កីឡាអន្តរជាតិ
អន្តរជាតិ
Juventus ហ៊ានចាយលុយ៥៧លានដុល្លារ និងថែម Dybala ម្នាក់ទៀត ដើម្បីយក Salah ពី Liverpool
× Juventus ហ៊ានឲ្យ Paulo Dybala ព្រមទាំងប្រាក់ ៥៧លានដុល្លារអាមេរិកទៅ Liverpool ដើម្បីប្តូរយក Mohamed Salah ទៅកាន់ទឹកដីអ៊ីតាលី។
ក្រុមរហស្សនាមសេះបង្កង់មានបំណងយកខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអេហ្ស៊ីបរូបនេះទៅចាប់ដៃគូជាមួយ Cristiano Ronaldo នៅតំបន់ប្រយុទ្ធ ដើម្បីបំពេញមហិច្ឆតាដណ្តើមពានកំពូលអឺរ៉ុប UEFA Champions League។
យោងតាមកាសែតអ៊ីតាលី Tuttosport ម្ចាស់ជើងឯកអ៊ីតាលី Serie A គ្រោងនឹងដាក់ដេញថ្លៃក្នុងតម្លៃខ្ពស់មួយក្នុងការនាំយក Salah ម្ចាស់ពានកីឡាករឆ្នើមប្រចាំទ្វីអាហ្វ្រិកពីហង្សក្រហមដោយហ៊ានផ្តល់ខ្សែប្រយុទ្ធអាហ្សង់ទីន Dybala វ័យ២៥ឆ្នាំ និងលុយ៥៧លានដុល្លារអាមេរិកថែមទៀត។
Salah អាយុ២៦ឆ្នាំ ធ្លាប់លេងតទល់នឹង Juventus អំឡុងនៅជាសមាជិកក្រុម Fiorentina កាលឆ្នាំ ២០១៥ ដោយស៊ុតបញ្ចូលទីពីរគ្រាប់ម្នាក់ឯង ដែលធ្វើឲ្យក្រុមលោក Massimiliano Allegri ស្គាល់បរាជ័យក្នុងផ្ទះខ្លួនឯងជាលើកដំបូងផងដែរ។
ដ្បិតចង់បង្កើតប្រវត្តិសាស្ត្ររបស់ខ្លួនបន្ថែមទៀត ក្លិបយក្សអ៊ីតាលីមួយនេះហ៊ានលះបង់ Dybala ដែលមានតម្លៃខ្លួនខ្ទង់រយលានដុល្លារដែរនោះ ខណៈ Liverpool ក៏បានបង្ហាញតម្លៃទិញផ្តាច់កិច្ចសន្យារបស់ Salah ផងដែរ រហូតដល់ ២២៦លានដុល្លារអាមេរិកឯណោះ៕
Tag:
បាល់ទាត់
Juventus
Liverpool
Mohamed Salah
Paulo Dybala
© រក្សាសិទ្ធិដោយ thmeythmey.com