ជាតិ
រថយន្ត
អត្ថបទពាណិជ្ជកម្ម
ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា បាន​កត់ត្រា​ទទួលស្គាល់​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​រថយន្ត Mercedes-Benz នៅ​កម្ពុជា​របស់ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​)
15, Feb 2019 , 4:39 pm        
រូបភាព
ដោយ: ថ្មីៗ
​រថយន្ត Mercedes-Benz ជា​ម៉ាក​រថយន្ត​ដែល​ល្បីល្បាញ​មិន​ត្រឹមតែ​នៅ​កម្រិត​ពិភពលោក​នោះទេ ក៏​ជា​ម៉ាក​មួយ​ដ៏​ល្បី​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ ហើយ​មានតែ ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា តែមួយគត់ ដែល​ទទួលបាន​សិទ្ធិផ្តាច់មុខ​ក្នុងការ​នាំចូល និង​ចែកចាយ ដាក់លក់ នូវ​គ្រប់​ប្រភេទ​រថយន្ត​ពាក់​ម៉ាក Mercedes-Benz ដ៏​ពេញនិយម​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​។
 
​យោងតាម​លិខិត​លេខ​០៥២២ ព​.​ណ គ​តប ចុះ​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ដែល​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា យើងខ្ញុំ​ទទួលបាន​នោះ គឺ​ក្រសួងពាណិជ្ជកម្ម​បា​នស​រ​សេរ​ដូច្នេះ​ថា​៖ «​ក្រសួងពាណិជ្ជកម្ម ឯកភាព​កត់ត្រា​ទទួល​ស្គាល់​សិទ្ធិ​នាំចូល​និង​ចែកចាយ​ផ្តាច់មុខ​លើ​រថយន្ត​ពាក់​ម៉ាក​ខាងលើ (Mercedes-Benz) នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា របស់​ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី ដែល​ទទួលបាន​ពី​ក្រុមហ៊ុន Daimler AG ដូច​មានចែង​ក្នុង​លិខិត​ប្រគល់​សិទ្ធិ​នាំចូល​និង​ចែកចាយ​ផ្តាច់មុខ​ដែល​ក្រសួង​បាន​តម្កល់ទុក​រួចហើយ​» ដែល​លិខិត​នេះ​ក៏​ត្រូវបាន​យោងតាម​មាត្រា​៣​និង​មាត្រា​១១​នៃ​ច្បាប់​ស្តីពី ម៉ាក ពាណិជ្ជ​នាម និង​អំពី​ការប្រកួតប្រជែង​មិន​ស្មោះត្រង់​ផងដែរ​។​


 
​លិខិត​ខាងលើនេះ មានន័យថា​មានតែ ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា តែមួយគត់ ដែលមាន​សិទ្ធិ​នាំចូល និង​ចែកចាយ​រថយន្ត​ម៉ាក Mercedes-Benz ចូលមក​ប្រទេស​កម្ពុជា​បាន​។ ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា យើងខ្ញុំ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ក្រុមហ៊ុន ឬ​បុគ្គល​ណា ដែល​បំពាន​ច្បាប់ លួចលាក់​នាំចូល​រថយន្ត Mercedes-Benz ដែលជា​សិទ្ធិផ្តាច់មុខ​របស់​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា​។ សូមជម្រាបថា ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​មហាវិថី សម្តេច​តេ​ជោ ហ៊ុន សែន ឬ ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែលមាន​លេខ​ទំនាក់ទំនង 017-231-488 ឬ​លេខ 023-231-488​។​


 
​ទាក់ទង​នឹង​ការចេញលិខិត​បញ្ជាក់​ការកត់ត្រា​ទទួលស្គាល់​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​លើ​រថយន្ត​ពាក់​ម៉ាក Mercedes-Benz នេះ ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា មាន​សេចក្តីសោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការយកចិត្តទុកដាក់រ​បស់​ក្រសួងពាណិជ្ជកម្ម ពិសេស​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​បង្កើត​បរិយាកាស​ប្រកួតប្រជែង​ដោយស្មោះ​ត្រង់​សម្រាប់​អ្នកវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​ការ​ជម្រុញ​ឲ្យ​មាន​ការគោរព​កម្មសិទ្ធិ​បញ្ញា និង​សិទ្ធិផ្តាច់មុខ​លើ​ម៉ាក​សញ្ញា​នេះ​។ ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា ជឿជាក់ថា យន្តការ​នេះ នឹង​ការពារ​ផលប្រយោជន៍​របស់​អ្នកវិនិយោគ ក៏ដូចជា​អ្នកប្រើប្រាស់ ជាពិសេស​ទប់ស្កាត់​នូវ​រាល់​មុខទំនិញ​ក្លែងក្លាយ និង​ទំនិញគេចពន្ធ​ដែល​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​នៃ​ការ​កៀរគរ​ចំណូល​ពន្ធ​ចូល​រដ្ឋ​ផងដែរ​។ 




 
​ហេតុអ្វី​បានជា​លោកអ្នក ត្រូវ​ទិញ​រថយន្ត Mercedes-Benz ពី​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា​ ​ដែលជា​ក្រុមហ៊ុន​ចែកចាយ​ផ្តាច់មុខ​?
 
​មូល​ហេតុដែល​អតិថិជន​ត្រូវ​ទិញ​រថយន្ត Mercedes-Benz ពី​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា​ និង​មិនគួរ​នាំចូល​រថយន្ត Mercedes-Benz ជា​លក្ខណៈ​បុគ្គល ឬ​តាមរយៈ​ការនាំ​ចូល​ដោយ​គ្មាន​ការអនុញ្ញាត​ពី ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា ឬ ក្រុមហ៊ុន Daimler AG ដោយសារតែ​រថយន្ត​ពាក់​ម៉ាក Mercedes-Benz មានដូចជា​រថយន្ត​ដឹក​អ្នកដំណើរ និង​រថយន្ត​ដឹកទំនិញ​ជាដើម ចាំបាច់​ត្រូវ​ផលិត​តាម​បែបបទ​បច្ចេកទេស​ពិសេស​បំផុត​ដែល​សមស្រប​ទៅនឹង​លក្ខខណ្ឌ​ប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា​។ មានន័យថា រថយន្ត​ដែល​នាំចូល​តាមរយៈ ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា ត្រូវបាន​ផលិត និង​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើបៗ​ដែល​ត្រូវ​នឹង​ស្ថានភាព​ផ្លូវ អាកាសធាតុ និង​ជាពិសេស​ម៉ាស៊ីន​គឺ​ត្រូវ​ដំណើរការ​ជាមួយនឹង​កម្រិត​គុណភាព​ប្រេងឥន្ធនៈ​ដែល​កំពុង​ប្រើប្រាស់​នៅ​កម្ពុជា​។ លក្ខណៈ​បច្ចេកទេស​ពិសេស​ទាំងនេះ​ត្រូវបាន​ពិចារណា​យ៉ាង​ល្អិតល្អន់​មុននឹង​បំពាក់​លើ​រថយន្ត Mercedes-Benz ហើយ​ធ្វើ​ឲ្យ​រថយន្ត​នេះ​ដែល​រួមមាន​ទាំង​ប្រភេទ​រថយន្ត​ទេសចរណ៍ រថយន្ត​ដឹកទំនិញ និង​រថយន្ត​ធន់​ធ្ងន់​ជាដើម​ត្រូវមាន​សុវត្ថិភាព និង​ការជឿ​ទុកចិត្តបាន​រាល់ពេល​លោកអ្នក​ចាប់ដំណើរការ​ម៉ាស៊ីនរថយន្ត​នីមួយៗ​។ ចំពោះ​រថយន្ត Mercedes-Benz ផ្សេងទៀត ដែល​បាន​នាំ​ចូលមក​ដាក់លក់ ឬ​ប្រើប្រាស់​ក្នុង​ទីផ្សារ​កម្ពុជា ជា​លក្ខណៈ​បុគ្គល ឬ​នាំចូល​ដោយ​បណ្តា​ហ្គា​រ៉ា​ស ឬ​ហាង​លក់​រថយន្ត​ផ្សេងៗ ដែល​មិនមែនជា​អ្នក​ចែកចាយ​ផ្តាច់មុខ អាច​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន​ក្នុងពេល​ដំណើរការ ព្រោះ​រថយន្ត​ទាំងនោះ​មិនត្រូវ​បាន​ផលិត​សម្រាប់​ការប្រើប្រាស់​នៅ​កម្ពុជា​យើង​ឡើយ​។ ក្រុមហ៊ុន Daimler AG ក៏​ធ្លាប់បាន​ពន្យល់​ហើយ​ថា​រថយន្ត​ទាំងនោះ ត្រូវបាន​ផលិតឡើង​សម្រាប់​ការប្រើ​នៅ​សហរដ្ឋអាមេរិក អារ៉ាប់​រួម និង​បណ្តា​ប្រទេស​ផ្សេងៗ​នៅ​អឺរ៉ុប ឬ​នៅ​ទីផ្សារ​ផ្សេងទៀត ដែលមាន​លក្ខខណ្ឌ​តម្រូវការ​ប្រេងឥន្ធនៈ​មាន​គុណភាព​ខ្ពស់ (​អឺរ៉ូ​៥​ឬ​អឺរ៉ូ​៦ ឬ​ប្រហាក់ប្រហែលគ្នា​) អាច​ជួបប្រទះ​នឹង​បញ្ហា​ធ្វ​ន់​ធ្ង​រ នៅពេលដែល​ម៉ាស៊ីនរថយន្ត​កំពុងដំណើរកា​រ​។ ជា​ញឹកញាប់ ធាតុ​ផ្សំ​ផ្សេងៗ​នៃ​ប្រព័ន្ធ​ប្រេង​និង​ប្រព័ន្ធ​ប៊ិច​ប្រេង និង​សូម្បីតែ​សមាសភាគ​មេកា​និក​នៃ​ម៉ាស៊ីន (​ពី​ស្តុ​ង​ស៊ូ​ប៉ាប់​និង​សមាសភាគ​ដទៃ​ផ្សេងទៀត​) អាច​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ផងដែរ រីឯ​ការធានា​របស់​ក្រុមហ៊ុន​ចំពោះ​រថយន្ត​ទាំងនោះ នឹង​ផុត​សុពលភាព នៅពេលដែល​រថយន្ត ត្រូវបាន​ប្រើប្រាស់​នៅក្រោម​លក្ខខណ្ឌ​ដែលមាន​ការផ្លាស់ប្តូរ​ខុសពី​លក្ខណៈ​ដើម​។ ដោយឡែក​នៅ​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា ក្រៅពី​កា​ររ​នាំចូល​រថយន្ត Mercedes-Benz ដែល​ត្រូវ​នឹង​លក្ខខណ្ឌ​ប្រើប្រាស់​នៅ​កម្ពុជា​ហើយ ថែមទាំង​មានការ​ផ្តល់ជូន​នូវ​ការធានា​លើ​សេវាកម្ម​ក្រោយ​ការលក់​ចំនួន​ពីរ​ឆ្នាំ​ដោយ​ឥតគិតថ្លៃ ព្រមទាំង​មាន​សេវាកម្ម​ថែទាំ ជួសជុល តោន បាញ់ថ្នាំ ប្តូរ​ប្រេងម៉ាស៊ីន និង​ប្តូរ​គ្រឿងបន្លាស់​សុទ្ធ​ល្អ​១០០%​នាំចូល​ពី​រោងចក្រ​ដើម​ពិតៗ និង​មាន​យន្តការី​ជំនាញៗ​ជាតិ​និង​អន្តរជាតិ​ដែល​ត្រូវបាន​បណ្តុះបណ្តាល​ពី​អ្នកឯកទេស​ជនជាតិដើម​ពី​ប្រទេស​អាល្លឺម៉ង់​ដើម្បី​ផ្តល់ជូន​ដល់​អតិថិជន​នូវ​បដិសណ្ឋារកិច្ច​ល្អ និង​ការជួសជុល​ថែទាំ​រថយន្ត​ប្រកបដោយ​វិជ្ជាជីវៈ និង​ការយកចិត្តទុកដាក់​ខ្ពស់បំផុត ដើម្បី​សុវត្ថិភាព និង​ការ​សន្សំសំចៃ​របស់​អតិថិជន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com