ជាតិ
មហាផ្ទៃ បានធ្វើអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរគំរូថ្មីសម្រាប់ពលរដ្ឋជាង៣៩ម៉ឺនសន្លឹក ក្នុងឆ្នាំ២០១៨ លោក កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
× ក្រសួងមហាផ្ទៃ បានធ្វើអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរគំរូថ្មីសម្រាប់ពលរដ្ឋ បានជាង៣៩ម៉ឺនសន្លឹក ក្នុងឆ្នាំ២០១៨។ ក្នុងនោះប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ជាង៣៦ម៉ឺនសន្លឹកសម្រាប់ផ្ដល់ជូនអ្នកប្រើប្រាស់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។
ក្រសួងមហាផ្ទៃ ក៏បានកែតម្រូវអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរគំរូថ្មីដែលខុស ស្ទួនខ្មៅដៃ និងបាត់ រួមទាំងបោះពុម្ពឡើងវិញ បានជាង៦ម៉ឺនសន្លឹក និងការកែតម្រូវទិន្នន័យមិនបានការជាង២១ម៉ឺននាក់។ បើគិតតាំងពីដើមឆ្នាំ២០១២ ដល់ថ្ងៃទី២០ធ្នូ ឆ្នាំ២០១៨នេះ ក្រសួងបានផលិតអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរជាង១០១០ម៉ឺនសន្លឹក និងប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជាង១០០៨ម៉ឺនសន្លឹកហើយ។ នេះបើតាមរបាយការណ៍ដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com