អត្ថបទពាណិជ្ជកម្ម
រូបមន្ត​សម្ងាត់​របស់​ហាង​កាហ្វេ​ល្បីៗ​នៅ​ថៃ ត្រូវបាន​លាតត្រដាង
15, Feb 2019 , 5:29 pm        
រូបភាព
​កាលពី​ថ្មីៗ​នេះ វីដេអូ​ស្ព​ត​ពាណិជ្ជកម្ម​ថ្មី និង​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ រួមសហការ​គ្នា រវាង​តារា​ល្បី​ប្រចាំ​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​។ វីដេអូ​នោះ ក៏ត្រូវ​បាន​ចែករំលែក​ជា​បន្តបន្ទាប់​យ៉ាង​កក្រើក​ផងដែរ​។ វីដេអូ​ស្ព​ត​នោះ បានបង្ហាញ​ពី​រូបមន្ត​សម្ងាត់​របស់​ហាង​កាហ្វេ និង​ភេសជ្ជ​:​ល្បីៗ​ពី​ប្រទេស​ថៃ​។​
 
​ចង់ដឹងថា រូបមន្ត​សម្ងាត់​នោះ​ជា​អ្វី និង​ហេតុអ្វី​បានជា​លក់ដាច់​ម្ល៉េះ​? សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​៖ 

 
 
​វត្តមាន​របស់​អ្នកនាង យុគ ចិន្ដា សហការ​ជាមួយ​តារា​ថៃ​ដ៏​ល្បី លោក ចាក​គ្រិត យ៉ាណា​ម បានបង្ហាញ​នូវ​រូបមន្ត​សម្ងាត់​មួយ  ដែល​ម្ចាស់​ហាង​កាហ្វេ​ទាំងអស់គ្នា​គួរ​ដឹង ដើម្បី​បង្កើន​រសជាតិ​កាហ្វេ និង​ភេសជ្ជ​: ឲ្យ​កាន់តែ​ឈ្ងុយឆ្ងាញ់ លក់​កាន់តែ​ដាច់ និង​ទទួលបាន​អតិថិជន​កើនឡើង​កាន់តែច្រើន​។ 
 
​អ្វីដែល​ប្លែក និង​អស្ចារ្យ​ក្នុង​ស្ព​ត​ពាណិជ្ជកម្ម​នោះ គឺ​រូបមន្ត​សម្ងាត់​នៅ​ខាងលើ ដែលជា​ផលិតផល​នាំចូល​ដោយ​ក្រុមហ៊ុន F&N Dairies Thailand ពី​ប្រទេស​ថៃ គឺ​ទឹកដោះគោ​ស្រស់ ធី​ផត អ៊ិ​ច​ស្ត្រា ដែល​ធ្វើ​ឲ្យ​ភេសជ្ជៈ​របស់​អ្នក​កាន់តែ​ឈ្ងុយឆ្ងាញ់ ដោយ​គ្រាន់តែ​ចាក់​បន្ថែម​ពីលើ បន្ទាប់ពី​ឆុង​ជាមួយ​ទឹកដោះគោ​ខាប់​ធី​ផត​រួច​ជាការ​ស្រេច​។​


 
​ផលិតផល​ទឹកដោះគោ​ខាប់ ធី​ផត និង​ទឹកដោះគោ​ស្រស់​ធី​ផត អ៊ិ​ច​ស្ត្រា ជា​ផលិតផល ដែលមាន​គុណភាព​ល្អ និង​លក់ដាច់ ។ ធី​ផត​ទាំង​គូ​នេះ មាន​ដាក់លក់​នៅតាម​បញ្ជរ​លក់ទំនិញ​របស់​ផ្សារ​ទីប្រជុំជន ផ្សារ​ទំនើប និង​ហាង​លក់​ចាប់ហួយ​នៅតាម​ផ្ទះ​ជាដើម​។ សម្រាប់​អតិថិជន​ទាំងអស់ ក៏​អា​ចរក​ជាវ​បាន​នៅ​គ្រប់​ទីតាំង​ទាំងអស់​នោះបាន​ផងដែរ​។​


 
​គួរ​បញ្ជាក់ដែរថា ទឹកដោះគោ​ស្រស់ ធី​ផត អ៊ិ​ច​ស្ត្រា គឺជា​រូបមន្ត​សម្ងាត់ ដែល​ធ្វើ​ឲ្យ​ភេសជ្ជៈ​របស់​អ្នក​កាន់តែ​ឈ្ងុយឆ្ងាញ់ (​រូបមន្ត​មកពី​ប្រទេស​ថៃ​) ដែលជា​ឱកាស​ពិសេស​សម្រាប់​ម្ចាស់​ហាង​កាហ្វេ​ទាំងអស់គ្នា អាច​ក្លាយជា​អ្នកលក់​បន្តបាន និង​ទទួលបាន​ប្រាក់ចំណេញ​បន្ថែម​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com