​ដែល​ភ្លើង​ដាច់ ហើយ​នៅតែ​រក្សា​ភាព​ត្រជាក់ បាន​រហូតដល់ 12 ម៉ោង នៅក្នុង​ផ្នែក Cool Pack ។​
 
​គ្មាន​ក្លិន​លាយឡំ​គ្នា​នៅក្នុង​ទូ​ទឹក​ក​ឡើយ ៖ ទូទឹកកក​ធម្មតា មាន​ប្រព័ន្ធ​ត្រជាក់​តែមួយ សម្រាប់​ទូទឹកកក​ទាំងមូល​។ តែ​ប្រព័ន្ធ Twin Cooling Plus បែងចែក​លំហូរ​ខ្យល់ សម្រាប់​កន្លែង​ត្រជាក់ និង​កន្លែង​កក​បាន​យ៉ាង​ល្អ​។ វា​មាន​ប្រព័ន្ធ​ការពារ​ក្លិន​ពី​កន្លែង​កក កុំ​ឱ្យទៅ​កន្លែង​ត្រជាក់ និង​ការពារ​ក្លិន​ពី​កន្លែង​ត្រជាក់ កុំ​ឲ្យ​ទៅ​កន្លែង​កក​។ ដូច្នេះ​លោកអ្នក អាច​ទុក​អាហារ​នៅ​គ្រប់កន្លែង ដោយ​រក្សាបាន​នូវ​រសជាតិ​ដើម​ទាំងស្រុង​។​
 
​អាច​រក្សា​អាហារ​ឱ្យនៅ​ស្រស់​បាន​រយៈពេល​យូរ ៖ Samsung Twin Cooling Plus ធានាថា​កម្រិត​សីតុណ្ហភាព និង​សំណើម​បាន​រហូតដល់​ទៅ 70% ដែល​រក្សាបាន​នូវ​ភាពស្រស់ ពេញ​ទូទឹកកក​តែម្តង​។ ដូច្នេះ​បើទោះបីជា​អាហារ​របស់​អ្នក នៅ​កន្លែង​ណាក៏ដោយ ក៏​វា​នៅតែ​ស្រស់​ជានិច្ច​។​




 
​សូម​ប្រញាប់​ឡើង​! ស្រឡាញ់​សុខភាព​របស់​អ្នក និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក សូម​ជ្រើសរើស​ទូទឹកកក Samsung Twin Cooling Plus ភ្លាម​ទៅ​។ លោកអ្នក​អាច​រក​ជាវ​បាន នៅតាម​បណ្តា​ហាង​ទំនើប សាម​សុង និង​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស ឬ​ទំនាក់ទំនង​តាមរយៈ​លេខ​៖ 1800-203232 ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com